ឡើងស្វ៊ីត! លើកនេះ ដួង ម៉ានិច ជួយតុបតែងខ្លួនឱ្យ អតិជាតិ បុត្រ ផ្ទាល់ដៃ ឃើញហើយអៀនជំនួស

មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុសវ័យក្មេង អតិជាតិ បុត្រ និង តារាសម្ដែងស្រីល្បីឈ្មោះ ដួង ម៉ានិច កាន់តែបង្ហាញសកម្មភាពផ្ហែមល្ហែមស្អិតល្មួតដូចស្ករនឹងគ្នាខ្លាំងឡើងលើបណ្ដាញសង្គម ដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍តាមដានអ្នកទាំងពីរខ្លាំងឡើង ព្រមទាំងកាន់តែដាក់ការស.ង្ស័.យថាអ្នកទាំងពីរកំពុងលួចបង្កាត់ភ្លើងស្នេហ៍ខុសវ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ បានឃើញវីដេអូ TikTok ខ្លីមួយ បានបង្ហោះដោយតារាស្រីរូបស្រស់នេះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពយ៉ាងស្វ៊ីតរវាងនាង និង ប្រុសក្មេង បុត្រ ដែលជាសកម្មភាពក្រៅឆាកខណៈកំពុងត្រៀមថតរឿងថ្មីជាមួយគ្នា ដែលឃើញថា នាងកំពុងជួយតប់ម្សៅតុបតែងខ្លួនឱ្យ អតិជាតិ បុត្រ ដោយផ្ទាល់ដៃ ដែលធ្វើឱ្យមហាជនបានមើលហើយអៀនជំនួសគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូខ្លីនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកគាំទ្រដែលចូលចិត្តតាមដានពីតារាប្រុសស្រីមួយគូនេះ ដោយបាននាំគ្នាធ្វើការស៊ែរបន្តគ្នា ព្រមទាំងចូលទៅខមមិនចង់ឱ្យអ្នកទាំងពីរស្រឡាញ់គ្នា និង ក្លាយជាគូស្នេហ៍ពិតៗផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment