អ្នកគាំទ្រនិយមស្តាប់ចម្រៀងបរទេស ពិតជាបានស្គាល់មកហើយនូវបុរសសង្ហា និងជាតារាចម្រៀងផ្នែកប៉ុបដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិកវ័យ ២៧ឆ្នាំ Justin Bieber ដែលគ្រប់គ្នាចាត់ទុកថាជាតារាចម្រៀងដែលបានរាយមន្តស្នេហ៍មិនតិចឡើយ ទៅអ្នកគាំទ្រជាពិសេសនារីៗឱ្យពួកគេបាក់ចិត្តស្រឡាញ់ភ្លូកទឹកភ្លូកដីតាំងពីឆ្នាំ២០០៩ នោះ។
យ៉ាងណាមិញតារាប្រុសរូបនេះ ពិតជាកាក់កបខ្លាំងណាស់ក្នុងវិស័យសិល្បៈដោយសារតែចេញអាល់ប៊ុមការធ្វើខនសឺត និងការឡើងច្រៀងនានាជាដើម ហើយតម្លៃខ្លួនរបស់លោកក៏ពិតជាមិនធម្មតាផងដែរ ជាហេតុធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកនៅក្នុងឆ្នាំ២០២១ នាវ័យត្រឹម ២៧ឆ្នាំនេះ គឺមានរហូតដល់ជាង ២៨៥ លានដុល្លារឯណោះ។
តាមព័ត៌មានបានឱ្យដឹងថាបើសិនជាមាននរណាម្នាក់ចង់ហៅ Justin Bieber ទៅច្រៀងកំដរនៅក្នុងកម្មវិធីមង្គលការ ខួបកំណើត ឬជប់លៀងណាមួយនោះតារាប្រុសរូបនេះ នឹងគិតថ្លៃចាប់ពី ៥០០០ដុល្លារ ទៅ ១០ ០០០ដុល្លារឯណោះ ក្នុងត្រឹមរយៈពេលតែ ១ម៉ោងប៉ុណ្ណោះ។ បើចង់ម៉ៅដាច់មួយថ្ងៃពេញនោះ គឺមិនតិចជាងក្រោមសែនដុល្លារឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