ប្រាសាទ ដាវីន វិលប្រឡូកសិល្បៈពេញដៃឡើងវិញ និង ឆ្លៀតបើករបរពេញនិយមថែមមួយទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលប្រមាណជា ១ ឆ្នាំ ៧ ខែមកហើយ ដែលតារាម៉ូដែលស្រស់សោភា ប្រាសាទ ដាវីន បានសម្រាលកូនស្រីជាទីស្រឡាញ់ជាចំណងដៃរវាងនាង និង ស្វាមីជនជាតិបរទេស ។ ក្រោយពីសម្រាលកូនរួចមិនប៉ុន្មានខែផង អ្នកនាង ប្រាសាទ ដាវីន ក៏ថែរក្សាសម្រស់ស្រស់ស្អាត និង ចាប់យកទីផ្សារលើវិថីសិល្បៈដូចដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត បើទោះជារវល់នឹងការងារសិល្បៈខ្លាំងជាងមុនទៅទៀតនោះ អ្នកនាង ប្រាសាទ ដាវីន ក៏បានផ្តល់ពេលវេលាយ៉ាងសំខាន់ក្នុងការមើលថែកូនស្រីរបស់ខ្លួន ដោយនាងបានបំបៅកូនដោយទឹកដោះផ្ទាល់ រហូតថ្មីៗនេះក្រសួងសុខាភិបាលបានតែងតាំងអ្នកនាងជាជាទូតសុឆន្ទៈការបំបៅកូនដោយទឹកដោះម្តាយជាលើកដំបូងនៅកម្ពុជាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើក្រឡេកមកមួយផ្នែកទៀត ក្រៅពីភាពមមាញឹក និង កំពុងតែហក់ខ្លាំងលើអាជីពសិល្បៈនោះ កាលពីថ្ងទី ២០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាបង្ហាញម៉ូដស្រស់ស្អាតរូបនេះ ក៏បានបើកបង្ហាញនូវរបរក្រៅអាជីពសិល្បៈថ្មីមួយ ដែលជាហាងសាឡនមានឈ្មោះថា «ប្រាសាទ Beauty» ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអាជីពបន្ថែមក្រៅពីសិល្បៈនេះដែរ មហាជនអ្នកគាំទ្រក៏បានចូលរួមអបអរសាទរ ដល់អ្នកនាង ប្រាសាទ ដាវីន ព្រមទាំងលើកឡើងថា អ្នកនាងពិតជាតារាស្រីពូកែក្តាប់ឱកាសខ្លាំង ក៏ព្រោះមិនត្រឹមតែអាចរកចំណូលបានពីការងារសិល្បៈនោះទេ តែអ្នកនាងបានបើកនូវអាជីពដែលពេញនិយមខ្លាំងលើទីផ្សារសម្រស់ទៀតផង៕

Related posts

Leave a Comment