Freshie Boy ២ រូប រៀបការភរិយាជាសិស្សប្អូន សាងគ្រួសារយ៉ាងមានក្តីសុខ

បើនិយាយពីនិស្ស័យស្នេហ៍ ឬ គូគាប់ព្រេងវាសនាមនុស្សទូទៅម្នាក់ៗ ខ្លះក៏បានជួបជាគូអ្នកនៅក្បែរៗខ្លួន ហើយខ្លះទៀតជាគូនឹងអ្នកមកពីឆ្ងាយសែនឆ្ងាយក៏មាន ។បើក្រឡេកមកមើលក្នុងវិស័យសិល្បៈ ក៏មានសិល្បករ-ការិនីខ្លះបានជួបស្នេហ៍ពិតក្នុងរង្វង់សិល្បៈដូចគ្នាដែរ ហើយខ្លះទៀតនោះ ក៏បានជួបអ្នកមានមុខរបរផ្សេងៗពីខ្លួន រហូតខ្លះជួបគូព្រេងនៅឯនាយសមុទ្រក៏មាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកមកមើល Freshie Boy ដ៏ស្រស់សង្ហា ២ រូប ខាងក្រោមឯណេះវិញ ហាក់ជួបគូព្រេង និង ស្នេហ៍ពិតនៅជិតបង្កើយ ពោលគឺ Freshie Boy ចំណាត់ថ្នាក់លេខ ២ ឆ្នាំ ២០០៧ លោក គឹម សីហា និង Freshie Boy ចំណាត់ថ្នាក់លេខ ១ ឆ្នាំ ២០០៨ លោក កែវ បូរ៉ា បានសាងស្នេហ៍នឹងសិស្សប្អូនជា Freshie Girl ព្រមទាំងបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ – លោក គឹម សីហា​ និង អ្នកនាង គង់ ចាន់ស្រីមុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គឹម សីហា អតីត Freshie Boy ឆ្នាំ ២០០៧ ចំណាត់ថ្នាក់លេខ ២ រូបនេះ បានសាងស្នេហ៍នឹងសិស្សប្អូនក្រោយជំនាន់ក្នុងការប្រកួត Freshie Girl & Boy គឺអ្នកនាង គង់ ចាន់ស្រីមុំ ដែលជាបេក្ខភាព Top 10 ឆ្នាំ ២០០៨ ។ Freshie Girl & Boy ខុសជំនាន់ ២ រូបនេះ បានសាងស្នេហានឹងគ្នាអស់រយៈពេលប្រមាណជាង ៨ ឆ្នាំ ដោយឆ្លងកាត់រឿងរ៉ាវរួមគ្នាជាច្រើនរហូតមកដល់ឆ្នាំ ២០១៦ អ្នកទាំងពីរក៏បានដឹកដៃគ្នាចូលរោងការ ហើយបច្ចុប្បន្នលោក គឹម សីហា និង អ្នកនាង គង់ ចាន់ស្រីមុំ ទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនស្រីម្នាក់ហើយ ។

២- លោក កែវ បូរ៉ា និង អ្នកនាង បូប៊ី រស្មី

លោក កែវ បូរ៉ា អតីត Freshie Boy ឆ្នាំ ២០០៨ ចំណាត់ថ្នាក់លេខ ១ រូបនេះ បានសាងស្នេហ៍យ៉ាងអាថ៌កំបាំងនឹងសិស្សប្អូនក្រោយជំនាន់ គឺអ្នកនាង បូប៊ី រស្មី ដែលជាអតីត Freshie Girl ចំណាត់ថ្នាក់លេខ ៣ ឆ្នាំ ២០១១ ។ រឿងរ៉ាវឯកជនរបស់អ្នកទាំង ២ ត្រូវបានបែកធ្លាយក្រោយរូបភាពគូស្នេហ៍ច្រើនសន្លឹកបានចែកចាយ ហើយ Freshie Girl & Boy ខុសជំនាន់ ២ រូបនេះ បានរៀបការនឹងគ្នាក្នុងកំឡុងឆ្នាំ ២០១៥ ។ បច្ចុប្បន្ន លោក កែវ បូរ៉ា​ និង អ្នកនាង បូប៊ី រស្មី មានកូនប្រុស ២ នាក់ និង កូនស្រីម្នាក់ ៕

Related posts

Leave a Comment