តារាស្រី ៤ ដួងនេះ ធ្លាប់ទទួលរងសម្ពាធ ការមាក់ងាយខ្លាំងៗ តែខំជម្នះរហូតជោគជ័យក្នុងសិល្បៈ

នៅពីក្រោយភាពជោគជ័យលើវិថីសិល្បៈរបស់តារាប្រុសស្រីទាំងឡាយ គេសង្កេតឃើញថាសុទ្ធសឹងតែធ្លាប់បានជួបប្រទះនឹងទុក្ខលំបាកខ្លាំង មានទាំងការរិះគន់ ទាំងភាពមាក់ងាយពីសមត្ថភាព ទទួលរងការជេរប្រមាថផ្សេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានផ្ដល់សម្ពាធផ្លូវចិត្ត និង ការបាក់ទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ រហូតធ្វើឱ្យពួកគេសឹងតែមិនអាចដើរបន្តលើវិថីនេះទៅមុខទៀតបាន ប៉ុន្តែដោយការប្រឹងប្រែងជម្នះរឿងទាំងអស់នោះ តារាប្រុសស្រីមួយចំនួន ក៏អាចមានកេរ្តិ៍ល្បីល្បាញមកដល់ថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើតាមវីដេអូខ្លីមួយ ដែលមហាជនកំពុងធ្វើការចែករំលែកពេញបណ្ដាញសង្គម TikTok ដោយឃើញថា មានតារាស្រី ៤ ដួង ធ្លាប់ឆ្លងកាត់នូវសម្ពាធផ្លូវចិត្តដូចគ្នា ដែលទទួលរងការប្រមាថមើលងាយ ការរិះគន់យ៉ាងធ្ងន់ពីមនុស្សមួយចំនួនយ៉ាងខ្លាំង ប៉ុន្តែពួកគេស៊ូទ្រាំរហូតអាចទទួលបានភាពជោគជ័យល្បីឈ្មោះមកដល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើតារាស្រីទាំង ៤ ដួងនេះ មាននរណាខ្លះ?

១. រឿន ណាត

អតីតបវរកញ្ញាចក្រវាល ២០១៨ រូបនេះ ធ្លាប់ទទួលរងការមាក់ងាយពីអ្នកដទៃ ដែលបានថាឱ្យនាងពីរូបសម្ផស្សអត់ស្រស់ស្អាត និង គ្មានសមត្ថភាព ខណៈដែលនាងត្រៀមចូលប្រកួតបវរកញ្ញាចក្រវាល ២០១៨ ប៉ុន្តែរូបនាងតស៊ូមិនចុះចាញ់ ដោយប្រឹងប្រែងរហូតទទួលបានជោគជ័យលើវិស័យបវរកញ្ញានេះ ក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ និង តំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ដែលអាចឆក់យកបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីមហាជនមកដល់ពេលនេះ។

២. រ៉េត ស៊ូហ្សាណា

តារាចម្រៀងស្រីវ័យក្មេងរូបនេះ ធ្លាប់ត្រូវបានគេជេរប្រមាថមើលងាយ ជាន់ពន្លិចខ្លាំង ចាប់តាំងពីនាងបានចូលប្រឡូកវិស័យចម្រៀងនេះដំបូងៗ មានអ្នកស្អប់រូបនាងខ្លាំង រហូតចេញជាវីដេអូជេរប្រមាថរូបនាង ដែលស្ទើរតែធ្វើឱ្យរូបនាងមានជំងឺបាក់ទឹកចិត្តខ្លាំង ប៉ុន្តែតារាស្រីរូបនេះ ក៏នៅតែស៊ូលើវិថីនេះ រហូតទទួលបានការស្រឡាញ់គាំទ្រខ្លាំងមកដល់សព្វថ្ងៃ។

៣. រចនា រ៉ាវាឌី

តារាសម្ដែងស្រីវ័យក្មេងរូបស្រស់នេះ ក៏ធ្លាប់ឆ្លងកាត់ការតស៊ូលំបាកជាច្រើនក្នុងវិស័យភាពយន្ត ព្រមទាំងធ្លាប់ត្រូវទទួលរងការមាក់ងាយ ធ្លាប់មានអ្នកថាឱ្យនាងមានសំឡេងដូចឆ្មា ធាត់មាឌឌាំងមិនស័ក្តិសមធ្វើជាតួកុន ដែលខណៈនោះធ្វើឱ្យរូបនាងមានអារម្មណ៍ថាខកបំណងខ្លាំង។ យ៉ាងណា តារាស្រីរូបនេះក៏នៅតែព្យាយាមរឹងមាំ ជឿជាក់លើខ្លួនឯង និង បង្កើនសមត្ថភាពរបស់ខ្លួន រហូតឱ្យអ្នកដែលធ្លាប់មើលងាយនាងកន្លងមក ឃើញថានាងអាចធ្វើបាន និង ជោគជ័យលើវិស័យនេះ ថែមទាំងបានក្លាយជាតួភាពយន្តដ៏ល្បីឈ្មោះនាពេលបច្ចុប្បន្ន។

៤. ទេព បូព្រឹក្ស

តារាចម្រៀងស្រីរូបនេះ ទម្រាំតែទទួលបានជោគជ័យ និង ក្លាយជាតារាស្រីសំណព្វចិត្តមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមដូចបច្ចុប្បន្ន នាងក៏ធ្លាប់ទទួលរងការរិះគន់ខ្លាំងពីមនុស្សមួយចំនួន ចំពោះបទចម្រៀងរបស់នាង ទាំងក្បាច់រាំ និង ច្រៀងរ៉េបផ្សេងៗក្នុង MV បទចម្រៀងរបស់នាង រហូតធ្វើឱ្យរូបនាងមានការអាក់អន់ចិត្ត និង បាក់ទឹកចិត្តសឹងតែឈប់ចេញបទចម្រៀងបន្តទៀត៕

Related posts

Leave a Comment