កំពូលកូនសិស្ស បែកគ្រូយូរឆ្នាំ កូនសិស្សមកគាស់ផ្ទះគ្រូលួ.ចទ្រព្យ ចៃដន្យគ្រូមានកាមេរ៉ា ក្របួចបានទាំង ២ នាក់

ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក្រោយចោ.រប្រុសៗ ២ នាក់ បានចេញប្រតិបត្តិការ ចូលលួ.ចទ្រព្យសម្បត្តិ នៅផ្ទះគ្រូបង្រៀនមួយរូប ដែលជាគ្រូបង្រៀនរបស់ខ្លួនតាំងពីជំនាន់ ៩៤-៩៨ មក តែពុំបានសម្រេចឡើយ ដោយសារតែផ្ទះគ្រូបង្រៀនមានកាម៉េរ៉ា និង ទទួលបានការអន្តរាគមន៍ពីខាងសមត្ថកិច្ចទាន់ពេលវេលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ លោកគ្រូដែលជាជ.ន.រ.ង.គ្រោះ បានបង្ហោះសារនៅលើគណនីរបស់លោកឱ្យបានដឹងថា ៖ «អរគុណបងមេប៉ុស្ដិ៍ឫស្សីកែវ (តូច គឹមសុង) ពួកគាត់សិស្សខ្ញុំ ៩៤-៩៨ ឥឡូវគេចាស់ៗហើយ មកលួចគ្រូ (គ្រូមានកាំមេរ៉ា) គ្រូជំពាក់ធនាគាចង់ងា.ប់ម្ដងៗហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីលោក តូច គឹមសុង មេប៉ុស្តិ៍ឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០២១ ក្រុមសមត្ថកិច្ច បានស្រាវជ្រាវបង្ក្រា.បមុខសញ្ញាចោ.រ ២ នាក់ ចូលផ្ទះប្រជាពលរដ្ឋលួ.ចទ្រព្យសម្បត្តិ ខណៈដែលពួកគេយកគុ.កធ្វើជាផ្ទះ ដោយសារតែទើបតែចេញមិនទាន់បាត់ក្លិនគុ.កផង ក៏ត្រូវត្រឡប់ចូលគុ.កវិញ ពិតជាមិនធម្មតា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment