ដឹងតែកក្រើក! វគ្គផ្តាច់ព្រ័ត្រ MUC 2021 កំពូលតារាចម្រៀង ពេជ្រ សោភា មានឈ្មោះជាគណៈកម្មការម្នាក់ដែរ

ការទន្ទឹងរង់ចាំនៃដំណើរស្វែងរកម្ចាស់មកុដ Miss Universe Cambodia 2021 នឹងជិតមកដល់ហើយ នៅរាត្រីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីម៉ោង ៨ យប់តទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មហាជននិយមតាមដានវិស័យបវរកញ្ញា ក៏កំពុងតែចាំអ៊ុតមើល និង សង្ឃឹមជឿជាក់ថាបេក្ខភាពនៅក្នុងបេះដូងរបស់ពួកគេ ពិតជាអាចឈានដល់វគ្គ Top និង ការដណ្តើមបានមកុដជ័យលាភីថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើកក្រឡេកទៅមើលគណៈកម្មការ ដែលនឹងត្រូវមកដាក់ពិន្ទុយ៉ាងសុក្រិត និង យុត្តិធម៌បំផុតដល់បេក្ខភាព MUC 2021 ទាំង ១៩ នោះ គឺត្រូវបានសម្រិតសម្រាំងសុទ្ធតែអ្នកមានបទពិសោធលើវិស័យនេះ។ ក្នុងឆ្នាំ ២០២១ នេះ វគ្គផ្តាច់ព្រ័ត្រ Miss Universe Cambodia 2021 នឹងមានគណៈកម្មការចំនួន ៩ នាក់ ដែលចូលមកដាក់ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកំពុងតែធ្វើឱ្យអ្នកសេ្នហាវិស័យបវរកញ្ញា និង អ្នកស្នេហាវិស័យសិល្បៈកំពុងតែរំជើបរំជួលចិត្តនោះ ក្នុងចំណោមគណៈកម្មការទាំង ៩ រូបនោះ ក៏មានវត្តមានរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា ម្នាក់ផងដែរ។ លើសពីនោះ ស្របពេលកំពុងតែចាំមើលថាជ័យលាភីម្ចាស់មកុដ និង លំដាប់រងហើយនោះ មហាជនអ្នកគាំទ្រក៏កំពុងតែរង់ចាំមើលថា តើវត្តមានរបស់តារាចម្រៀង ពេជ្រ​ សោភា ក្នុងកម្មវិធី Miss Universe Cambodia 2021 នឹងមានទិដ្ឋភាពគួរឱ្យអស្ចារ្យយ៉ាងណាថែមទៀត៕

Related posts

Leave a Comment