ជីមមី ស្លៀកឈុតក្រមាខ្មែរ កាន់កាបូបកំប្លោកដើរលេងនៅអាមេរិក ជនបរទេសឃើញហើយសួរព្រាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីការិនីរូបស្រស់ ជីមមី កំពុងដើរលេងចាយជីវិតយ៉ាងរីករាយនៅលើទឹកដីប្រាក់ដុល្លារ សហរដ្ឋអាមេរិក ដោយដំណើរកម្សាន្តលើកនេះ ជីមមី បាននាំអ្នកម្ដាយជាទីស្រឡាញ់ ព្រមទាំងគូស្នេហ៍បណ្ដូលចិត្តទៅដើរលេងសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែទៅលើទឹកដីសហរដ្ឋអាមេរិកភ្លាម ជីមមី បានបង្ហោះរូបថតស្អាតៗស្ដែងពីទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសដ៏ជឿនលឿនមួយនេះឱ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាមជាដើម ហើយរឿងដែលភ្ញាក់ផ្អើល និង គួរឱ្យសរសើរបំផុត ជីមមី បានយកសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរយ៉ាងស្រស់ស្អាតប្រណីត ពាក់ដើរលេងបង្អួតជនបរទេសពេញទីក្រុង Beverly Hills សហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុតក្រមាខ្មែរដែលស្រីស្អាត ជីមមី ពាក់លើខ្លួនមិនត្រឹមតែស្រស់ស្អាត ពេញនិយមទាន់សម័យកាលទេ ថែមទាំងមើលទៅលេចធ្លោខ្លាំងជាមួយការច្នៃយ៉ាងពិសេសដោយកូនខ្មែរយើង ធ្វើឱ្យជនជាតិបរទេសមួយចំនួនចាប់អារម្មណ៍ជាខ្លាំង រហូតពួកគេបាននាំគ្នាសួរនាំពីសម្លៀកបំពាក់របស់នាងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមស្រីស្អាត ជីមមី បង្ហោះលើហ្វេសប៊ុក នាងបានរៀបរាប់ថា ៖ «ក្រមាខ្មែរ កាបូបកំប្លោកខ្មែរនៅ RODEO DRIVE , Beverly Hills សហរដ្ធអាមេរិក 🇺🇸។ ជនជាតិគេសួរនាងខ្ញុំថាតើសម្លៀកបំពាក់ខ្ញុំបានមកពីណា? នាងខ្ញុំប្រាប់គេថា ឈុតនេះហោះត្រង់មកពីកម្ពុជា គេលាន់មាត់ឈុតក្រមាយើងថាស្អាត និងប្លែកពីគេ ទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗតែក្រមាខ្មែរយើងបែរជាលេចធ្លោមួយបែប និងទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនេះច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របស់យើងបើមិនខំផ្សព្វផ្សាយ មិនខំបង្ហាញ មិនខំចែករំលែកបរទេសអាចនឹងមិនដឹង និងមិនយល់ពីតម្លៃនោះទេ»៕

Related posts

Leave a Comment