អៀនជំនួស!! ហ៊ិន ចាន់នីរ័ត្ន ធ្លោយមាត់ដាក់ សេង មង្គល បែបនេះ ធ្វើឱ្យហ្វេនឡើងចង់លើសជាតិស្ករ

មហាជនបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល គេសង្កេតឃើញថា កាន់​តែ​ទទួល​​បានការចាប់​អារម្មណ៍ខ្លាំង​ពីអ្នកគាំទ្រយុវវ័យ ​ជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមល្អូកល្អិននឹងគ្នា ឡាយវីដេអូនិយាយសាសង​គ្នា​តា​ម​បណ្ដាញ​សង្គម ដែលធ្វើឱ្យ​មហាជនអ្នកគាំទ្រ​រំភើបចិត្តអៀន​ជំនួស ថែមទាំងបន់​ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ កាន់តែផ្ទុះការចាប់អារម្មណ៍ថែមទៀតចំពោះវីដេអូខ្លីៗក្នុង TikTok ដែលអ្នកគាំទ្ររបស់តារាប្រុសស្រី​មួយគូនេះ ​បានធ្វើ​ការ​កាត់​​តវីដេអូឡាយ​លើហ្វេសប៊ុករបស់អ្នក​ទាំងពីរ ដែលទើបតែ​ឡាយជាមួយគ្នាម្ដងទៀត តាម Video Call ពីផ្ទះរៀងខ្លួន ព្រមទាំងបញ្ចេញ​ពាក្យ​សម្តីមួយចំនួនដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រ កាន់តែ​ស.ង្ស័.យពីទំនាក់ទំនង​របស់អ្នកទាំងពីរ​ខ្លាំងឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេស ក្នុងវីដេអូខ្លីមួយនេះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ស្រាប់តែបានធ្លោយមាត់សុទ្ធតែពាក្យស្រឡាញ់ទៅកាន់ លោក សេង មង្គល ក្នុង​ពេល​ឡាយនិយាយរឿងផលិតផលថែសម្រស់របស់ខ្លួន ដែលនាងបានឱ្យ លោក សេង មង្គល យកទៅប្រើ ខណៈនោះ អ្នកគាំទ្រក៏បានសួរទៅកាន់ តារាស្រីរូបនេះថា «ឱ្យហើយយកលុយអត់បង?» ស្រាប់តែ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយថា៖ «ឱ្យ Free ព្រោះ ជាមនុស្សដែលបងស្រឡាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញវីដេអូខ្លីនេះ និងបានស្ដាប់ឭ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយដាក់ លោក សេង មង្គល បែបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រ​​គាំង​ស្រ​ឡាំ​ង​​​កាំង​គ្រប់​គ្នាតែម្ដង ថែមទាំងខមមិន​បង្ហាញពីអារម្មណ៍អៀន ​និងរំភើបជំនួសអ្នកទាំងពីរផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment