អាយុគ្រាន់ជាតួលេខ! ចៀវៃ ស៊ូជម្នះសិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតជោគជ័យ ក្នុងវ័យ ៤៥ ឆ្នាំ

ក្រៅពី Steven Ma នៅមានតារាល្បីៗផ្សេងទៀតដែលបញ្ជាក់ថា មនុស្សមានអាយុច្រើនក៏មិនចុះចាញ់ក្នុងការសិក្សាដែរ។ ដូចជាពេលថ្មីៗនេះ តារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin ឬ អ្នក​គាំទ្រ​តែង​ហៅថា ចៀវៃ នាងក៏ទើប​តែបានបញ្ចប់ការ​សិក្សាថ្នាក់​អនុបណ្ឌិត ​MBA ​នៅសាកលវិទ្យា​ល័យសៀងហៃ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងឡើយ តារាសម្ដែងវ័យ ៤៥ ឆ្នាំរូបនេះ ចាប់ផ្តើមចូលវគ្គសិក្សានៅសាកលវិទ្យាល័យសៀងហៃ ប៉ុន្តែត្រូវបានផ្ទេរទៅតៃប៉ិ បន្ទាប់ពីជំងឺរាតត្បាតបានវាយប្រហារ។ នេះបើតាមបទសម្ភាសពី​សារ​ព័ត៌មានតៃប៉ិ ជាមួយនឹងតារាស្រីរូបនេះ បាននិយាយថា ៖ «ខ្ញុំបានចំណាយពេលរៀនឆមាសទីមួយរបស់ខ្ញុំ នៅឯសាលាសៀងហៃ ប៉ុន្តែមានថ្នាក់អនឡាញតែប៉ុណ្ណោះ។ ខ្ញុំក៏​បា​ន​ផ្ទេរ​មក​រៀន​​នៅតៃប៉ិវិញក្នុងឆមាសចុងក្រោយ។ ព្រោះខ្ញុំចូលចិត្តរៀនក្នុងថ្នាក់ផ្ទាល់ ហើយខ្ញុំអាច​ពិភាក្សាអំពី​ការសិក្សា​ជាមួយ​មិត្តរួមថ្នាក់​បាន»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ក្នុងពិធីប្រគល់សញ្ញាបត្ររបស់ Ruby Lin នៅតែជាកិច្ចការនិម្មិតតាមអនឡាញដដែល ដោយសារ​តែករណី​ឆ្លងនៃជំងឺកូវីដ-១៩ ​កើនឡើងនៅតៃវ៉ាន់។ ​មិនត្រឹមតែប៉ុណ្ណោះ Ruby ​ត្រូវបានគេនិយាយថា ​នាងគឺជាអ្នកទទួលពាន​រង្វាន់សមិទ្ធផលឆ្នើម​របស់ក្រុមរបស់នាង​ចេញពីសាស្រ្តាចារ្យ​ថែមទៀតផង៕​

Related posts

Leave a Comment