អតីតពីធិករ ជុំ កុសល រំភើបចិត្តញញឹមទាំងភ្នែក ពេលឃើញកូនប្រុសរៀននៅក្រៅប្រទេសទទួលលទ្ធផលល្អ

អតីតពិធីករល្បីឈ្មោះលោក ជុំ កុសល ដែលបច្ចុប្បន្នលោកមានតំណែងជាឯកឧត្តមនៃរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលថ្មីៗមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីឯកឧត្តម បានធ្វើការបង្ហាញពីទឹកចិត្តជាឪពុកមានការរំភើបចិត្តខ្លាំងខណៈពេលឃើញកូនប្រុសជាទីស្រឡាញ់កំពុងសិក្សាថ្នាក់ វិទ្យាល័យនៅសហរដ្ឋអាមេរិកទទួលបាន លទ្ធផលដ៏ល្អជាទីមោទកភាពខ្លាំងសម្រាប់លោករហូតធ្វើឱ្យលោករំភើបខ្លាំងញញឹមទាំងទឹកភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម ជុំ កុសល បានបង្ហោះរូបភាពកូនប្រុស ​និ លិខិតបញ្ជាក់ពីការ​សិក្សារបស់កូន ​អមជាមួយសាររៀបរាប់​ទាំងចិត្ត​រំភើបថា៖«កូនប៉ា​រៀនមិនឱ្យចាញ់កូន​អាមេរិកកាំងទេ ​មិនតែប៉ុណ្ណោះកូនជា​ប្រធានថ្នាក់ដឹកនាំគេ​ថែមទៀត។ ​នេះគឺជាការផ្តល់ស្នាមញញឹម ​លាយជាមួយ​នឹង​ទឹក​ភ្នែក​ដោយក្តីរំភើប​របស់ប៉ាហើយ។ សូមកូនជោគជ័យ​ជាដរាបណាកូន»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញការបង្ហោះរបស់ឯកឧត្តម នៅលើបណ្ដាញសង្គម ​មហាជនបានចូលខមមិន​បង្ហាញពីក្ដីរំភើបជំនួស​លោកផងដែរ ​ព្រមទាំងមានពាក្យ​ពេចន៍​ស្ងើច​សរ​សើរ​​ចំពោះ​លោកដែលមានកូនប្រុសដ៏ល្អថែមទាំងពូកែបែបនេះ និងជូនពរឱ្យកូនប្រុសរបស់លោកកាន់តែទទួលបាន​ជោគជ័យបន្តទៀត​ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment