តារាស្រី ៤ រូប សម្តែងរឿងស្រឡាញ់ភេទដូចគ្នាសមឥតខ្ចោះ ធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់

មហាជននិយមតាមដានវិស័យខ្សែភាពយន្តប្រាកដជាបានឃើញហើយថា ខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែបោះសន្ទុះទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ដោយក្នុងនោះ ទាំងសាច់រឿង និង ការសម្តែងរបស់តួអង្គសុទ្ធសឹងតែមានភាពទាក់ទាញ និង មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ បើនិយាយពីសាច់រឿងស្រឡាញ់ភេទដូចគ្នាវិញ កាលកន្លងមកអ្នកទស្សនាធ្លាប់បានឃើញតែនៅក្នុងខ្សែភាពយន្តរបស់បរទេសតែប៉ុណ្ណោះ ប៉ុន្តែពេលនេះរឿងភាគខ្មែរក៏មានច្រើន ហើយក៏ទទួលបានភាពជោគជ័យ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើក្រឡេកទៅមើល ខ្សែភាពយន្តមនោសញ្ចេតនា និយាយពីនារីស្រឡាញ់ភេទដូចគ្នានេះ ពុំសូវមានការផលិតច្រើនក៏ពិតមែន ប៉ុន្តែនៅពេលដែលខ្សែភាពយន្ដប្រភេទនេះចាក់ផ្សាយម្តងៗ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនណាស់។ អ្វីដែលចាប់អារម្មណ៍ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញមុខ តួអង្គស្រីចំនួន ៤ រូប ដែលសម្តែងក្នុងរឿងស្រឡាញ់ភេទដូចគ្នា ទទួលបានការគាំទ្រជាច្រើន និង សរសើរមិនដាច់ពីមាត់ ពីសិល្បៈនៃការសម្តែងដ៏ល្អឥតខ្ចោះរបស់អ្នកទាំង ៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. អ្នកនាង កែវ ស្រីនាង និង អ្នកនាង នី មល្លិកា
អ្នកនាង កែវ ស្រីនាង និង អ្នកនាង នី មល្លិកាសម្តែងក្នុងរឿង «ខ្ញុំជាអ្នកណា?» ចាក់ផ្សាយក្នុងឆ្នាំ ២០១៦។ ក្នុងនោះ អ្នកនាង កែវ ស្រីនាង ដើរជាតួអង្គស្រឡាញ់ភេទដូចគ្នាមានចរិតជាប្រុស រីឯ អ្នកនាង នី មល្លិកា ដើរតួជានារី។ អ្នកទាំងពីរ បានបង្ហាញសមត្ថភាពនៃការសម្ដែង ដ៏ល្អឥតខ្ចោះ សឹងតែដូចពិតៗតែម្ដង។ គ្រានោះ អ្នកគាំទ្រជាច្រើន បានសម្ដែងការសាទរ និង ផ្ទុះការគាំទ្រជាច្រើន នាអំឡុងពេលចាក់ផ្សាយរឿងនេះ។

២. កញ្ញា កែវ ឡាវីញ និង កញ្ញា យ៉ា សុផាម៉ៃ
កញ្ញា កែវ ឡាវីញ និង កញ្ញា យ៉ា សុផាម៉ៃ សម្តែងក្នុងរឿង «សង្សារខ្ញុំ» ចាក់ផ្សាយក្នុងឆ្នាំ ២០២១។ បើក្រឡេកទៅមើល សមត្ថភាពសម្ដែង របស់តារាចំណូលថ្មី ២ រូបនេះវិញ ក៏មិនចាញ់រាមច្បងក្នុងវិថីសិល្បៈប៉ុន្មានដែរ ព្រោះអ្នកទាំងពីរ បានបង្ហាញនូវភាពទាក់ទាញ និង ប៉ិនប្រសប់ ក្នុងការសម្ដែង។ ក្នុងនោះ កញ្ញា កែវ ឡាវីញ ដើរជាតួអង្គស្រឡាញ់ភេទដូចគ្នា មានចរិតជាបុរស រីឯ កញ្ញា យ៉ាន សុផាម៉ៃ ដើរតួជា នារី។ បន្ទាប់ពីរឿង ភាគទូរទស្សន៍មួយនេះ បានចាក់ផ្សាយ ឃើញថាសន្ទុះនៃការគាំទ្រ ពីសំណាក់មហាជន គឺច្រើនខ្លាំងមិនធម្មតាឡើយ៕

Related posts

Leave a Comment