ធ្លាយវីដេអូ សេង មង្គល ប្រកាសត្រង់ៗពីទំនាក់ទំនងពិតជាមួយ ហ៊ិន ចាន់នីរ័ត្ន បែបនេះ

ជាការពិតមួយរយៈកន្លងទៅគេសង្កេតឃើញតារាសម្ដែងប្រុស សេង មង្គល និងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ហាក់កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង ដោយតែងឃើញតារាប្រុសរូបនេះទៅជួយឡាយវីដេអូលក់ផលិតផលជាមួយនឹងតារាស្រីរូបស្រស់នេះ ថែមទាំងមានសកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមានការស.ង្ស័.យពីទំនាក់ទំនងរបស់អ្នកទាំងពីរ និងកំពុងតែមានការចាប់អារម្មណ៍តាមដានខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកអ្វីកាន់តែចាប់អារម្មណ៍ និងធ្វើឱ្យអ្នកគាំទ្ររំភើបទៀតនោះ គឺវីដេអូខ្លីមួយដែលត្រូវបានអ្នកគាំទ្រកំពុងផ្ទុះការចែករំលែកពេញ TikTok ខណៈដែលតារាប្រុសស្រីមួយគូនេះធ្វើការឡាយវីដេអូជាមួយគ្នា បញ្ចុកនំគ្នាយ៉ាងផ្ហែមល្ហែមនោះស្រាប់តែលោក សេង មង្គល បានធ្លោយសារភាពត្រង់ៗពីទំនាក់ទំនងរបស់លោកជាមួយ ហ៊ិន ចាន់នីរ័ត្ន ដោយពោលថា «មនុស្សស្រឡាញ់គ្នា» ដែលលោកហាក់បង្ហាញថាអ្នកទាំងពីរកំពុងមានចំណងស្នេហ៍នឹងគ្នាអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញក្រឡេកទៅមើលបណ្ដាញសង្គម ក្រោយពីបានឃើញវីដេអូខ្លីនេះហើយមហាជនអ្នកគាំទ្រពិតជាមានក្ដីរំភើបចិត្ត និងអៀនជំនួសអ្នកទាំងពីរ ព្រមទាំងជូនឱ្យអ្នកទាំងពីរមានទំនាក់ទំនងជាចំណងស្នេហ៍ក្លាយជាការពិតទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment