អុញនោះ! កាន់តែក្ដៅគគុក លើកនេះតារាកំប្លែង ស្រីពីន ក៏ប្រកាសទារលុយតុងទីនពី សឿ សុធារ៉ា ដែរ

កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយតារាចម្រៀង សឿ សុធារ៉ា ត្រូវបាននារីម្នាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពអ្នកនាង និង សារចោទថាអ្នកនាង សឿ សុធារ៉ា គេចវេសមិនតបឆាត តេមិនលើក ក្រោយកូនតុងទីន សុំកើបយកលុយតុងទីនវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះ បន្ទាប់ពីត្រូវបាននារីម្នាក់នោះ ប្រកាសពីរូបនាងជាសាធារណៈបែបនេះ គេសង្កេតឃើញតារាស្រីរូបនេះហាក់ស្ងប់ស្ងាត់មិនបានចេញមុខបកស្រាយទាក់ទិនរឿងរ៉ាវទាំងនេះនៅឡើយ ថាតើវាជាការពិត ឬយ៉ាងណានោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្រាប់តែនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត បន្ទាប់ពីឃើញតារាកំប្លែង ស្រីពីន បានចេញមុខម្នាក់ទៀត ប្រកាសទារលុយទាក់ទងនឹងរឿងតុងទីនពីតារាសម្ដែង សឿ សុធារ៉ា ដែលតារាកំប្លែងរូបនេះបានធ្វើការបញ្ជាក់ថា រូបនាងនឹងបន្តបង្ហោះបែបនេះរាល់ថ្ងៃ បើតារាសម្ដែងរូបនេះ នៅតែមិនសងលុយនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រីរូបនេះ ដែលបានសរសេរថា៖ «ខ្ញុំមិនព្រមទេ បើលុយខ្ញុំមិនទាន់បាន ខ្ញុំនឹងផុសបែបនេះរាល់ថ្ងែ មុខមាត់ និង តម្លៃរបស់បងស្រី មេតុងទីន សឿ សុធារ៉ា គ្មានមុខក្នុងសង្គមទេ បងកុំធ្វើអ៊ីចឹងអីបង បងនិយាយថាលុយប៉ុណ្ណឹង តែហេតុអីមិនឱ្យខ្ញុំមកបង? អូហ៍ បន្ថែមទៀតបង បងថាឱ្យខ្ញុំបង់បងតទៀតម៉េច បើបងសូម្បីតែលុយប៉ុណ្ណឹង បងមិនឱ្យខ្ញុំផង ចុះទម្រាំដល់ដាច់ លុយកាន់តែច្រើន តើបងឯងបានលុយពីណាឱ្យខ្ញុំ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ កាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលថែមទៀត ដែលបាននាំគ្នាចូលខមមិនបង្ហាញពីអារម្មណ៍សឹងតែមិនចង់ជឿថា តារាសម្ដែងស្រី សឿ សុធារ៉ា បែរជាជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវលុយកាក់តុងទីន មិនឱ្យលុយគេ រហូតត្រូវបានគេប្រកាសទារក្ដែងៗបែបនេះសោះ៕ ប្រភព៖ ប្រជាប្រិយ

Related posts

Leave a Comment