បង្ហាញប្រវត្តិសិក្សា និង ការងារសំខាន់ៗលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតថ្មីនៅកូរ៉េខាងត្បូង មុនកាន់ដំណែង

លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំងជាឥស្សរជន ដែលនឹងបន្តមុខដំណែងតំណាងជាតិ ជាឯកអគ្គរាជទូតកម្ពុជាថ្មី នៅលើទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីឯកឧត្តមឯកអគ្គរាជទូត ឡុង​ ឌីម៉ង់ បានបញ្ចប់អាណត្តិបេសកកម្មការទូតជាផ្លូវការរបស់លោក នៅលើទឹកដីកូរ៉េខាងត្បូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើយើងក្រឡេកមកមើល ប្រវត្តិសិក្សារបស់លោកជំទាវ ដែលជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំកូរ៉េខាងត្បូង តាមរយៈគេហទំព័រក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកជំទាវ ជ្រឹង បុទុមរង្សី ដែលបានកើតនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្នុងទឹកដីខេត្តកំពង់ធំនោះ មានប្រវត្តិសិក្សា និង ការងារដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ប្រវត្តិសិក្សា
កាលពីឆ្នាំ ២០០១ លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ពីវិទ្យាល័យ Sir Joseph Banks High School នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកជំទាវ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកធុរកិច្ច (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និង ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុនដុន ចក្រភពអង់គ្លេស នៅឆ្នាំ ២០០៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ប្រវត្តិការងារ
លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់ជាទីប្រឹក្សារបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍ កាលពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧។
– ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១១ លោកជំទាវ បំពេញការងារជាប្រធានផ្នែកទីផ្សារ និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។
– នៅឆ្នាំ ២០១២ ដល់ ២០១៣ លោកជំទាវ ជាអ្នកគ្រប់គ្រងកណ្តាលនៃ FTMS Global Academy (Cambodia)។
– ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩ លោកជំទាវបំពេញតួនាទីក្នុងវិស័យសាធារណៈ ជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ចាប់ពីខែឧសភា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១៨ ធ្នូ ២០២០ លោកជំទាវ បំពេញតួនាទីជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
– ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ដល់មុនទទួលបានងារជាឯកអគ្គរាជទូត លោកជំទាវ ក៏ធ្លាប់ជារដ្ឋលេខាធិការនៅក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ៕

ខាងក្រោមនេះជាចំណាប់អារម្មណ៍លោកជំទាវ ក្រោយទទួលបានការតែងតាំងជា ឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំកូរ៉េខាងត្បូង ៖

Related posts

Leave a Comment