ផ្លូវការហើយ! មកុដ Miss Grand Cambodia ២០២១ រចនាក្បូរក្បាច់ផ្សាភ្ជាប់ ចេញពីប្រាសាទបន្ទាយស្រី

អ្វីដែលអ្នកគាំទ្រកម្ពុជារង់ចាំបានមកដល់ហើយ ជាមួយនឹងការបង្ហាញជាផ្លូវការសម្រាប់មកុដ Miss Grand Cambodia ២០២១ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ មកុដ សម្រាប់ការប្រកួតបវរកញ្ញាក្នុងឆ្នាំ ២០២១នេះ បានរចនាក្បូរក្បាច់ផ្សាភ្ជាប់អត្តសញ្ញាណជាតិខ្មែរ ចេញ​ពីប្រាសាទ​បន្ទាយស្រី​។ ការ​បំផុស​គំនិត ​សម្រាប់ការរចនា​មកុដនេះ ​គឺចង់បង្ហាញអំពីភាព​រុងរឿងនៃសិល្បៈ​អរិយធម៌ខ្មែរ ​ដែលស្ថាបត្យកម្មបុរាណ​ដ៏សំខាន់ ​និងមានតម្លៃ​មួ​យ​មិនអាច​កាត់ថ្លៃបាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ទម្រង់និងលំនាំកំពូល​ខាងលើរបស់​ទេពអប្សរា ​ត្រូវបានគេច្នៃម៉ូតដើម្បីមើលទៅឱ្យកាន់តែទាន់សម័យ ​រំលេចដោយត្បូង​ពណ៌ខៀវ ​និង ក្រហមនៅ​លើមកុដ ​ដែលជាពណ៌នៃទង់​ជាតិកម្ពុជារក្សា​នូវអត្តសញ្ញាណ​សិល្បៈខ្មែរ​ដែលមិនអាចបំភ្លេចបាន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូបភាព៖ MISS GRAND CAMBODIA

Related posts

Leave a Comment