មានន័យណាស់! ថ្ងៃខួបកំណេីតរបស់កូន ឃុំ ប៉ុណ្ណាដែត ពោលពាក្យបែបនេះទៅកាន់កូនប្រុស

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជានៅចាំបានហើយ អតីតតារាចម្រៀងប្រុស ហាក់ស្ងាត់លែងមានវត្តមាននៅក្នុងវិស័យសិល្បៈទៀតហើយ ពោលគឺលោក ឃុំ ប៉ុណ្ណាដែត ត្រូវជាស្វាមីអតីតតារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា។ អស់រយៈពេលជាយូរហើយ ដែលតារាចម្រៀងស្វាមីភរិយាទាំងពីរ បានបាត់វត្តមានពីវិថីសិល្បៈ សូន្យឈឹង តែពេលមកទល់ពេលនេះ អ្នកទាំងពីរ កំពុងរស់នៅយ៉ាងស្ងៀមស្ងាត់ និងមានក្តីសុខជាមួយក្រុមគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះរូបកូនកំលោះ ដោយបានសរសេរសារយ៉ាងវែងអន្លាយជូនពរកូន ក្នុងថ្ងៃខួបកំណើតដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃុំ​ រដ្ឋាណាលីដូ Khum Lido ឆ្នាំនេះ កូនអាយុ​១៤ឆ្នាំហេីយ។ កូនចេះគិតច្រេីនជាមុនហេីយ​។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ាមិនពិបាកក្នុងការទូន្មានកូនច្រេីនដូចកាលកូននៅតូចទេ​មិនមែនមាននយ័ថាប៉ាមិនស្រលាញ់​ និងយកចិត្តទុកដាក់ជាមួយកូនទេ ​តែប៉ាចង់ឱ្យកូនចេះរស់ដោយខ្លួនឯង​ សម្រេចចិត្តដោយខ្លួនឯង​ ធ្វេីការងារដោយខ្លួនឯង ​ដោយមិនពឹងលេីមនុស្សជុំវិញខ្លួន។ ​នេះជាវិញ្ញាសារមួយដែល ប៉ាត្រូវដាក់ទៅឱ្យកូនដោះស្រាយ​ប៉ាតែងតែបង្រៀនឱ្យកូនចេះធ្វេីគ្រប់បែបយ៉ាង​ មិនថាការងារធ្ងន់ស្រាល​ តូច​ ធំ​កូនត្រូវតែចេះ​។ ហេីយធ្វេីវាឱ្យបាន ព្រោះវាជាមេរៀននៃជីវិតដែលមនុស្សគ្រប់ត្រូវតែចេះ​ពោលគឺកូនត្រូវចេះធ្វេីពីការងារតូចទៅមុន ទេីបយេីងអាចសម្រេចការងារធំបាននៅពេលក្រោយ​។ ជាចុងក្រោយ ប៉ា សូមជូនពរកូនមានសុខភាពល្អ​រៀនពូកែ​ រៀបចំខ្លួនឱ្យក្លាយជាមនុស្សល្អក្នុងសង្គម​ យកចំណេះដឹង មកបម្រើគ្រួសារ​និងសង្គមជាតិយេីង​។ រីករាយថ្ងៃខួបកំណេីត​កូនប្រុសសម្លាញ់ចិត្តប៉ា​កូនហេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ លោកឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា តាំងពីចាប់ដៃគ្នាកសាងអនាគតមក ពួកគេមានកូន៣ នាក់ ក្នុងនោះ ស្រី១នាក់ និងប្រុស២នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោក ឃុំ ប៉ុណ្ណាដែត បានដកខ្លួន​ចេញពីវិថីសិល្បៈយូរយ៉ាងណាក្តី តែក៏នៅមានអ្នកគាំទ្រ ក៏ដូចជាចង់ឱ្យលោកវិលចូលវិស័យនេះឡើងវិញ៕

Related posts

Leave a Comment