ឧកញ៉ា ហុីង បញ្ញារិទ្ធ ស្វាមីលោកស្រី ទ្រី ដាណា សម្រេចចិត្តសាងផ្នួស ក្រោយជួបរឿងលែងលះ

មហាជនបានជ្រាបហើយកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មានរឿងរ៉ាវកក្រើកពេញហ្វេសប៊ុក ដែលបង្កើតការភ្ញាក់ផ្អើលដល់មហាជន ក្រោយពីបានឃើញថៅកែហាងពេជ្រ ទ្រី ដាណា ធ្វើការប្រកាសចង់លែងលះជាមួយស្វាមី។ ខណៈនោះ ឧកញ៉ា ហុីង បញ្ញារិទ្ធ ជាស្វាមីក៏ចេញមុខឡាយវីដេអូធ្វើការតបពាក្យសម្ដី និងលើកឡើងពីបញ្ហាគ្រួសារទៅកាន់ភរិយា ដែលធ្វើឱ្យថៅកែស្រីរូបនេះ ក៏បានតបតទៅវិញខ្លាំងៗ ទម្លាយរឿងរ៉ាវគ្រួសារបស់អ្នកនាងជាច្រើន ដែលក្លាយជាប្រធានបទយ៉ាងក្ដៅគ.គុ.កធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍តាមដានគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការតតាំងពាក្យសម្ដី និងបកស្រាយអំពីបញ្ហាទាំងនេះ ថៅកែហាងពេជ្ររូបនេះ និងស្វាមី ក៏បានរស់នៅដាច់ដោយឡែកគ្នា ព្រមទាំងអ្នកនាង បានបញ្ជាក់ប្រាប់ថា នឹងធ្វើសុំណុំរឿងឡើងតុលាការធ្វើការលែងលះនឹងស្វាមីក្នុងពេលឆាប់ៗនេះផងដែរ។ រីឯក្រឡេកទៅស្វាមីវិញ បន្ទាប់ពីភរិយាប្រកាសលែងលះ គេសង្កេតឃើញថា ឧកញ៉ា ហុីង បញ្ញារិទ្ធ ហាក់មានភាពសោកសៅខ្លាំង ដែលបានបង្ហាញចិត្តនឹករឮកដល់ប្រពន្ធកូន តាមរយៈការបង្ហោះរូបភាពអនុស្សវរីយ៍ល្អៗជាមួយប្រពន្ធកូន និងសារលើបណ្ដាញសង្គមហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មកដល់ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ស្រាប់តែ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងពីមហាជន បន្ទាប់ពីបានឃើញរូបភាព និងវីដេអូជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការឡាយវីដេអូពីសកម្មភាពរបស់ ឧកញ៉ា ហុីង បញ្ញារិទ្ធ ស្វាមីរបស់ ថៅកែស្រីរូបនេះ បានកំពុងតែធ្វើការសាងផ្នួសចូលជាបុព្វជិតបង្ហាញពីចិត្តជ្រះថ្លាស្វែងរកផ្លូវព្រះធម៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូឡាយទាំងនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានមហាជនលើបណ្ដាញសង្គមជាច្រើនធ្វើការចែករំលែកបន្តគ្នា ព្រមទាំងភ្ជាប់ជាមួយនឹងការចូលរួមអនុមោទនាចំពោះចិត្តជ្រះថ្លារបស់លោកផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment