ជីវិតគឺជាការតស៊ូរ!! មុនធូរធារមានលុយចាយពេញដៃ ខេម ទម្លាយប្រវត្តិធ្លាប់រត់ម៉ូតូឌុបចិញ្ចឹមម្ដាយមេម៉ាយ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងប្រុសសំឡេងស្អក ខេម បានចោលជីវិតជាមនុស្សសាមញ្ញធម្មតា មកបោះជំហានប្រឡូកក្នុងវិស័យសិល្បៈធ្វើជាមនុស្សរបស់មហាជនច្រើនឆ្នាំមកហើយ ដែលក្នុងនោះលោកក៏បានកែប្រែជីវភាពសឹងតែទាំងស្រុង ដោយពេលនេះ ខេម មានឈ្មោះបោះសំឡេងក្លាយជាតារាល្បី មានជីវភាពធូរធា មានមហាជនគាំទ្រច្រើនព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭកដល់ជីវភាពមុនចូលសិល្បៈ ខេម កម្រនឹងបើកបង្ហាញជីវិតឯកជនរបស់លោកឱ្យបង្ហាញដល់សាធារណជនណាស់ ស្រាប់តែថ្មីៗនេះ ខេម បានចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត «អ្នកជិតខាង» បានទម្លាយប្រវត្តិខ្លះៗ ដែលកាលពីក្មេង លោកធ្លាប់រត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយជាស្រ្តីមេម៉ាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេម បានឱ្យដឹងថា លោកជាកូនអ្នកខេត្តកំពង់ឆ្នាំង ហើយកាលលោកអាយុខ្ទង់ ១៦ ទៅ ១៧ ឆ្នាំ លោកមានម៉ូតូចាស់មួយគ្រឿងដើម្បីរកលុយផ្គត់ផ្គង់ជីវភាព ដោយលោកក្រោកពីព្រលឹមដឹកបន្លែផង ទៅរៀនផង និង ឆ្លៀតរត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយផង ព្រោះលោកជាកូនកំព្រាឪពុកម្នាក់។ ចង់ជ្រាបលម្អិត សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment