ទ្រាំមិនបាន! ចន ច័ន្ទលក្ខិណា ពោលពាក្យបែបនេះ ក្រោយឃើញ ស្រី កែវ ត្រូវមហាជនប្រមា.ថ មាក់ងាយរឿងសម្រស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរាត្រីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ប្រិយមិត្តប្រាកដជាបានទស្សនារួចមកហើយពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition សប្តាហ៍ទី ២ ជាមួយនឹងការបង្ហាញចេញនូវបេក្ខជនជាច្រើនរូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសប្តាហ៍ទី ២ នោះដែរ គេបានកត់សម្គាល់ឃើញមានបេក្ខជនជាច្រើនបានចូលបង្ហាញសមត្ថភាព ដោយក្នុងនោះខ្លះក៏ទទួលបានលទ្ធផលល្អគាប់ប្រសើរ និង ខ្លះក៏មិនបានគាប់ប្រសើរ។ បើងាកទៅមើលបេក្ខជនម្នាក់មានឈ្មោះ ជួប ស្រីកែវ ក៏បានបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួនផងដែរក្នុងសប្តាហ៍នោះ តែយ៉ាងណា ស្រីកែវ ពុំបានទទួលលទ្ធផលល្អទេពីការបង្ហាញសមត្ថភាពច្រៀងនៅលើកនេះ ដោយនាងទទួលបាន Yes តែពីរប៉ុណ្ណោះក្នុងចំណោមគណៈកម្មការទាំង ៤ រូប ព្រោះបើតាមតាមគណៈកម្មការបានលើកឡើងថា ស្រីកែវ នៅមានចំណុចខ្វះខាតមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលមហាជនបានចាប់អារម្មណ៍ចំពោះបេក្ខជន ស្រីកែវ នោះគឺភាពកម្សត់របស់នាង ដោយនាងបែរជាបានទទួលរងការរិះគន់វាយប្រហារលើរូបសម្បត្តិ ជាពិសេសគឺរូបរាងតែម្តង។ ជាការពិតណាស់ ទាំងមុនចូលប្រឡង និង ពេលកំពុងប្រឡង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូច តែងតែរិះគន់ដល់នាង រហូតធ្វើឱ្យនាងសឹងបាក់ស្បាតនឹងពាក្យទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកទៅមើលតារាសម្ដែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ឯណោះវិញ បន្ទាប់ពីបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការស៊ែរចែករំលែក និង និយាយវិភាគវែកញែករឿង បេក្ខភាពប្រកួតកម្មវិធី Cambodian Idol ស្រីកែវ មក ក្នុងនោះសម្រាប់តារាស្រីរូបនេះក៏បានបញ្ចេញមតិសម្ដែងអារម្មណ៍អាណិតអាសូរចំពោះស្រីកែវ ដូចគ្នាថា៖ «សេរីភាពក្នុងការបញ្ចេញមតិពេក កាន់តែលែងមានសីលធម៌ លែងមានសុជីវធម៌ លែងមានការអប់រំ»។

ជាមួយនឹងការបញ្ចេញមតិនេះ គេក៏ឃើញមានមហាជនជាច្រើនបានចូល ទៅកោតសរសើរចំពោះនាង ដែលបានបង្ហាញការយល់ឃើញហាក់ត្រូវនឹងទិដ្ឋភាពបច្ចុប្បន្ន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment