អីយ៉ា! ថ្ងៃកំណើតស្វាមី ស្រាប់តែ ឱក សុគន្ធកញ្ញា ជូនពរបែបនេះថា ក្រោយការបានជាង ២ ឆ្នាំ

ធ្មេចបើកៗរយៈពេលជាង ២ ឆ្នាំហើយ ដែលតារាចម្រៀង ឱក សុគន្ធកញ្ញា បានចងចំណងអាពាហ៍ពិពាហ៍នឹងលោក អ៊ឹង សុខលី​ ដែលជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្ម និង ទូរទស្សន៍រស្មីហង្សមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរឹតបណ្តឹងចំណងប្រាំប្រការទទួលបានកូនប្រុសដំបូងយ៉ាងស្រស់ស្អាតហើយនោះ អ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី ហាក់កាន់តែទទួលបានសុភមង្គលយ៉ាងពេញលេញ ធ្វើឱ្យមហាជនមិនតិចនោះទេច្រណែននឹងជីវិតគូរបស់អ្នកនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗគេតែងសង្កេតឃើញគ្រួសារតូចដ៏កក់ក្តៅរបស់អ្នកនាង ឱក សុគន្ធកញ្ញា តែងតែបំពេញក្តីសុខដល់សមាជិកគ្រួសារ ដោយរៀងរាល់ថ្ងៃពិសេស ដូចជាថ្ងៃកំណើត ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ឬ បុណ្យពិសេសផ្សេងៗ អ្នកនាង និង ស្វាមី តែងតែចំណាយពេលធ្វើដំណើរកម្សាន្ត និង រៀបចំកម្មវិធីដល់គ្នាមិនលស់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃកំណើតរបស់លោក អ៊ឹង សុខលី ជាស្វាមី អ្នកនាង ឱក សុគន្ធកញ្ញា បានចំណាយពេលវេលាដ៏មានន័យក្នុងថ្ងៃពិសេសនៅឆ្នេរសមុទ្រ​​ ដោយបានបង្ហោះរូបភាពអមនឹងសារជូនពរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សារជូនពរស្វាមី ដែលធ្វើឱ្យមហាជនអានហើយហួសចិត្ត និង អស់សំណើចខ្លះដែរនោះ គឺ ឱក សុគន្ធកញ្ញា បានប្រើពាក្យដាក់កំហិតឱ្យស្វាមីស្រឡាញ់តែអ្នកនាងម្នាក់គត់រហូត។ សារនោះអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា៖ «រីករាយថ្ងៃកំណើត Daddy អូនសូមជូនពរបងស្រឡាញ់អូនរហូតតែម្នាក់! ចង់បានអីបងប្រាថ្នាខ្លួនឯងផង»៕

Related posts

Leave a Comment