មិនធម្មតាទេ! រឿង អាជី ងើបពីគេងអត់ងូតទឹក​ ក៏នៅស្អាត ដល់ថ្នាក់ កាសែតចិន ចុះផ្សាយព្រាត

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់រួចមកហើយ អាជី ដែលជាអ្នករកស៊ីលក់ឡេអនឡាញ​ដ៏ល្បី នៅលើបណ្តាញសង្គម​ហ្វេសប៊ុក ដែលនាពេលថ្មីៗនេះ រូបនាង ត្រូវបានមហាជនមួយចំនួន ធ្វើការរិះគន់ និងសើចចំអកផង ដោយសារតែ នាង បានពោលពាក្យមួយចំនួន ដែលត្រូវបានគេចាត់ទុកថា ជាការលើកតម្កើងអួតហួសហេតុពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើតាមបទសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា ជាមួយ អាជី នាពេលថ្មីៗកន្លងមកនេះ នាងឆ្លងឆ្លើយសំនួរ ថា រូបនាង បើទោះបីជានាងងើបពីគេងអត់ងូត ក៏រូបនាងនៅតែស្អាតដែរ ហើយស្អាតបែបធម្មជាតិទៀតផង និងមានដូចជា នៅក្នុងចំណោម នារី ១០ នាក់ នាងស្អាតជាងគេ ៩នាក់ ហើយ ជាដើម។ យ៉ាងណា នៅកិច្ចសម្ភាសន៍មួយដែលផ្តោតសំខាន់ទៅលើការថតស្ពតឱ្យសំអាងការមួយ នៅក្នុងស្រុក ដែលអាជី អះអាងក្តែងៗថា តម្លៃខ្លួននាងការថតស្ពតជាមួយសំអាងនោះ មានតម្លៃដល់ទៅ ៣ ម៉ឺនដុល្លារអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ការលើកឡើងបែបនេះ បានធ្វើឱ្យមហាជនជាច្រើន មានសើចចំអកទៅលើរូបនាងជាខ្លាំង ដោយខ្លះថា នាងអង្គុយលើចង្អេរលើកខ្លួនឯង ពូកែអួតមិនចេះប្រមាណខ្លួន ក្នុងនោះដែរ ទាំងនៅលើបណ្តាញសង្គម​ ថែមទាំង បានយកនាង ត្រូល (Troll) ជាមួយពាក្យសម្តីអួតចាក់ទឹកមិនលិច និង រូបភាពមួយចំនួនរបស់នាងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា ថ្មីៗនេះ មានមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ កាសែត សារព័ត៍មានចិនមួយចំនួន បានយកព័ត៍មានរបស់អាជី ទៅចុះផ្សាយព្រោងព្រាតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាមហាជនជាច្រើន រិះគន់អាជី យ៉ាងណាក៏ដោយ ក៏រូបនាង ពិតជាមនុស្សដែលរឹងមាំ មិនទន់ខ្សោយ ហើយទោរទន់ទៅតាមពាក្យគេរិះគន់នោះទេ ដោយថ្មីៗនេះ នាងចេញមុខនៅលើបណ្តាញសង្គម ឆ្លើយតបទៅអ្នកទាំងនោះ រួមទាំង ឡាយលក់ផលិតផលរបស់នាងយ៉ាងរំភើយ ដូចសព្វដង៕

Related posts

Leave a Comment