កន្លងផុតច្រើនឆ្នាំ សុវណ្ណ មករា និង សឿ សុធារ៉ា តួឯករឿង «ព្រះគោព្រះកែវ» ឆ្លងកាត់ព្យុះជីវិតស្មានមិនដល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងពីប្រវត្តិខ្លះៗរួចមកហើយទាក់ទងនឹងរឿងបែបប្រវត្តិសាស្រ្ត «ព្រះគោព្រះកែវ» ហើយរឿងនេះក៏ត្រូវបានចងក្រងផលិតជាខ្សែភាពយន្តចំនួនពីរលើកផងដែរ ដោយលើកទី ១ ផលិតនៅឆ្នាំ ១៩៦៥ និង ចាក់បញ្ជាំងនៅខែកុម្ភៈ ឆ្នាំ ១៩៦៦ ដែលលោក សោម ដូរិន សម្តែងជាព្រះកែវ ,អ្នកនាង កែវ មន្ថា សម្តែងតួ ព្រះនាងពៅ។ សម្រាប់លើកទៅ ២ គឺផលិតនៅឆ្នាំ ២០០០ ជាងដែលតួសម្តែងគឺលោក សុវណ្ណ មករា និង អ្នកនាង សឿ សុធារ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំមកនេះ ថ្ងៃនេះយើងនឹងលើកពីតួឯកប្រុសស្រីក្នុងរឿងខាងលើ ជំនាន់ទី ២ ដែលសម្តែងដោយលោក សុវណ្ណ មករា និង អ្នកនាង សឿ សុធារ៉ា មកបង្ហាញពីបច្ចុប្បន្នភាពខ្លះៗ ដោយពួកគេមានស្ថានភាពជីវិតដូចតទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សុវណ្ណ មករា ៖ លោក សុវណ្ណ មករា ដែលជាតួអង្គឈ្មោះ ព្រះកែវ នៅក្នុងរឿងនោះ បច្ចុប្បន្នគឺកំពុងស្ពាយឈ្មោះជាពោះម៉ាកូនពីរ បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍ជាមួយអតីតភរិយា គឺអ្នកនាង ឈិន សុធារី ត្រូវបានលែងលះ។ មកទល់ពេលនេះលោកក៏បានផ្អាកការងារសិល្បៈចោលស្ទើរទាំងស្រុង ដោយមិននឹកនារឿងចូលសម្តែងវិញទៀតនោះឡើយ ដោយតាមរយៈទំព័រហ្វេសប៊ុក គេតែងសង្កេតឃើញលោកកំពុងប្រើប្រាស់ជីវិតបែបសាមញ្ញៗ មើលថែកូនៗ និង អ្នកផ្ទះរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. សឿ សុធារ៉ា ៖ អ្នកនាង សឿ សុធារ៉ា ដែលមានឈ្មោះក្នុងរឿងថា ព្រះនាងពៅ នោះ បច្ចុប្បន្ននេះនាងត្រឡប់មកប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ បន្ទាប់ពីស្ងាត់បាត់មួយរយៈធំ។ យ៉ាងណាមិញ ការត្រឡប់មកវិញលើកនេះ សឿ សុធារ៉ា ហាក់ជំពាក់វាក់វិននឹងរឿងអាស្រូវច្រើន ដូចជា រឿងអាស្រូវបែកបាក់ស្វាមី ប៉ុន្តែចុងក្រោយនេះ គេបានដឹងថានាង និង ស្វាមីនៅតែរួមរស់ជាមួយគ្នាដដែល ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះគឺផ្ទុះព័ត៌មាន សឿ សុធារ៉ា វណ្ឌ-ករឿងបំណុលតុងទីនជាច្រើនម្ចាស់នោះឯង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment