អីយ៉ា! អតិជាតិ បុត្រ ធ្លាប់ឆ្លើយត្រង់ៗចេញពីអារម្មណ៍ពិតគិតចំពោះ ដួង ម៉ានិច បែបនេះ (មានវីដេអូ)

ភាពស្និទ្ធស្នាលល្អូកល្អិនក្រៅឆាករវាង តារាសម្ដែងស្រី ដួង ម៉ានិច និង តារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិ បុត្រ ធ្វើឱ្យមហាជន​ចាប់​អារ​ម្ម​ណ៍​​តាមដានខ្លាំងតាំងពីឆ្នាំ ២០១៩ កន្លងមក ដែលរាល់រូបភាព និងការបង្ហោះសាររបស់អ្នក​ទាំងពីរផ្អែម​ល្ហែមខ្លាំង ​ដែលធ្វើឲ្យអ្នកគាំទ្រ​ដាក់​ការ​ស.ង្ស័.យថា ​អ្នកទាំងពីរ ជាគូស្នេហ៍​ខុសវ័យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរ ក៏បានស្ងប់ស្ងាត់ទៅវិញមួយរយៈធំ រហូតមកដល់ពេលនេះ អ្នកទាំងពីរ ក៏បានសាង​ចំណាប់អារម្មណ៍​​យ៉ាង​ខ្លាំង​ដល់មហាជន​សាជាថ្មីម្តងទៀត ​តាមរយៈសកម្មភាពកាន់តែផ្អែមល្ហែម​នឹងគ្នាលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ជាមួយនឹងការស.ង្ស័.យ ក៏ដូចជាធ្វើឱ្យមហាជនមានចម្ងល់ចំពោះទំនាក់ទំនងរបស់ តារាប្រុសស្រីមួយគូនេះ ដែលប្រុសក្មេង អតិ​ជាតិ បុត្រ ក៏ធ្លាប់ធ្វើការបកស្រាយរួចមកហើយ បើតាមកិច្ចសម្ភាសក្នុងកម្មវិធី «ចឹងហ្អ៎» នៅដើមឆ្នាំ ២០២១ កន្លងទៅ ដែលបានឱ្យដឹងថា លោក ពិតជាមានអារម្មណ៍ស្រឡាញ់ កញ្ញា ដួង ម៉ានិច ពិតមែន ដោយ លោកក៏បានបញ្ជាក់ថា ក្ដីស្រឡាញ់នេះ ជាក្ដីស្រឡាញ់ក្នុងន័យស្នេហា ចេញ​ពី​ការ​រួមការងារជាមួយគ្នាជារៀងរាល់ថ្ងៃ យល់ចិត្តគ្នា ចូលចិត្តអ្វីដូចគ្នា បានជាធ្វើឱ្យក្ដីស្រឡាញ់នេះកើតឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ បើតាមកិច្ចសម្ភាសរបស់ ដួង ម៉ានិច ក្នុងកម្មវិធី «ចឹងហ្អ៎» កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាស្រីរូបនេះ ក៏​បាន​ឱ្យដឹងថា នាង និង អតិជាតិបុត្រ កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងឡើង ដែលរូបនាងទទួលបានការ​យកចិត្តទុកដាក់ខ្លាំងពីប្រុស​ក្មេង​រូបនេះ រហូតធ្វើឱ្យនាងកំពុងតែមានអារម្មណ៍ល្អច្រើនចំពោះ អតិជាតិបុត្រ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់កាន់តែជ្រាបច្បាស់សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Related posts

Leave a Comment