កប់ទុកយូរឆ្នាំ វី យ៉ារ៉ូ ទើបដាច់ចិត្តទម្លាយរឿងចង់ប.ញ្ច.ប់.ជី.វិ.ត ក្រោយប្រទះបញ្ហាជីវិតគួរឱ្យខ្លា.ចនេះ

ពិតណាស់ ពិធីករ និង តារាសម្តែងវ័យក្មេង វី យ៉ារ៉ូ ធ្លាប់បង្ហោះប្រាប់ជារឿយៗមកហើយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការតស៊ូព្យាយាមរហូតទទួលបានប្រជាប្រិយភាពមកដល់ថ្ងៃនេះ ក៏ព្រោះតែការប្រឹងប្រែងជម្នះការមើលងាយពីសំណាក់មនុស្សជុំវិញខ្លួនរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាន់តែច្បាស់ថែមទៀតបន្ទាប់ពីបានស្ដាប់កិច្ចសម្ភាសរបស់តារាប្រុសរូបនេះ ក្នុងកម្មវិធី «Laugh And Love Talk Show» កាលពីថ្មីៗនេះ ដែលលោកបានទម្លាយរឿងរ៉ាវដ៏ឈឺចាប់ និង ទុក្ខលំបាកខ្លាំងក្នុងជីវិតរបស់លោក ដែលបានឱ្យដឹងថា លោកធ្លាប់ទទួលរងការរិះគន់ខ្លាំងពីអ្នកនៅជុំវិញខ្លួន ជាពិសេសបងប្អូនសាច់ញាតិរបស់លោកផ្ទាល់ ដែលធ្វើឱ្យរូបលោកមានការឈឺចាប់ខ្លាំង។ លើសពីនេះ លោកធ្លាប់មានសម្ពាធផ្លូវចិត្តខ្លាំង ខណៈចេញពីផ្ទះ ឆ្ងាយពីក្រុមគ្រួសារទៅរស់នៅម្នាក់ឯងដំបូងៗ ជួបការលំបាកខ្លាំងសឹងតែប.ញ្ច.ប់.ជី.វិ.តខ្លួនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តារាប្រុសរូបនេះបានរៀបរាប់ទាំងរំជួលចិត្តថា ៖ «រិះគន់ក្នុងន័យស្ថាបនាល្អ ប៉ុន្តែបើរិះគន់ក្នុងន័យមើលងាយ គឺវាធ្វើឱ្យឈឺចិត្ត ហើយនៅពេលដែលអ្នកផ្សេងរិះគន់មើលងាយហ្នឹងអត់សូវឈឺទេ តែបងប្អូនសាច់ញាតិឯងមើលងាយហ្នឹងឈឺសាហាវម៉ង ខ្ញុំនិយាយមែនជីវិតខ្ញុំគឺអ៊ីចឹង តែនៅពេលដែលបងប្អូនមើលងាយកាន់តែខ្លាំង កាន់តែចង់ឈ្នះរាល់ពាក្យដែលគេមើលងាយហ្នឹង បង្ហាញគេវិញតាមអ្វីដែលយើងធ្វើបានជាលទ្ធផលមកវិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតផងដែរថា ៖ «ពេលរើមកនៅខាងក្រៅខ្លួនឯងដំបូងបំផុត មិនមែនជារឿងងាយស្រួលទេ ខ្ញុំធ្លាប់ចាំថា ពេលដែលខ្ញុំជួលអាផាតមិននៅដំបូង ខ្ញុំចង់លោតពីលើហ្នឹងមកតែម្ដង បាយទឹកក៏ពិបាក ម្ហូបញ៉ាំក៏ពិបាក នៅម្នាក់ឯងក្នុងផ្ទះ ព្រោះធ្លាប់តែនៅជាមួយគ្រួសារ ទ្រាំខ្លាំងមែនទែន ហើយរកលុយមិនសូវបានទៀត ត្រូវបង់លុយថ្លៃអាផាតមិន និង ថ្លៃទឹកភ្លើងទៀត ហើយកាលហ្នឹងអំឡុង ២០០៦-២០០៧ រកលុយមិនទាន់បានច្រើន ដែលរឿងទាំងនេះ ធ្វើយើងស្ទះជិតឆ្កួតតែម្ដង»៕

Related posts

Leave a Comment