អីយ៉ាទីបំផុត! នាយ តាក់ស៊ី រកបានអ្នកស្អំបេះដូងថ្មី រៀបការស្ងាត់ៗនឹងនារីម្នាក់

លោកអ្នកនិយមតាមដានជីវិតឯកជនរបស់តារាកំប្លែង នាយតាក់ស៊ី ប្រាកដជាបានដឹងមកហើយ ពីជីវិតរីករាយ រួមទាំងកម្សត់លំបាករបស់តារាកំប្លែងរូបនេះ តាំងពីចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​វិ​ស័​យ​​សិល្បៈមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេបានឃើញថាតាំងពីមានជំងឺប្រចាំកាយ និង លែងលះជាមួយនឹងអតីតភរិយា គឺតារាកំប្លែង ស្រីភឹម ហើយនោះ នាយតាក់ស៊ី ក៏ហាក់រស់នៅកណ្តោចកណ្តែង ដោយជីវភាព​ខ្លួន​ទី​ពឹង​ខ្លួន ​ហើយកន្លងមកនេះ ក៏មានដំណឹងថាលោកកំពុងរស់នៅក្នុងជីវភាពដ៏លំបាក ដែលខ្វះខាតសូម្បីតែថ្លៃបង់ផ្ទះជួលទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានគណនី Tiktok របស់នារីម្នាក់ បានបង្ហោះរូបភាពជាគូនឹងនាយ តាក់ស៊ី ព្រមទាំងមានការ​សែនព្រេនរៀបការ​តាម​ប្រ​ពៃ​ណី​ទៀតនោះ ក៏បានធ្វើឱ្យមហាជនដឹងថា នាយ តាក់ស៊ី បានរកឃើញម្ចាស់ស្អំបេះដូង ក្រោយពីលែងលះតារាកំប្លែង ភឹម ជាច្រើនឆ្នាំមកនោះ។ លើសពីនោះ លោក ក៏បានរៀបការនឹង​ភ​រិ​យា​​ថ្មីរួច​ហើយដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment