អីយ៉ា យេយេ បោះពាក្យជូនពរកំលោះកំពូលស្នេហ៍ឡើងមានន័យ តែបាក់ចង្កេះនៅមួយម៉ាត់ចុងក្រោយ

កាលពីដើមឆ្នាំ ២០២១ កន្លងទៅ តារាកំប្លែងភេទទី ៣ យ៉េយ៉េ បានបើកចំហរួចមកហើយដែរពីចំណងស្នេហ៍រវាងខ្លួន និង ដៃគូសម្តែងក្នុងក្រុម គឺលោក ផាឌុន ដែលមានទំនាក់ទំនងស្នេហ៍នឹងគ្នារយៈពេលប្រមាណជាង ៤ ឆ្នាំ មកហើយ។ ក្រោយពីបើកចំហជាសាធារណៈ គូស្នេហ៍តារាកំប្លែងភេទទី ៣​ យ៉េយ៉េ និង កំលោះ ផាឌុន មើលទៅក៏កាន់តែផ្អែមល្ហែម​ និង មានសុភមង្គលកាន់តែខ្លាំងឡើង ពោរពេញដោយស្នាមញញឹមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ យ៉េយ៉េ បានបង្ហោះសារជូនពរយ៉ាងផ្អែមល្ហែម ពោរពេញដោយក្តីស្រឡាញ់ស្ម័គ្រស្មោះដល់មិត្តប្រុស។ ទន្ទឹមនឹងពាក្យជូនពរដ៏មានន័យនោះដែរ ស្រាប់តែ យ៉េយ៉េ បានបន្ថែមពាក្យមួយម៉ាត់នៅឃ្លាចុងក្រោយ ធ្វើឱ្យអ្នកបានអានហើយគាំងទប់សំណើចមិនជាប់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារពោរពេញដោយពាក្យផ្អែមល្ហែម និង សំណើចនោះ យ៉េយ៉េ រៀបរាប់ថា ៖ «ជូនពរថ្ងៃខួបកំណើត សូមឱ្យអ្វីដែលប៉ងប្រាថ្នាសុំឱ្យបានសម្រេច ជៀសផុតពីពាក្យថាក្រលំបាក បើយើងក្រយើងនឹងគ្មានតម្លៃទេ ទោះបីជាយើងល្អយ៉ាងណាក៏ដោយ សុំឱ្យទៅទីណាជួបតែសុខ កុំស្គាល់ពាក្យថាទុក្ខ ខ្ញុំនឹងរង់ចាំមើលភាពជោគជ័យរបស់យើង You are my Best អាជ្រឹង!»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment