រំឭកដល់ឈ្មោះតារាស្រី Noey Chotika ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ព្រោះនាងមិនត្រឹមតែជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះនៅក្នុងពិភពសិល្បៈថៃនោះទេ តែនាងក៏ជាអ្នកលក់អនឡាញល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃដែរ។ បន្ទាប់ពីជោគជ័យក្នុងអាជីព និងមុខជំនួញរួចមក មានរឿងមួយទៀតដែលតារាស្រីរូបនេះហាក់មិនមើលរំលងឡើយ នោះគឺការដាក់ទានបរិច្ចាគ និង ធ្វើបុ.ណ្យដល់អ្នកក្រខ្សត់ជាងខ្លួន។ តួយ៉ាងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ តារាស្រីរូបនេះបាននាំក្រុមការងាររបស់ខ្លួនមកធ្វើបុ.ណ្យបរិច្ចាគនូវមឈូ.សស.ពចំនួន៥០ និងក្រណាត់សជាច្រើន ដល់មន្ទីរពេទ្យ និងសមត្ថកិច្ច ដើម្បីជាអ្នកចាត់ចែងជួយដល់ស.ពដែលគ្មានសាច់ញាតិជា។ យ៉ាងណាមិញ វាពិតជារឿងមួយដែលធ្វើឱ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់ឡើយដល់តារាស្រីរូបនេះ ព្រោះនាងមិនត្រឹមជាស្អាត និងល្បីឈ្មោះនោះទេ តែបើនិយាយពីចិត្តបុ.ណ្យវិញក៏មានដូចគ្នាដែរ មិនដែលមើលរំលងអ្នកក្រខ្សត់ឡើយ តែងតែជួយជានិច្ចមិនថាតិច ឬច្រើននោះទេ៕
Read Moreលី ចាន់សីហា ជួបមនុស្សច្រើនប្រភេទ ស្រាប់តែធ្លោយមាត់ «ពេលខ្លះខ្លា.ចមនុស្សជាងខ្លា.ចខ្មោ.ច»
ច្រើនឆ្នាំមកហើយដែលតារាសម្ដែងស្រីរូបស្រស់ លី ចាន់សីហា រស់នៅស្ពាយឈ្មោះជាមេម៉ាយកូនមួយ ហើយរយៈពេលកន្លងមកនេះ នាងខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមកូន មើលថែកូនឱ្យកូនធំធាត់ឡើងប្រកបដោយសុភាពល្អ ភាពកក់ក្ដៅ ក្នុងនាមនាងបំពេញតួនាទីជាម្ដាយផង និងជាឪពុកផង។ ពេលនេះកូនស្រីរបស់ លី ចាន់សីហា ក៏បានធំពេញរូបពេញរាងចេះស្ដាប់បង្គាប់ម្ដាយហើយដែរ ប៉ុន្ដែច្រើនឆ្នាំមកនេះ តារាសម្ដែងស្រីខាងលើមិនព្រមបើកបេះដូងទទួលយកស្នេហាថ្មីឡើយ ដោយនាងសុខចិត្តមើលថែកូនស្រី និង គ្រប់គ្រងមុខជំនួញឱ្យបានល្អ រស់នៅក្នុងជីវភាពជាមេម៉ាយហាយសូរដ៏រឹងមាំគួរឱ្យសរសើរ។ និយាយដល់ជីវិតឯកជន ថ្មីៗនេះ លី ចាន់សីហា បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយនៅលើគណនៅហ្វេសប៊ុក រៀបរាប់ពីការប្រឡូកក្នុងសង្គមយូរទៅធ្វើឱ្យនាងស្គាល់មនុស្សជាច្រើនប្រភេទថា «ដើរក្នុងសង្គមច្រើនទៅយើងកាន់តែយល់ច្បាស់ពីមនុស្ស មនុស្សណាល្អពិត ល្អក្លែងក្លាយ មនុស្សបែបណាគួរគោរព មនុស្សបែបណាគួរដើរចៀស ពេលខ្លះខ្លា.ចមនុស្សជាង ជាងខ្មោ.ច»។ ការលើកឡើងរបស់អ្នកម៉ាក់សម័យថ្មី លី ចាន់សីហា ខាងលើ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញយោបល់យល់ស្រប ហើយខ្លះក៏សរសើរតារាស្រីរូបនេះគឺជាអ្នកម៉ាក់ដ៏រឹងមាំម្នាក់៕
Read Moreសុខទុ.ក្ខយ៉ាងណាហើយ? ភ្លៀងមួយប្រាវល្ងាចម្សិលមិញ ទឹកលិចត្រៀបត្រា ម៉ូតូឡានអែបកៀនព្រោងព្រាត
កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ បណ្ដាខណ្ឌមួយចំនួន ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភ្លៀងធ្លាក់ជាខ្លាំង បង្កឱ្យមានការជន់លិចផ្លូវ ផ្ដល់នូវការលំបាក ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក្នុងស្ថានភាពផ្លូវ ដែលមានការជន់លិចជាគំហុកបែបនេះ។ ដោយឡែក បើយើងក្រឡេកទៅមើលស្ថានភាពនៅខណ្ឌទួលគោកវិញ តាមរយៈគណនីមួយឈ្មោះ Chean Davy បានបង្ហាញពីទិដ្ឋភាពជន់លិចកាលពីម្សិលមិញនេះ ដោយនៅតាមដងផ្លូវ មានទឹកលិចត្រៀបត្រា ស្ទើរតែពាក់កណ្ដាលម៉ូតូនាំឱ្យរលត់ផង ពិបាកធ្វើដំណើរបន្តទៅមុខផង ជាហេតុនាំឱ្យអ្នកធ្វើដំណើរ នាំគ្នាអែបយាន្តយន្តចូលទីទួលសិន ដើម្បីរង់ចាំទឹកស្រកនឹងបន្តដំណើរទៅមុខទៀត។ គួររំឭកផងដែរថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្ដីជូនដំណឹង ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់ទាំង៣ ដែលមានដូចជា តំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreផ្ទុះការសរសើរ ពេល MQC សៃ ហ្វុន បង្ហាញខ្លួនយ៉ាងល្អក្នុងវគ្គបឋម MIQ នៅថៃយប់មិញ
នៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ កម្មវិធី Miss International Queen ២០២១ បានឈានដល់វគ្គប្រកួតបឋមហើយ ដែលតម្រូវឱ្យបេក្ខភាព Miss Queen តំណាងប្រទេសនីមួយៗ ធ្វើការបញ្ចេញសមត្ថភាពរៀងៗខ្លួនជាមួយនឹងការដើរបង្ហាញឈុតរាត្រីសមោសរ និងឈុតប៊ី.គី.នី នៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។ ក្នុងរាត្រីនៃវគ្គប្រកួតនេះដែរ ក្រឡេកមើល Miss Queen តំណាងឱ្យកម្ពុជាយើងវិញ កញ្ញា សៃ ហ្វុន បានធ្វើការបង្ហាញសមត្ថភាពដើរយ៉ាងស្វាហាប់ និង ជឿជាក់ ពោរពេញដោយទំនុកចិត្តបំផុតទាំងការបង្ហាញខ្លួនក្នុងឈុតរាត្រីសមោសរ និងឈុតប៊ី.