ចូលឆ្នាំចិនមិនដឹងទៅណា? អាចទៅកន្លែងមួយនេះ ថតរូបស្អាត បរិយាកាសស្ងប់ស្ងាត់ល្អ ប្រៀបបានឋានទេពនិម្មិត

ស្ថិតនៅចម្ងាយប្រមាណជា ៣១២គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តសៀមរាប ជាទឹកដីដ៏ពិសិដ្ឋដែលសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប រួមមានតំប​ន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ តំបន់ភ្នំ តំបន់ទឹកធ្លាក់ និងតំបន់ទេសចរណ៍កែច្នៃជាដើម ដែលសម្ញែងកាយត្រៀបត្រា បើកចិត្តបើកកាយទទួលភ្ញៀវទេសចរ ឱ្យទៅទស្សនាកម្សាន្តក្នុងបរិបទថ្មីរស់នៅជាមួយកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះផងដែរ«ប្រជាប្រិយ» សូមលើកយកនូវតំបន់ទេសចរប្រវត្តិសាស្ត្រមួយកន្លែងក្នុងទឹកដីខេត្តសៀមរាប នោះគឺ«ប្រាសាទបន្ទាយស្រី» ដែលជាទីតាំងស័ក្តិសមសម្រាប់ទៅទស្សនាកម្សាន្ត ក្នុងរដូវរំហើយនេះជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនតែម្ដង ដែលប្រិយមិត្តអាចឆៀងចូលទស្សនាបាន ដើម្បីបានលេងកម្សាន្តផង និងបានផ្តល់ប្រាក់ចំណូលតិចតួចដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចគួរឱ្យចាប់អារម្មណ៍ ដែលប្រិយមិត្តគួរតែដាក់គោលដៅទៅទស្សនានៅទីតាំងមួយនេះ គឺដោយសារតែនៅតំបន់ និងចំណុចប្រាសាទបន្ទាយស្រី មានបរិយាកាសពិសេសៗជាច្រើន បូកផ្សំនឹងភាពស្ងប់ស្ងាត់ពីភ្ញៀវទេសចរអន្តរជាតិធ្វើឱ្យប្រាសាទដែលមានរាងតូចច្រឡឹង ជាមួយនឹងប្រណីតភាពនៃក្បូរក្បាច់រចនាដ៏រស់រវើកមួយនេះ ក្លាយជាកន្លែងយ៉ាងស័ក្តិសមឥតខ្ចោះសម្រាប់ផ្តិតយករូបភាពអនុស្សាវរីយ៍ ដែលហាក់ដូចជាកំពុងស្ថិតនៅក្នុងឋានទេពនិម្មិតអ៊ីចឹងឯង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព និង រូបភាព ៖ ឃឹម ហ្វីណង់

Related posts

Leave a Comment