សងបំណុលតុងទីនអស់ ម៉ាដូណា រលាស់ដៃភិល ដឹកដៃប្ដីធ្វើខួបស្នេហ៍ ៧ ឆ្នាំ ផ្អើលអ្នកសិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ ម៉ាដូណា និង ប្ដី បានដឹកដៃគ្នារៀបចំខួបអាពាហ៍ពិពាហ៍ គម្រប់ ៧ ឆ្នាំរបស់ពួកគេធំដុំគួរសម ដោយមានការអញ្ជើញមិត្តសិល្បៈចូលរួមជាច្រើនកុះករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការចំណាយលុយធ្វើខួបស្នេហ៍យ៉ាងផ្អែមល្ហែមនេះ ម៉ាដូណា ក៏បានទម្លាយតាមរយៈវីដេអូសម្ភាសន៍ជាមួយសិល្បករកម្ពុជា និង សង្គមបានឱ្យដឹងថា លោកបានសងបំណុលតុងទីនជាង ៥០ ម៉ឺនដុល្លារនោះរួចរាល់អស់ហើយ គ្មានជាប់ជំពាក់វ៉ាក់វិននឹងអ្នកណាទៀតទេ។ ក្នុងនោះ ម៉ាដូណា ក៏បានបញ្ជាក់បន្ថែមទៀតថា លោកមានបានដោយសារតុងទីន និង ចងការឱ្យគេ ប៉ុន្ដែពេលមានបញ្ហាកូនៗបោកលុយរត់ធ្វើឱ្យលោកវណ្ឌ-កលើកនោះ លោកក៏បានលក់ទ្រព្យសម្បត្តិខ្ចេចខ្ទីដើម្បីដោះបំណុលគេរហូតទាល់តែអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា ម៉ាដូណា ធ្លាប់យំសស្រាក់នៅក្នុងកម្មវិធីជជែកម្សាន្ត 3Fun មួយ ប្រកាសក្ដែងៗថាខ្លួនកំពុងវ័ណ្ឌ-កជាមួយបំណុលតុងទីនរហូតដល់ជាង ៥០ ម៉ឺនដុល្លារ ដោយសារតែការទុកចិត្តកូនតុងទីនដែលសុទ្ធសឹងតែជាមិត្តភក្ដិជិតស្និទ្ធ មានខ្លះងារជាឯកឧត្តម លោកជំទាវ និង ខ្លះទៀតគឺជាអ្នកសិល្បៈល្បីឈ្មោះគិតថាគេមិនបោក តែចុងក្រោយបែរជានាំគ្នារត់គេច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment