ប្លែកៗ!! បែកពីសង្សារ ៤ ខែ ខ្ជិលនៅ Single យូរ នារីម្នាក់សម្រេចចិត្តរៀបការនឹងខ្លួនឯង

ស្ត្រី​វ័យ ៣៥ ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​ខ្លួន​ឯង ក្នុង​ពិធី​នៅ​ពី​មុខ​ក្រុម​គ្រួសារ និង​ មិត្តភក្ដិ ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​យូរ​ឆ្នាំ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ម្នាក់​ឈ្មោះ Meg Taylor Morrison មក​ពី​ក្រុង Atlanta រដ្ឋ Georgia តែង​តែ​មាន​ក្ដី​សុបិន​ចង់​រៀបការ​នៅ​​រដូវ​កាល Halloween ឆ្នាំ ២០២០ ប៉ុន្តែ​ក្រោយ​ពី​នាង​ចែក​ផ្លូវ​ពី​គូស្នេហ៍​ត្រឹម ៤ ខែ មុន​ថ្ងៃ​រៀបការ​មក​ដល់ ក្ដី​ស្រមៃចូល​រោងកាយ​នៅ​ថ្ងៃ Halloween ក៏​ត្រូវ​បាន​រលាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​នោះ​ហើយ ដែល​នាង​បាន​​នឹក​ឃើញ​ពី​ពិធី​រៀបការ​ជាមួយ​ខ្លួន​ឯង​នេះ ហើយ​ក៏​បាន​សម្រេច​ចិត្ត​ថា រូប​នាង​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ដៃគូ​ច្បាស់លាស់​ណា​មួយ​មក​រួម​ផ្លូវ​ជីវិត​ជាមួយ​ឡើយ ។ មិន​ខុស​ពី​កូន​ក្រមុំ​ទូទៅ លោកស្រី Meg គឺ​បាន​រៀបចំ​គំរោងរាប់​ខែ​សម្រាប់​​ថ្ងៃ​ពិសេស​របស់​នាង ដោយ​នាង​បាន​ធ្វើ​ការ​កុម្ម៉ង់​នំ​អាពាហ៍ពិពាហ៍ ជ្រើសរើស​រ៉ូប​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន និង​ ជា​ពិសេស​ជាង​គេ​នោះ​គឺ ជ្រើសរើស​ចិញ្ចៀន​ពេជ្រ​ដ៏​ស្រស់​ស្អាត​មួយ​វង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​រៀបការ​បាន​មក​ដល់ មិត្ត​ជិត​ស្និទ្ធ និង ​ក្រុម​គ្រួសារ​ប្រមាណ​ជា ១០ នាក់​បាន​បង្ហាញ​វត្តមាន​អបអរ​កូន​ក្រមុំ​ក្នុង​ថ្ងៃ​ពិសេស​នេះ ។ លោក​ស្រី Meg បាន​ដើរ​ចូល​មក​ក្នុង​ពិធី ដោយ​មាន​ក្មេង​ស្រី​កាន់​ផ្កា​ដើរ​អម ។ ពេល​មក​ដល់​រូប​នាង​បាន​អាន​ពាក្យ​សម្បថ បំពាក់​ចិញ្ចៀន​ដោយ​ខ្លួន​ឯង រួម​ទាំង​ធ្វើ​ការ​ថើប​ខ្លួន​ឯង​ក្នុង​កញ្ចក់ ។ ក្រោយ​ចប់​កម្មវិធី មិត្តភក្ដិ រួម​ទាំង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ញ៉ាំ​នំ Cake រួច​រាំ​ច្រៀង​ដោយ​សប្បាយ​រីករាយ ៕

ប្រភព៖ Dailymail

Related posts

Leave a Comment