អស្ចារ្យណាស់! កូនខ្មែរយើងកំពុងសិក្សាបង្កើតយន្តហោះដ្រូន មានមនុស្សបើកលើកដំបូង នៅកម្ពុជា (មានវីដេអូ)

ឈានចូលមកដល់ពេលបច្ចុប្បន្ននេះ គេសង្កេតឃើញវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿនឆាប់រហ័សគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះ មានការលើកស្ទួយវិស័យមនុស្សយន្ត និង ឧបករណ៍កែច្នៃថ្មីៗជាច្រើននៅក្នុងស្រុក ផលិតឡើងដោយស្នាដៃកូនខ្មែរពិតៗ គួរឱ្យស្ញើចសរសើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ សមិទ្ធផលបច្ចេកវិទ្យាថ្មីមួយរបស់យុវជនខ្មែរ បានកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគម្រោងសាកល្បងយន្តហោះ Drone មានមនុស្សបើក ផលិតឡើងដោយស្នាដៃកូនខ្មែរ បានលេចរូបរាងឡើងនៅបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញសមិទ្ធផលមួយនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Sarin Sereyvatha បានបង្ហាញពីទិដ្ឋភាពនៃការសាកល្បង យន្តហោះ Drone ដ៏អស្ចារ្យមួយនេះ ដែលមើលទៅហាក់បីដូចជាឈានជិតទៅដល់ការសម្រេចបានលទ្ធផលទៅហើយ ខណៈម្ចាស់គណនីខាងលើ បានបង្ហោះសារឱ្យបានដឹងថា «ថ្ងៃទី ២ កំពុងតែរៀនឡើង-ចុះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា មកទល់សព្វថ្ងៃនេះ សមិទ្ធផលបច្ចេកវិទ្យាបែបនេះ អាចជួយសម្រាលបន្ទុកការងារមនុស្សបានមួយចំណែកផងដែរ ខណៈគេរំពឹងថា ទៅថ្ងៃខាងមុខ វិស័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ អាចនឹងជួយសម្រាលការងារមនុស្សបានកាន់តែច្រើន នៅក្នុងជីវិតរស់នៅទៅថ្ងៃអនាគត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូនៅខាងក្រោម ៖

Related posts

Leave a Comment