ជិតដល់ថ្ងៃចូលរោងការ ស្រាប់តែ ហេង ចន្ថា បោះសម្តីពីមនុស្សប្រុសនេះឡើង ត្រូវចិត្តអ្នកគាំទ្រម៉ាច់

គិតមកដល់ពេលនេះ អតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ហេង ចន្ថា បានភ្ជាប់ពាក្យជាមួយគូដណ្ដឹង បានរយៈពេលប្រមាណជិត ២ ឆ្នាំហើយ ដោយពិធីភ្ជាប់ពាក្យតារាស្រីរូបនេះបានប្រារព្ធឡើងកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាពិធីភ្ជាប់ពាក្យរបស់បវរកញ្ញាស្រីរូបនេះ និង គូស្នេហ៍ មានការទទួលស្គាល់ពីមេបាទាំងសងខាង និង ត្រូវបានប្រកាសឱ្យអ្នកគាំទ្រដឹងឮសុះសាយក្ដី ប៉ុន្ដែទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលស្រីស្រស់ ហេង ចន្ថា ដាច់ចិត្តទម្លាយមុខមាត់អនាគតស្វាមីឱ្យមហាជនបានឃើញតាមរយៈរូបថត Pre-Wedding របស់ពួកគេទាំងពីរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទម្លាយរូបថត Pre-Wedding ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានប្រផ្នូរថា មិនយូរទៀតទេ ហេង ចន្ថា និង គូដណ្ដឹង ច្បាស់ជាលាពីពាក្យថាគូដណ្ដឹង ហើយដឹកដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធមិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅពេលខាងមុខ អតីត Miss Grand Cambodia 2016 រូបនេះ បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយ បង្ហាញពីការជ្រើសរើសមនុស្សប្រុសបែបណា ទើបរស់នៅមានក្ដីសុខ និង ចុះសម្រុងជាមួយយើងថា ៖ «ជ្រើសរើសមនុស្សប្រុសដែលស្រឡាញ់អ្នក ខ្វះអ្នកមិនបាន កុំជ្រើសរើសមនុស្សប្រុសដែលមានអ្នកក៏បាន អត់អ្នកក៏បាន» ៕

Related posts

Leave a Comment