គី.នី ដោយបានធ្វើឱ្យមហាជនមើលហើយរំភើបចិត្តគ្រប់គ្នា។ ពិតណាស់ ពេលនេះវីដេអូនៃការដើរបង្ហាញសមត្ថភាពរបស់ សៃ ហ្វុន ក្នុងវគ្គប្រកួតបឋមនេះ កំពុងតែផ្ទុះការចែករំលែកកក្រើកពេញបណ្ដាញសង្គម និង មានការសរសើរខ្លាំងពីមហាជនអ្នកគាំទ្រ ព្រមទាំងកាន់តែបង្ហាញទំនុកចិត្តខ្លាំងចំពោះនាង ថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreចំជាម៉ាក់ៗសម័យថ្មីមែន ពោះកាន់តែខ្ទាតជិតសម្រាលសម្រស់ តារាកំប្លែង នីឡា កាន់តែញាក់ក្រឡេកជ្រុងណាក៏ស្អាតជាងពេលនៅក្រមុំទៀត
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយដឹកដៃគូស្នេហ៍ ចូលរោងការតាមប្រពៃណីរៀបចំយ៉ាងអធិកអធម កាលពី៣ខែមុននេះ ពេលនេះ តារាកំប្លែងនីឡា កំពុងពពោះកូនដំបូងរបស់ខ្លួន ដែលនឹងគ្រោងសម្រាល ក្នុងខែកញ្ញាខាងមុខនេះហើយ។ យ៉ាងណាមិញ មហាជនផ្ទុះការចាប់អារម្មណ៍នឹង សម្រស់អ្នកម៉ាក់វ័យក្មេងរូបនេះជាខ្លាំង ប្លែកពីម៉ាក់ៗឯទៀត អាយុគក៌កាន់តែច្រើន រូបសម្បត្តិអ្នកម៉ាក់ កាន់តែស្អាត មើលតែស្បែកក៏ដឹងហើយ សម៉ត់រលោងតែម្តង រហូតដល់មានហ្វេនៗមួយចំនួន សរសើរថា ស្អាតជាងពេលនៅក្រមុំថែមទៀត។ ជាក់ស្តែង ថ្មីៗនេះ ពោះកាន់តែខ្ទាត តារាកំប្លែងរូបនេះ សម្រាកនៅផ្ទះថតរូបគ្មានផាត់មុខមាត់ គ្មានស្លៀកពាក់ឡូយឆាយ ប៉ុន្តែជះចំហាយស្រស់ស្អាតយកទៅណាមិនអស់ លើផ្ទៃមុខរកតែស្នាមមួយគ្មាន រលោងសភ្លឺចែងចាំង គួរឲ្យសរសើរ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreជីវិតប្ដីប្រពន្ធ ស៊ុក សុភា កាន់តែស្អិតល្មួតធ្វើខួបរៀបការ ១០ ឆ្នាំយ៉ាងរីករាយ
ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នេះ គឺជាខួបរៀបការរយៈពេល ១០ ឆ្នាំរបស់អតីតតារាសម្ដែងប្រុសដ៏ល្បីល្បាញ លោក ស៊ុក សុភា និង ភរិយារូបស្រស់។ ចាប់តាំងពីបញ្ចប់ភាពនៅលីវដោយលោកទៅរៀបការនៅអ្នកមេម៉ាយសាច់សខ្ចីរូបនេះមក ស៊ុក សុភា ក៏បានឃ្លាតឆ្ងាយពីសិល្បៈ ហើយងាកទៅរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសអូស្ត្រាលី។ ដូចគេនិយាយថាចានក្នុងរាវលែងអីនឹងប៉ះទន្ទឹច តួយ៉ាងដូចជីវិតប្ដីប្រពន្ធ ស៊ុក សុភា ទោះបីជាកន្លងមកប្ដីប្រពន្ធអ្នកទាំងពីរធ្លាប់ផ្ទុះព័ត៌មានលែងលះគ្នាក្ដី ប៉ុន្ដែពួកគេនៅតែមានការអធ្យាស្រ័យឱ្យគ្នា ហើយវិលត្រឡប់ទៅរួមរស់មើលថែកូនៗ បង្កើតគ្រួសារមួយប្រកបដោយក្ដីសុខដូចកាលពីមុនវិញ។ ក្នុងឱកាសខួបរៀបការគម្រប់ ១០ ឆ្នាំនេះដែរ ស៊ុក សុភា ក៏បានបង្ហោះសារភ្ជាប់ជាមួយពាក្យពេចន៍ផ្អែមល្ហែមចំពោះភរិយាបណ្ដូលចិត្តថា ៖ «នាំប្រពន្ធមកលម្ហែកាយថ្ងៃខួបអាពាហ៍ពិពាហ៍10ឆ្នាំ រីករាយខួបអាពាហ៍ពិពាហ៍ 10ឆ្នាំ ប្រពន្ធសម្លាញ់ 22/06/2012-22/06/2022 ថ្ងៃនេះ 10 ឆ្នាំមុន គឺជាថ្ងៃដែលយើងចាប់ដៃគ្នាកសាងគ្រួសារនេះឡើងរយៈពេល 10 ឆ្នាំក្នុងជីវិតគូស្វាមីភរិយាយើង។ បងសូមអរគុណអូន ដែលគោរពស្រឡាញ់ យកចិត្តទុកដាក់ មើលថែរក្សារគ្រួសារយើងបានយ៉ាងល្អ។ អូន គឺជាប្រពន្ធ ជាម្តាយ កូន បងប្អូន ដ៏ល្អក្នុងគ្រួសារ ក្តីស្រឡាញ់ ភាពរីករាយ សុភមង្គល នឹងស្ថិតស្ថេរជាមួយគ្រួសារយើងជារៀងរហូត បងស្រឡាញ់អូន សារីណា»៕
Read Moreច្បាស់ហើយ! នាយព្រែក ទម្លាយទំនាក់ទំនងស្នេហា ជាមួយ ឈិន មុន្នីនាថ នៅតែមិនទាន់រកពេលវេលារៀបការ
កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែបងប្អូនដែលជាអ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់ទទួលជ្រាបអំពីទំនាក់ទំនងស្នេហារវាងតារាប្រុសស្រីល្បីឈ្មោះចំនួន២ដួង គឺនាយព្រែក កញ្ញា ឈិន មុន្នីនាថ ជាក់ជាមិនខាន។ យ៉ាងណាមិញ កន្លងទៅបើទោះបីជាមានភាពស្និតស្នាលល្អូកល្អើនយ៉ាងណា និងទៅណាមកណាថែមទាំងមានវត្តមានគ្នាទាំងគូបណ្ដើរយ៉ាងត្រសងក្តី ក៏ នាយព្រែក បានលើកឡើងថាគ្រាន់តែចាត់ទុកគ្នាជាបងប្អូនប៉ុណ្ណោះ មិនដែលបញ្ចេញថាជាស្នេហានោះឡើយ។ ដោយឡែក ក្រោយពីបានមួយរយៈ តាមការផ្តល់បទសម្ភាសន៍មួយ តារាប្រុសរូបនេះក៏បានសម្រេចចិត្តបើកទម្លាយពីទំនាក់ទំនងរវាងខ្លួន និង ឈិន មុន្នីនាថ ថាពិតជាស្នេហាពិតមែនដោយកន្លងទៅស្ថិតក្នុងការមើលចិត្តគ្នាសិន មកទល់ពេលនេះគឺជាស្នេហាពិតប្រាកដ នៅឡើយតែមិនទាន់គិតគូរឿងរៀបការប៉ុណ្ណោះ៕ សូមទស្សនារូបភាព និង ខាងក្រោមនេះដូចតទៅ ៖
Read Moreផ្ទុះការជជែកវែកញែក ក្រោយឃើញវីដេអូ កន្ត្រកវិលនៅសៀមរាប ត្រូវខ្យល់ខ្លាំងវិលអត់ឈប់(មានវីដេអូ)
កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញកន្ត្រកវិល វិលខ្ញាល់លើអាកាស ដោយពុំមានមនុស្សជិះ ស្ថិតនៅទីតាំង កន្រ្តកវិលយក្ស ដែលមានកម្ពស់ខ្ពស់ជាងគេទី ៣ នៅតំបន់អាស៊ីដោយមានកម្ពស់ ៨៥ ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប។ ជាក់ស្ដែង តាមរយៈគណនីមួយដែលមានឈ្មោះ Kheng Ra បានបង្ហោះនូវវីដេអូ កន្ត្រកវិល គ្មានមនុស្សជិះ វិលខ្ញាល់លើអាកាស ក្នុងទីតាំងខាងលើ ព្រមទាំងបានបញ្ជាក់ថា «កន្រ្តកវិលនៅសៀមរាប ត្រូវខ្យល់ខ្លាំងវិលអត់ឈប់ សំណាងហើយ ដែលគ្មានមនុស្សជិះ»។ យ៉ាងណាមិញ បន្ទាប់ពីម្ចាស់គណនីរូបនេះ បានទម្លាយវីដេអូកន្ដ្រកវិល មិនឈប់ នេះរួចមក ឃើញថា មានបណ្ដាមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិរៀងៗខ្លួន ដោយមានមតិខ្លះ សម្ដែងការព្រួយបារម្ហ ខ្លាច ពេលឃើញវីដេអូបែបនេះ ប៉ុន្ដែក៏មានមហាជនខ្លះបានគិតថា ខាងក្រុមហ៊ុនអាចនឹងមានឧបករណ៍អង្កេតកំរិតខ្យល់ អ៊ីចឹងពេលចាប់ផ្ដើម មានខ្យល់ល្មមៗ គេផ្អាកដំណើរការកន្ដ្រកមុនបាត់ទៅហើយ ដើម្បីរក្សាសុវត្ថិភាពអ្នកជិះ និង មិនអនុញ្ញាតឱ្យមនុស្សជិះទេ។ មិនតែប៉ុណ្ណោះ ខាងវិស្វករនីមួយៗ គេប្រាកដជាយកចិត្តទុកខ្លាំងបំផុត ចំពោះសុវត្ថិភាពរបស់អ្នកជិះ ចាប់តាំងពីពេលចាក់គ្រឹះ រហូតដល់តំឡើងកន្រ្តកឱ្យដំណើរការ។ ទោះបីជាយ៉ាងណា នេះគ្រាន់តែជាមតិមួយចំនួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកប៉ុណ្ណោះ។ គួររំឭកផងដែរថា កន្រ្តកវិលយក្សខាងលើ មានឈ្មោះថា Angkor Eye មានកន្រ្តកទាំងអស់មានចំនួន ៤៨ កន្រ្តក ដែលក្នុងមួយកន្រ្តក អាចផ្ទុកមនុស្សបាន ៤ នាក់ ព្រមទាំងអាចផ្ទុកមនុស្សបានទាំងអស់ ១៩២ នាក់ ក្នុងពេលតែមួយ និង ក្នុងមួយជុំប្រើពេល ១៨ នាទី៕
Read Moreជីមមី ស្លៀកឈុតក្រមាខ្មែរ កាន់កាបូបកំប្លោកដើរលេងនៅអាមេរិក ជនបរទេសឃើញហើយសួរព្រាត
ពិធីការិនីរូបស្រស់ ជីមមី កំពុងដើរលេងចាយជីវិតយ៉ាងរីករាយនៅលើទឹកដីប្រាក់ដុល្លារ សហរដ្ឋអាមេរិក ដោយដំណើរកម្សាន្តលើកនេះ ជីមមី បាននាំអ្នកម្ដាយជាទីស្រឡាញ់ ព្រមទាំងគូស្នេហ៍បណ្ដូលចិត្តទៅដើរលេងសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៀតផង។ គ្រាន់តែទៅលើទឹកដីសហរដ្ឋអាមេរិកភ្លាម ជីមមី បានបង្ហោះរូបថតស្អាតៗស្ដែងពីទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសដ៏ជឿនលឿនមួយនេះឱ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាមជាដើម ហើយរឿងដែលភ្ញាក់ផ្អើល និង គួរឱ្យសរសើរបំផុត ជីមមី បានយកសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរយ៉ាងស្រស់ស្អាតប្រណីត