ផ្តល់កម្លាំងចិត្តដល់កូនខ្មែរម្នាក់មួយផង! ស្រីស្អាត លីន ដាក់ពាក្យប្រកួតកម្មវិធី I-Land របស់ Mnet K-Pop

មហាជនជាច្រើនធ្លាប់បានដឹងមកហើយពីស្រីស្អាត Vee Linda ដែលអ្នករាល់គ្នាហៅនាងថា លីន មិនត្រឹមតែជា Influencer ល្បីឈ្មោះ ទទួលបានការគាំទ្រខ្លាំងពីយុវវ័យនោះឡើយ ប៉ុន្តែកន្លងមកស្រីស្អាតរូបនេះក៏មានសមត្ថភាពក្នុងការរាំបែប K-POP យ៉ាងស្ទាត់ជំនាញទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះ យុវវ័យនៅលើបណ្តាញសង្គមជាអ្នកគាំទ្ររបស់ លីន កំពុងតែរំភើបចិត្ត និង ត្រៀមផ្តល់កម្លាំងចិត្តយ៉ាងពេញទំហឹងដល់នាង ក៏ព្រោះតែ លីន បានដាក់ពាក្យចូលរួមប្រកួតកម្មវិធី «I-Land» រដូវកាលទី ២ របស់ Mnet K-Pop។ ម្យ៉ាងវិញទៀត អ្នកគាំទ្រក៏ជឿជាក់ខ្លាំងដែរថា លីន អាចធ្វើបាន ក៏ព្រោះតែសមត្ថភាព និង ការប្រឹងប្រែងហ្វឹកហាត់របស់នាងអស់រយៈពេលច្រើនឆ្នាំមកហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើតាមការបង្ហោះលើផេករបស់ K-Pop World បានឱ្យដឹងថា ៖ «Lin គាត់បានដាក់ពាក្យចូលប្រឡង Audition «I-Land» រដូវកាលទី ២ ជូនពរអោយគាត់បានជោគជ័យ ព្រោះនេះជាឱកាសដ៏ល្អមួយ ថាខ្មែរក៏មានសមត្ថភាពអាចធ្វើតារា K-Pop បានដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងកម្មវិធី «I-Land» នេះ ត្រូវបានរៀបចំដោយ Mnet K-Pop ហើយឆ្នាំនេះជារដូវកាលទី ២ ហើយ។ ក្នុងកម្មវិធីនេះដែរ យុវវ័យដែលមានសមត្ថភាពផ្នែកវិស័យ K-Pop មិនថាច្រៀង ឬ រាំ នោះទេ គឺអាចមានឱ្យកាសចូលរួមប្រកួត ដើម្បីបំពេញក្តីស្រមៃក្លាយទៅជាតារា K-Pop អាជីពនៅប្រទេសកូរ៉េទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment