តារាចម្រៀងស្រី ដែលមានប្រជាប្រិយភាព ៣ ដួង ជាគ្រាប់ពេជ្រដ៏មានតម្លៃ ប្រចាំផលិតកម្មធំៗ

វិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ផលិតកម្មផ្សេងៗក៏បានកកើតឡើងជាបន្តបន្ទាប់ដើម្បីប្រជែងទីផ្សារ ដណ្ដើមយកប្រជាប្រិយភាពពីមហាជនរៀងៗខ្លួន ព្រោះថានៅក្នុងផលិតកម្មនីមួយៗសម្បូរទៅដោយតារាចម្រៀងល្បីៗជាច្រើន មានទេពកោសល្យខ្ពស់ ដែលសុទ្ធសឹងតែមានលេចធ្លោ និង មានប្រជាប្រិយភាពខ្លាំងប្រចាំផលិតកម្មរៀងៗខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងតារាចម្រៀងស្រី ៣ ដួង ត្រូវបានមហាជនចាត់ទុកជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្ម ។ ចង់ដឹងមានតារាចម្រៀងរូបណាខ្លះ តស់! តាមដានខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងស្រីដ៏ល្បី និង លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រូវគេចាត់ទុកថាជាតារាចម្រៀងស្រីដែលល្បី និង មានប្រជាប្រិយភាពបំផុតប្រចាំផលិតកម្មរស្មីហង្សមាសដែរ ។ ដោយសារតែមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងវិស័យចម្រៀង ទាំងទឹកដមសំឡេង រួមទាំងភាពបត់បែនទៅតាមទម្រង់នៃបទចម្រៀងនោះ ទើបធ្វើឱ្យរាល់បទចម្រៀងរបស់នាងសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីមហាជន ។ ក្រោមហេតុផលទំាំងនេះហើយទើបធ្វើឱ្យនាងក្លាយជាគ្រាប់ពេជ្រដ៏សំខាន់ និង មិនអាចខ្វះបានប្រចាំផលិតកម្មរស្មីហង្សមាស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- សុខ ពិសី
តារាចម្រៀងសាច់សខ្ចី សំឡេងស្រួយស្រេស សុខ ពិសី ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាតារាចម្រៀងស្រីដែលមានប្រជាប្រិយខ្លាំងប្រចាំផលិតកម្មសាន់ដេ ។ ដោយសារតែរាល់បទចម្រៀងរបស់នាងទទួលបានការគាំទ្រខ្លាំង ហើយក៏ជាតារាចម្រៀងស្រីដែលជ្រកក្រោមទ្រនំនេះយ៉ាងយូរមិនប្រែនោះ បច្ចុប្បន្ន នាងនៅតែក្ដោបបានតំណែងជាតារាចម្រៀងគ្រាប់ពេជ្រប្រចាំផលិតកម្មសាន់ដេដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- តន់ ច័ន្ទសីម៉ា
ផលិតកម្មថ្មីទើបនឹងលេចពន្លកនៅលើទីផ្សារប្រទេសកម្ពុជា «Galaxy Navatra» ត្រូវបានគេដឹងថាមានតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្ម ដោយចាប់តាំងពីឈានជើងចូលផលិតកម្មមួយនេះ នាងមានបទចម្រៀងថ្មីៗ ពីរោះចេញលើទីផ្សារជាហូរហែ ហើយបទនីមួយៗសុទ្ធសឹងតែមានការសម្រិតសម្រាំងយ៉ាងល្អ និង ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីទស្សនិកជន ៕

Related posts

Leave a Comment