ទឹកចិត្តឪពុក! អតីតស្វាមីពិធីការិនី គង់ សុជាតិ មកមង្គលការកូនប្រុស ហើយជូនពរយ៉ាងមានន័យដល់កូនៗទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីការិនី គង់ សុជាតិ បានរៀបចំពិធីមង្គលការឱ្យកូនប្រុសច្បងរបស់ខ្លួនឈ្មោះ ម៉ៅ សាល់ភាពបុត្រ យ៉ាងអធិកអធមកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ ដោយបានអញ្ជើញភ្ញៀវកិត្តិយសចូលរួម សុទ្ធសឹងតែជាកំពូលតារាល្បីៗ និង អ្នកមានមុខមាត់ក្នុងសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា មុនរៀបការសាងគ្រួសារជាមួយលោក ជា វិបុល ដែលជាស្វាមីបច្ចុប្បន្ន កាលពីអតីតកាលអ្នកនាង គង់ សុជាតិ ធ្លាប់រៀបការម្ដងរួចមកហើយជាមួយលោក ម៉ៅ សាល់ភាព ដោយចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបន្សល់នូវកូនប្រុសម្នាក់ និង ស្រីម្នាក់ ហើយពួកគេក៏ផ្ដាច់និស្ស័យប្ដីប្រពន្ធ លែងលះគ្នាដើរផ្លូវរៀងខ្លួន ខណៈកូនៗទាំងពីរគឺអ្នកនាង គង់ សុជាតិ ជាអ្នកមើលថែរក្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកថ្ងៃមង្គលការកូនប្រុសច្បងវិញ លោក ម៉ៅ សាល់ភាព ក៏បានបង្ហាញវត្តមានចូលរួមថ្ងៃមង្គលកូនប្រុសដោយផ្ទាល់ដែរ ថែមទាំងបង្ហោះសារជូនពរកូនប្រុស និង កូនប្រសាស្រីក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ យ៉ាងមានអត្ថន័យទៀតផងថា ៖ «សូមឱ្យកូនទាំង ២ នាក់មានសុភមង្គល និង ស្រឡាញ់គ្នាជានិរន្ដរ៍ Love you … Both Salpheap»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment