អីយ៉ា!! ស.ង្ស័.យលោកប៉ាអ្នកម៉ាក់ អូន Smile ចូលរោងការឆាប់ៗ ក្រោយចាប់បានភស្តុតាងនេះ

ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងមកហើយ បើគិតមកដល់ពេលនេះរយៈជិត ១ ឆ្នាំ ហើយ ដែលតារាសម្តែង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា បានទទួលចំណងស្នេហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា ហ្សូតា ម៉ីហាណា ហៅ អូន Smile។ បើមិនទាន់បានរៀបការតាមប្រពៃណីក្តី តែយ៉ាងណា អ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា រួមទាំងកូនស្រី ក៏កំពុងទទួលបានសុភមង្គលយ៉ាងពេញលេញក្នុងជីវិតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាមិនទាន់បង្ហើបលើកយកគម្រោងរៀបការក៏ពិតមែន ប៉ុន្តែអ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តភក្តិទាំងក្នុង-ក្រៅសិល្បៈរង់ចាំថ្ងៃល្អរបស់អ្នកទាំង ២ ដោយសង្ឃឹមថាអាចនឹងមកដល់ក្នុងពេលឆាប់ៗទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ លោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារ ដោយមានឪពុកម្តាយបង្កើត ម្តាយក្មេក ប្អូនប្រុសបង្កើត ព្រមទាំងភរិយា គឺអ្នកនាង ឌី សូនីត្តា ហើយលោកបានសរសេរសារអមថា៖ «កូវីដធ្វើឱ្យយើងឃ្លាតពីគ្នា! តែឃ្លាតបានតែកាយនោះទេ ព្រោះចិត្ត ​និង ក្តីស្រឡាញ់មិនអាចឃ្លាតបាននោះទេ ព្រោះថាយើងជាគ្រួសារតែមួយ។ គេមិនយល់មិនអីទេ សំខាន់គ្រួសារ និង មនុស្សដែលស្រឡាញ់យើងពិត​ គាត់យល់ទៅបានហើយ!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សារខាងលើរបស់លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានអ្នកនាង ឌី សូនីត្តា បានចែករំលែក និង ភ្ជាប់សារដ៏គួរឱ្យចាប់អារម្មណ៍ថា៖ «វាមិនដែលសុខៗប្រជុំគ្រួសារទេពូ? ប្រាប់បងប្អូនតាមត្រង់ភ្លាម! John Alexora»។ សារនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លើកឡើងថា អ្នកនាង ឌី សូនីត្តា ពោលពាក្យនេះឡើងអាចនឹងមានដំរួញល្អ ពោលគឺអ្នកទាំងពីរអាចនឹងចូលរោងការក្នុងពេលឆាប់ៗ ឬ យ៉ាងណា ក៏ព្រោះតែសុខៗក្រុមគ្រួសារទាំងសងខាងមកជួបជុំគ្នាភ្លាមៗបែបនេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងបន្ត អាចនឹងដូចការប៉ាន់ស្មានរបស់អ្នកគាំទ្រពិត ឬ យ៉ាងណា មានតែរង់ចាំអ៊ុតមើលតារាប្រុសស្រីទាំង ២ បន្ត!

Related posts

Leave a Comment