ផ្ទុះការជជែកវែកញែក ក្រោយឃើញវីដេអូ កន្ត្រកវិលនៅសៀមរាប ត្រូវខ្យល់ខ្លាំងវិលអត់ឈប់(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញកន្ត្រកវិល វិលខ្ញាល់លើអាកាស ដោយពុំមានមនុស្សជិះ ស្ថិតនៅទីតាំង កន្រ្តកវិលយក្ស ដែលមានកម្ពស់ខ្ពស់ជាងគេទី ៣ នៅតំបន់អាស៊ីដោយមានកម្ពស់ ៨៥ ម៉ែត្រ ស្ថិតនៅក្នុង​ក្រុងសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តាមរយៈគណនីមួយដែលមានឈ្មោះ Kheng Ra បានបង្ហោះនូវវីដេអូ កន្ត្រកវិល គ្មានមនុស្សជិះ វិលខ្ញាល់លើអាកាស ក្នុងទីតាំងខាងលើ ព្រមទាំងបានបញ្ជាក់ថា «កន្រ្តកវិលនៅសៀមរាប ត្រូវខ្យល់ខ្លាំងវិលអត់ឈប់ សំណាងហើយ ដែលគ្មានមនុស្សជិះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីម្ចាស់គណនីរូបនេះ បានទម្លាយវីដេអូកន្ដ្រកវិល មិនឈប់ នេះរួចមក ឃើញថា មានបណ្ដាមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិរៀងៗខ្លួន ដោយមានមតិខ្លះ សម្ដែងការព្រួយបារម្ហ ខ្លាច ពេលឃើញវីដេអូបែបនេះ ប៉ុន្ដែក៏មានមហាជនខ្លះបានគិតថា ខាងក្រុមហ៊ុនអាចនឹងមានឧបករណ៍អង្កេតកំរិតខ្យល់ អ៊ីចឹងពេលចាប់ផ្ដើម មានខ្យល់ល្មមៗ គេផ្អាកដំណើរការកន្ដ្រកមុនបាត់ទៅហើយ ដើម្បីរក្សាសុវត្ថិភាពអ្នកជិះ និង មិនអនុញ្ញាតឱ្យមនុស្សជិះទេ។ មិនតែប៉ុណ្ណោះ ខាងវិស្វករនីមួយៗ គេប្រាកដជាយកចិត្តទុកខ្លាំងបំផុត ចំពោះសុវត្ថិភាពរបស់អ្នកជិះ ចាប់តាំងពីពេលចាក់គ្រឹះ រហូតដល់តំឡើងកន្រ្តកឱ្យដំណើរការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា នេះគ្រាន់តែជាមតិមួយចំនួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កន្រ្តកវិលយក្សខាងលើ មានឈ្មោះថា Angkor Eye មានកន្រ្តកទាំងអស់មានចំនួន ៤៨ កន្រ្តក ដែលក្នុងមួយកន្រ្តក អាចផ្ទុកមនុស្សបាន ៤ នាក់ ព្រមទាំងអាចផ្ទុកមនុស្សបានទាំងអស់ ១៩២ នាក់ ក្នុងពេលតែមួយ និង ក្នុងមួយជុំប្រើពេល ១៨ នាទី៕

Related posts

Leave a Comment