ទម្លាយសម្ពន្ធភាពរវាង James Jirayu និង Great ពីក្រោយរូបភាពស្និទ្ធស្នាលលើសធម្មតាកន្លងមក

តារាប្រុសកែវភ្នែកស្រទន់លោក James Jirayu ជាតារាប្រុសមួយរូបដែលជាចំណីភ្នែករបស់មហាជនអ្នកគាំទ្រ មិនថាលោកធ្វើអ្វីឡើយមហាជនតែងតែតាមដាន និងចង់ដឹងរឿងរបស់លោកជានិច្ច។ ជាក់ស្តែងរឿងផ្ទាល់ខ្លួនរបស់លោកជាមួយនឹងលោក Grea តែម្តងដែលមហាជនខ្លះបានដឹង ឯខ្លះទៀតមិនទាន់បានដឹងទេពីសម្ពន្ធភាពយ៉ាងស្និទ្ធស្នាលរបស់អ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកតាមការចុះផ្សាយ បានបង្ហាញថាតារាប្រុសកែវភ្នែកស្រទន់ James Jirayu និងតារាសម្តែងប្រុស Great ហាក់បីដូចជាកំពុងតែមានអាថ៌កំបាំងអ្វីមួយពីទំនាក់ទំនងរវាងអ្នកទាំងពីរ ក្រោយពីឃើញរូបភាពស្និទ្ធស្នាលគ្នាខុសប្លែកពីមិត្តធម្មតារបស់អ្នកទាំងពីរបានលេចឡើងជារឿយៗ មិនថាក្នុងពេលបំពេញការងារ ធ្វើសប្បុរសធម៌ ឬសកម្មភាពផ្សេងៗនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានឹងការលេចឡើយនូវរូបភាពដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរនេះហើយ ដែលចាប់ផ្តើមធ្វើឱ្យមហាជនជាច្រើនគិតថាទំនាក់ទំនងរបស់អ្នកទាំងពីរហាក់បីដូចជាមិនមែនមិត្តភក្តិធម្មតានោះទេ តែអ្នកទាំងពីរហាក់បីដូចជាកំពុងតែមានទំនាក់ទំនងស្នេហាបុរសដូចគ្នាអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីមានមតិជាច្រើនបានលើកឡើងថាអ្នកទាំងពីមានទំនាក់ទំនងស្នេហាជាមួយគ្នា James Jirayu ក៏មិនបាននៅស្ងៀមដែរ លោកធ្លាប់បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗនៅក្នុងបទសម្ភាសមួយថា៖ «ទំនាក់ទំនងរបស់លោកជាមួយ Great គឺមិនដូចអ្វីដែលអ្នកគាំទ្រទាំងអស់គិតនោះទេ លោក និងGreat គឺជាមិត្តភក្តិនឹងគ្នាហើយចាត់ទុកគ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង ព្រោះលោកទាំងពីរនាក់ស្គាល់គ្នាយូរហើយ ទើបធ្វើឱ្យមិត្តភាពលោកមានភាពស្និទ្ធស្នាលនឹងគ្នាដូចប្អូនបង្កើតនោះ» ៕ ប្រភព៖ daradaily , YouTube

Related posts

Leave a Comment