អបអរសាទរ! ពិសិដ្ឋ ឈុន ជនជាតិខ្មែរទី ២ ក្នុងប្រវត្តិសាស្ត្រ ឈ្នះពានរង្វាន់តារាសម្តែងឆ្នើម នៅមហោស្រពអ៊ីតាលី

កម្មវិធី​មហោស្រព​ភាពយន្ត Venice Film Festival ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ ២០២១ ដល់​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០២១ ជាមួយ​​នឹង​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ល្បី​ៗ​ជាច្រើន​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ នា​ឆ្នាំ ២០២១ នេះ ភាពយន្ត​ខ្មែរមួយរឿង ដែល​ដឹកនាំ​ដោយ​កូន​ខ្មែរ​ផ្ទាល់ មានចំណង​ជើង​ថា «White Building» ​ក៏​​ត្រូវ​បានចាក់​បញ្ចាំង​​ផងដែរកាលពី​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយចាក់បញ្ចាំងចប់ ភាពយន្តខ្មែរ «White Building» នេះ ទទួលបានការគាំទ្រយ៉ាងច្រើន ហើយក្នុងនោះតារាសម្តែងវ័យក្មេងរបស់កម្ពុជា លោក ពិសិដ្ឋ ឈុន ដែលជាតួសម្តែងក្នុងខ្សែភាពយន្ត នេះ ក៏ទទួលបានពានរង្វាន់តារាសម្តែងឆ្នើមទី ៧៨ ក្នុងការប្រកួត Orizzonti នៅឯមហោស្រពទីក្រុង Venice ប្រទេសអ៊ីតាលី ដែលជាមហោស្រពភាពយន្តចាស់ជាងគេរបស់ពិភពលោកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពិសិដ្ឋ ឈុន ត្រូវបានគេចាត់ទុកថាជាជនជាតិខ្មែរទី ២ ក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើម ក្នុងខ្សែភាពយន្តដែលល្បីទូទាំងពិភពលោក បន្ទាប់ពីលោក Haing S. Ngor ក្នុងឆ្នាំ ១៩៨៥ សម្រាប់ការសម្តែងដំបូងនៅឆ្នាំ ១៩៨៤ របស់លោកនៅឯបឹងជើងឯក៕

Related posts

Leave a Comment