គួរឱ្យសរសើរ! តាំងពីរៀបការ សួស វីហ្សា និង ប្តី ដាក់អីក៏ឡើង រកអីក៏ត្រូវ ឥលូវទៅចុះ MOU ជំនួញថ្មីទៀតហើយ

ជាការពិតណាស់ លោកអ្នកនិយមតាមដានជីវិតឯកជនរបស់គូតារាប្រុសស្រី អ្នកនាង សួស វីហ្សា និង លោក ថមមី ប្រាកដជាបានដឹងមកហើយថា ភរិយាស្វាមីអ្នកសិល្បៈមួយគូនេះមិនត្រឹមទទួលបានជោគជ័យលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែអ្នកទាំង ២ ក៏មានមុខជំនួយក្តោបនៅក្នុងដៃជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ក្រឡេកទៅមើលលោក ថមមី ដែលជាស្វាមី គឺលោកបានក្តោបមុខជំនួយ និង មានទុននៅក្នុងក្រុមហ៊ុនជាច្រើន ដោយសព្វថ្ងៃលោកមានងារជាហគ្រិនវ័យក្មេង និង ជាសមាជិកនៃសភាពាណិជ្ជកម្មទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលមុខជំនួយកំពុងកាក់កប ហើយជីវិតគ្រួសាក៏ពោរពេញដោយសុភមង្គលផងនោះ លោក ថមមី ដែលជាស្វាមី របស់តារាចម្រៀង សួស វីហ្សា ហាក់កាន់តែផ្តល់តម្លៃដល់ភរិយាយ៉ាងខ្លាំង ដោយជារឿយៗរាល់គ្រប់កម្មវិធី ឬ ការចូលរួមនឹងអ្នកជំនួយធំៗ លោក ថមមី តែងកៀកដៃអ្នកនាង សួស វីហ្សា រួមដំណើរជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ ថ្មីៗនេះលោក ថមមី បានពោលពាក្យប៉ុន្មានម៉ាត់ក្នុងនាមជាសហគ្រិនវ័យក្មេង ព្រមទាំងហៅអ្នកនាង សួស វីហ្សា ដែលជាភរិយាថា ជំទាវៗពេញមាត់ទៀតផង ក្នុងពេលដែលលោកនាំភរិយាទៅកម្មវិធីចុះ MOU លើការវិនិយោគថ្មីមួយទៀត៕

Related posts

Leave a Comment