បែកទ្រនំគ្នាជាង ១ ឆ្នាំ ពេជ្រ សោភា និយាយពាក្យនេះទៅ ព្រាប សុវត្ថិ ឥតលាក់លៀម

គេនៅចាំមិនភ្លេចថា ការចាកចេញពីផលិតកម្មរស្មីហង្សមាសដែលជាផលិតកម្មដ៏ធំមួយនៅកម្ពុជារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យកក្រើកពេញពិភពសិល្បៈទាំងមូល ព្រោះថាកំពូលតារាចម្រៀងប្រុសរូបនេះ បានជ្រកក្រោមផលិតកម្មយក្សមួយនេះរាប់ឆ្នាំមកហើយ ដោយកាលនោះលោកបានងាកទៅចុះកុងត្រាជាមួយផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកកំពូលតារាចម្រៀង ពេជ្រ សោភា ដែលធ្លាប់ចាប់ដៃគូច្រៀងជាមួយ ព្រាប សុវត្ថិ វិញ សុខៗ អ្នកនាងបានបង្ហោះរូបថតចាស់ ២ សន្លឹករវាងនាង និង កំពូលតារាចម្រៀងខាងលើ ព្រមទាំងបន្ថែមនូវពាក្យសម្ដីនឹករឭកដល់ដៃគូចាស់រូបនេះថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ មានរយៈពេលជាង ១ ឆ្នាំហើយដែលលោក ព្រាប សុវត្ថិ បានចាកចេញទៅជ្រកក្រោមម្លប់ផលិតកម្មថ្មី ដោយឡែកស្រាប់តែថ្មីៗនេះ ពេជ្រ សោភា ទើបតែត្អូញត្អែរនឹកដល់លោក ដោយបង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាមយ៉ាងខ្លីថា «Miss you»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបច្ចុប្បន្ន ព្រាប សុវត្ថិ និង ពេជ្រ សោភា ជ្រកក្រោមផលិតកម្មផ្សេងគ្នារៀងខ្លួនក៏ដោយ ប៉ុន្ដែការបង្ហាញពីក្ដីនឹករឭករបស់ ពេជ្រ សោភា ធ្វើឱ្យមហាជនដឹងច្បាស់ថា ទំនាក់ទំនងរបស់ពួកគេនៅតែល្អដដែល៕

Related posts

Leave a Comment