អេមហួស! មកដឹងពីតម្លៃដែលនៅជប៉ុន ស្រីៗ អាចជួលប្រុសស្អាតៗមកជូតទឹកភ្នែកឱ្យ ពេលពិបាកចិត្ត

សេវាកម្ម​ដ៏​ប្លែក និង​ទាក់ទាញ​មួយ​ក្នុង​ប្រទេស​ជប៉ុន ដែល​បាន​បើក​តាំង​ពី​ឆ្នាំ ២០១៥ ​រហូត​​មក​នឹង​នៅ​តែ​ដំណើរការ​ល្អ​មក​ទល់​បច្ចុប្បន្ន​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេវាកម្ម​នេះ​ដែរ បង្កើត​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ Hiroki Terai ដែល​ជា​មនុស្ស​ម្នាក់​មាន​ចំណង់ចំណូល​ចិត្ត​ខ្លាំង​បំផុត​លើ​ការ​ជូត​ទឹក​ភ្នែក ។ កាល​ពី ៧ ឆ្នាំ​មុន លោក Hirokiបាន​ចាប់​បង្កើត​ក្រុម​ព្យាបាល​ការ​យំ​យែក និង​ថែម​ទាំង​បញ្ចេញ​សៀវភៅ​រូបថត​របស់​បុរស​សង្ហា​ៗជា​ច្រើន​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំនួញ​របស់​លោក​មួយ​នេះ​ដែរ ត្រូវ​បាន​ហៅ​ឈ្មោះ​ថា Ikemeso Danshi គឺ​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ស្រីៗ ដែល​កំពុង​មាន​អារម្មណ៍​ទទួល​រង​សម្ពាធ ឬ​ធុញ​ថប់​នឹង​ការងារ និង​ការ​ពិបាក​ចិត្ត​ជាមួយ​រឿង​ផ្សេងៗ ដោយ​ត្រូវ​ការ​អ្នក​លួងលោម និង​ជូត​ទឹក​ភ្នែក​ឲ្យ នៅ​ពេល​ដែល​នាង​យំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេវាកម្ម​មួយ​នេះ​គឺ​ងាយ​ស្រួល​បំផុត ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​នៅ​ជប៉ុន ដែល​កំពុង​ជួប​បញ្ហា​លំបាក ឬ​ មាន​អារម្មណ៍​មិន​ល្អ​ក្នុង​ពេល​បំពេញ​ការងារ អ្នក​អាច​ធ្វើ​ការ​បញ្ជា​កុម្ម៉ង់ «Ikemen» ឲ្យ​មក​ជួយ​អ្នក​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេវាកម្ម​នេះ មាន​បុរស​ចំនួន ៨ ប្រភេទ​ឲ្យ​ជ្រើសរើស ដោយ​នីមួយៗ​សុទ្ធ​តែ​មាន​អាជ្ញាប័ណ្ណ​បញ្ជាក់​ជំនាញ​ដោះស្រាយ​ការ​យំយែក​ទាំង​អស់ ។ ក្រោយ​ជ្រើសរើស​ហើយ អ្នក​អាច​ទៅ​មើល​កុន​កម្សត់ៗ​ជាមួយ​គ្នា ដើម្បី​ឲ្យ​អារម្មណ៍​អ្នក​ឆាប់​ទទួល​មនោសញ្ចេតនា និង​អាច​យំ​ចេញ​មក​ដោយ​ងាយ ក្រោយ​មក​បុរស​ដែល​អ្នក​ជួល​មក​នោះ នឹង​ចាប់​ផ្ដើម​លួងលោម​អ្នក ប៉ះ​ថ្ពាល់ ជូត​ទឹក​ភ្នែក​ឲ្យ​អ្នក និង​ពេល​ខ្លះ​រូប​គេ​ក៏​អាច​នឹង​យំ​ជាមួយ​អ្នក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សេវាកម្ម​ប្រុស​ស្អាត​ជូត​ទឹក​ភ្នែក​ឲ្យ​នេះ គឺ​មាន​តម្លៃ ៧ ៩០០ យេន (ប្រមាណ ៧៥ ដុល្លារ) ក្នុង​មួយ​លើក ៕ ប្រភព៖ WorldOfBuzz

Related posts

Leave a Comment