ពាក់ដើរលេងបង្អួតជនបរទេសពេញទីក្រុង Beverly Hills សហរដ្ឋអាមេរិក។ ឈុតក្រមាខ្មែរដែលស្រីស្អាត ជីមមី ពាក់លើខ្លួនមិនត្រឹមតែស្រស់ស្អាត ពេញនិយមទាន់សម័យកាលទេ ថែមទាំងមើលទៅលេចធ្លោខ្លាំងជាមួយការច្នៃយ៉ាងពិសេសដោយកូនខ្មែរយើង ធ្វើឱ្យជនជាតិបរទេសមួយចំនួនចាប់អារម្មណ៍ជាខ្លាំង រហូតពួកគេបាននាំគ្នាសួរនាំពីសម្លៀកបំពាក់របស់នាងទៀតផង។ បើតាមស្រីស្អាត ជីមមី បង្ហោះលើហ្វេសប៊ុក នាងបានរៀបរាប់ថា ៖ «ក្រមាខ្មែរ កាបូបកំប្លោកខ្មែរនៅ RODEO DRIVE , Beverly Hills សហរដ្ធអាមេរិក 🇺🇸។ ជនជាតិគេសួរនាងខ្ញុំថាតើសម្លៀកបំពាក់ខ្ញុំបានមកពីណា? នាងខ្ញុំប្រាប់គេថា ឈុតនេះហោះត្រង់មកពីកម្ពុជា គេលាន់មាត់ឈុតក្រមាយើងថាស្អាត និងប្លែកពីគេ ទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗតែក្រមាខ្មែរយើងបែរជាលេចធ្លោមួយបែប និងទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនេះច្រើន។ របស់យើងបើមិនខំផ្សព្វផ្សាយ មិនខំបង្ហាញ មិនខំចែករំលែកបរទេសអាចនឹងមិនដឹង និងមិនយល់ពីតម្លៃនោះទេ»៕
Read Moreក្តីសុខពេញទំហឹង! ថ្ងៃកំណេីតភរិយា ឧកញ៉ា ខេមរៈ សិរីមន្ដ ជូនកាដូសុទ្ធរថយន្តទំនេីប
ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព និងមានងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត គេអាចនិយាយបានថាតារារូបនេះ ជោគជ័យគ្រប់រឿង មិនថាការងារសិល្បៈ មុខជំនួញ ឬជិវិតគ្រួសារឡើយ។ ពិតណាស់ ចាប់តាំងពី ឧកញ៉ា តារារូបនេះ បានបង្ហាញមុខភរិយា និងកូនៗទាំង៣ជាសាធារណៈមក គេសង្កេតឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្អួតជីវិតគ្រួសារបង្ហាញពីស្នាមញញឹមជានិច្ច ដែលអាចនិយាយបានថាជាគ្រួសារដ៏គំរូមួយ ធ្វើឲ្យមហាជនសរសើរមិនដាច់។ ជាក់ស្ដែង អ្វីដែលកាន់តែពិសេសថ្មីៗនេះ ក្នុងថ្ងៃកំណើតភរិយាជាទីស្រលាញ់ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្ររំភើបអបអរជំនួស ក្រោយពីលោកបានទិញកាដូរដ៏ធំមួយគឺរថយន្តស៊េរីទំនើបម៉ាក Jeep ថ្មីស្រឡាងជូនភរិយាក្នុងថ្ងៃពិសេសនេះតែម្ដង។ ជាក់ស្ដែង បើមើលតាមរូបគ្រួសារមួយនេះ ពិតជាមានសុភមង្គលមិនណយ ដោយមានកូនៗជាទីស្រលាញ់ និង ឪពុកម្ដាយដែលមានភាពកក់ក្តៅបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖
Read More