ជីវិតប្ដីប្រពន្ធ ស៊ុក សុភា កាន់តែស្អិតល្មួតធ្វើខួបរៀបការ ១០ ឆ្នាំយ៉ាងរីករាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នេះ គឺជាខួបរៀបការរយៈពេល ១០ ឆ្នាំរបស់អតីតតារាសម្ដែងប្រុសដ៏ល្បីល្បាញ លោក ស៊ុក សុភា និង ភរិយារូបស្រស់។ ចាប់តាំងពីបញ្ចប់ភាពនៅលីវដោយលោកទៅរៀបការនៅអ្នកមេម៉ាយសាច់សខ្ចីរូបនេះមក ស៊ុក សុភា ក៏បានឃ្លាតឆ្ងាយពីសិល្បៈ ហើយងាកទៅរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសអូស្ត្រាលី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគេនិយាយថាចានក្នុងរាវលែងអីនឹងប៉ះទន្ទឹច តួយ៉ាងដូចជីវិតប្ដីប្រពន្ធ ស៊ុក សុភា ទោះបីជាកន្លងមកប្ដីប្រពន្ធអ្នកទាំងពីរធ្លាប់ផ្ទុះព័ត៌មានលែងលះគ្នាក្ដី ប៉ុន្ដែពួកគេនៅតែមានការអធ្យាស្រ័យឱ្យគ្នា ហើយវិលត្រឡប់ទៅរួមរស់មើលថែកូនៗ បង្កើតគ្រួសារមួយប្រកបដោយក្ដីសុខដូចកាលពីមុនវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសខួបរៀបការគម្រប់ ១០ ឆ្នាំនេះដែរ ស៊ុក សុភា ក៏បានបង្ហោះសារភ្ជាប់ជាមួយពាក្យពេចន៍ផ្អែមល្ហែមចំពោះភរិយាបណ្ដូលចិត្តថា ៖ «នាំប្រពន្ធមកលម្ហែកាយថ្ងៃខួបអាពាហ៍ពិពាហ៍10ឆ្នាំ រីករាយខួបអាពាហ៍ពិពាហ៍ 10ឆ្នាំ ប្រពន្ធសម្លាញ់ 22/06/2012-22/06/2022 ថ្ងៃនេះ 10 ឆ្នាំមុន គឺជាថ្ងៃដែលយើងចាប់ដៃគ្នាកសាងគ្រួសារនេះឡើងរយៈពេល 10 ឆ្នាំក្នុងជីវិតគូស្វាមីភរិយាយើង។ បងសូមអរគុណអូន ដែលគោរពស្រឡាញ់ យកចិត្តទុកដាក់ មើលថែរក្សារគ្រួសារយើងបានយ៉ាងល្អ។ អូន គឺជាប្រពន្ធ ជាម្តាយ កូន បងប្អូន ដ៏ល្អក្នុងគ្រួសារ ក្តីស្រឡាញ់ ភាពរីករាយ សុភមង្គល នឹងស្ថិតស្ថេរជាមួយគ្រួសារយើងជារៀងរហូត បងស្រឡាញ់អូន សារីណា»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment