បុរសសញ្ជាតិឥណ្ឌូនេស៊ី ២ នាក់ ទាល់តម្រិះសម្រេចចិត្តលោតចុះពីម៉ូតូចូលក្នុងដីស្រែរបស់គេ ដើម្បីគេចពីប៉ូលិសចាប់ ក្រោយខ្លួនមិនបានពាក់មួកសុវត្ថិភាពការពារបានត្រឹមត្រូវក្នុងពេលធ្វើដំណើរនោះ។ តាមព័ត៌មានបានឱ្យដឹងថា បុរសទាំង ២ រូបនោះ គឺស្លន់ស្លោខ្លាំង នៅពេលជិះឃើញប៉ូលិស ខណៈពួកគេទាំង ២ មិនមានពាក់មួកសុវត្ថិភាពនោះ។ ដោយទាល់ច្រក និង ចង់គេចខ្លួនផងនោះ ពួកគេក៏បានលោតពីលើម៉ូតូចុះចូលទៅក្នុងដីស្រែរបស់គេ ហើយបន្លំខ្លួនធ្វើជាកសិករកំពុងចុះដកស្មៅចេញពីស្រែ។ ទោះជាយ៉ាងណា គំនិតគេចវេសបោកប្រាស់ប៉ូលិសនេះ គឺមិនទទួលបានជោគជ័យនោះឡើយ ដោយសារតែដីស្រែនោះ គឺមិនមានស្មៅឱ្យដកដូចដែលអ្វីពួកគេកំពុងបន្លំធ្វើឡើយ។ បុរសទាំង ២ រូបនោះ ក្រោយមកក៏ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្ដិ៍ប៉ូលិស និង ព្រមទទួលស្គាល់កំហុសរបស់ពួកគេ៕ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read MoreCategory: កម្សាន្តនិងផ្សេងៗ
ប្តីណាធ្វើចិត្តបាន! មានប្តី ២ ហើយមិនគ្រប់ នៅលួចផិ-ត.រ..ត់តាមប្រុស រហូតប្តីទី ១ និង ប្ដីទី ២ រត់ទៅប្តឹងផ្អើលប៉ុស្តិ៍ប៉ូលិស
ថ្មីៗនេះ មានផ្ទុះករណីដ៏កម្រមួយ ដែលបុរស ២ នាក់នៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា បាននាំគ្នាទៅប៉ុស្តិ៍ប៉ូលិស ដើម្បីប្ដឹងឱ្យជួយរកប្រពន្ធពួកគេ ដែលត្រូវបានឱ្យដឹងថាលួចផិតជាមួយសហាយស្មន់។ តាមសារព័ត៌មាន Times of India បានឱ្យដឹងថា ស្ត្រីជាប្រពន្ធ គឺបានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីនាងចាកចេញពីផ្ទះរបស់ប្ដីទី ២ កាលពីប៉ុន្មានថ្ងៃមុន ដោយនាងនិយាយថា នាងទៅលេងស្រុកកំណើត។ បើតាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា ស្ត្រីរូបនេះ បានទាក់ទងគ្នាជាមួយបុរសទី ៣ នោះតាមបណ្ដាញសង្គម។ ដោយឡែក បើតាមប៉ូលិសបញ្ជាក់ឱ្យដឹងថា ស្ត្រីរូបនោះ បានស្រឡាញ់ និង រៀបការជាមួយប្ដីដំបូង និង ទទួលបានកូនចំនួន ២ នាក់ជាចំណងដៃ។ រយៈពេល ៤ ឆ្នាំក្រោយ នាងក៏បានជួបលង់ស្រឡាញ់រហូតបានរៀបការនឹងប្ដីទី ២ ក្រោយចៃដន្យឃើញ Missed call ពីលេខទូរស័ព្ទមិនធ្លាប់ស្គាល់។ ទោះជាយ៉ាងណា ក្រោយជាប់ចិត្តនឹងជនទី ៣ ស្ត្រីជាប្រពន្ធរូបនេះ បានចាកចេញពីប្ដីទី ២ របស់នាងទៀត រហូតប្ដីទី ២ ទៅរកប្ដីទី ១ ដើម្បីដឹកដៃគ្នាទៅកាន់ប៉ុស្តិ៍ប៉ូលិស ដាក់ពាក្យប្ដឹងរកប្រពន្ធ។ ក្នុងករណីដ៏ហួសចិត្តមួយនេះដែរ អធិការជាន់ខ្ពស់ប្រចាំប៉ុស្តិ៍ Bharosa បានឱ្យដឹងដែរថា ការដាក់ពាក្យប្ដឹងនេះ ប្ដីទី ២ គឺមានបំណងចង់បានប្រពន្ធមករួមរស់ជាមួយគ្នាវិញ ប៉ុន្តែប្ដីទី ១ វិញ ដាក់ពាក្យប្ដឹងមែន តែលោកមិនចង់បាននាងមកវិញនោះឡើយ៕
Read Moreថ្មីទៀតហើយ!! ប្រពន្ធកំពូលខ្ជិល មួយថ្ងៃៗដេកស៊ីរហូតឡើងជាង ១០០ គីឡូ តែប្តីនៅពោលស្រឡាញ់ស្ទើរលេបព្រោះតែ….
ថ្មីៗនេះ មានរឿងរ៉ាវរបស់ប្តីប្រពន្ធជនជាតិចិនមួយគូទៀតហើយ ដែលធ្វើឱ្យមានការហួសចិត្តពេញបណ្តាញសង្គម ដោយក្នុងនោះស្រ្តីជាប្រពន្ធកំពូលខ្ជិលខ្លាំង គិតតែដេកស៊ីៗរហូតឡើងគីឡូជាង ១១៣ គីឡូ ប៉ុន្តែប្តីនៅតែស្រឡាញ់ស្ទើរលេប ថែមនិយាយទៀតថា វាគ្រាន់បើជាងនៅលីវ។ តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីនេះមានអាយុ ៤០ ឆ្នាំទៅហើយ ក្នុងនោះតាមពិតទៅដំបូងឡើយ គេគឺជាអ្នកក្រគ្មាននរណាចង់ការជាមួយទេ ហើយចំណែកខាងស្រីគឺជាកូនអ្នកមាន ប៉ុន្តែខ្ជិលតាំងពីដើម ទើបធ្វើឱ្យខាងគ្រួសារភ័យខ្លាចអត់គូ ក៏បានចាប់នាងមកការជាមួយប្តីសព្វថ្ងៃនេះ ហើយខាងប្តីក៏សប្បាយចិត្តមិនតិចដែរ។ ជីវិតគូក្រោយរៀបការរបស់ពួកគេក៏ហាក់ដំណើរទៅធម្មតា ប៉ុន្តែខាងប្រពន្ធមើលទៅកាន់តែខ្ជិលទៅៗពីមួយថ្ងៃទៅមួយថ្ងៃ យូរៗទៅថែមទាំងលែងងើបពីគ្រែតែម្តង នាងគិតតែដេកស៊ីៗ ចុចទូរស័ព្ទនៅទីនោះដោយមិនខ្ចីខ្វល់កិច្ចការផ្ទះនានាឡើយ រហូតដល់ឡើងគីឡូជាង ១១៣ គីឡូ ហើយបណ្តោយឱ្យប្តីរ៉ាប់រងបម្រើការងារស្ទើរទាំងអស់។ យ៉ាងណាមិញ ខាងបុរសជាប្តីបានធ្វើឱ្យអ្នកជិតខាងដែលជួយដាស់តឿនគាំងមិនតិចនោះទេ ព្រោះក្រៅពីមិនមាត់មិនត្អូញ និង នៅតែស្រឡាញ់ប្រពន្ធហើយ គេបែរជាតបដូចនេះថា «ឱ្យតែមានប្រពន្ធទៅវាល្អពេកហើយ បានរៀបការក៏ល្អជាងនៅលីវដែរ យ៉ាងហោចណាស់ក៏អាចមានកូនបន្តត្រកូល»៕
Read Moreថ្មីទៀតហើយ!! ប្តីខឹង មិនដឹងលួងយ៉ាងម៉េចបាត់ ស្រាប់តែប្រពន្ធរត់ទៅតោងស្អិតពីមុខឡាន បញ្ជាក់ចិត្តស្មោះ
ហេតុការណ៍មួយ បានកំពុងតែធ្វើឱ្យមានការហួសចិត្តមិននឹកស្មានពាសពេញបណ្តាញសង្គមថៃ ដោយមានប្តីរបស់ស្ដ្រីម្នាក់ បានខឹងងរងក់ដាក់ ប្រពន្ធតាមលួងយ៉ាងណាក៏មិនបាត់។ មិនតែប៉ុណ្ណោះ ប្ដីសង្ហានោះ ថែមទាំងជិះឡានរត់គេច តែភាគីប្រពន្ធមិនឱ្យចាញ់ដៃ សុខចិត្តរត់តាមឡានទៅតោងស្អិតជាប់នៅខាងមុខ រហូតដល់ប្ដីបាត់ខឹង។ យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានកើតឡើងនាខេត្តត្រាត នាប្រទេសថៃ។ ដំបូងឡើយ គេឃើញឡានមួយបាំងកន្លះមួយគ្រឿង បានបើកបរនៅលើផ្លូវ ព្រមទាំងមានស្ត្រីម្នាក់តោងពោបលើផ្ទៃឡានខាងមុខ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាជនក្បែរនោះ និង រហូតដល់មានមន្ត្រីប្រចាំតំបន់ចុះមកអន្តរាគមន៍តែម្តង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ឡានមួយគ្រឿងនេះ បានបើកបរតាមផ្លូវ ដោយមានស្រ្តីនៅខាងមុខឡានបែបនេះជាង ១ គីឡូដីទៅហើយ ហើយតាមពិតទៅពួកគេ គឺជាប្តីប្រពន្ធនឹងគ្នាទៀតផង។ តាមការសាកសួររបស់មន្ត្រីប្រចាំតំបន់ ស្រ្តីជាប្រពន្ធបានឱ្យដឹងពីមូលហេតុថា ប្រហែលជាប្តីប្រច័ណ្ឌខ្លួនជាមួយប្រុសផ្សេង ទើបពេលកំពុងតែធ្វើការជាមួយគ្នាសុខៗ ប្ដីរបស់លោកស្រីក៏បានឡើងឡាន ហើយប្រាប់ថានឹងត្រលប់ទៅផ្ទះ ដែលនៅខេត្តមួយផ្សេងទៀត។ ចំណែកឯ លោកស្រីវិញ មិនដឹងធ្វើយ៉ាងម៉េច ក៏រត់ទៅតោងឡានប្តី តែប្តីនៅតែមិនឈប់ឡាន ដើម្បីមកនិយាយគ្នាឱ្យដឹងរឿងលម្អិតទេ ទើបបានជាលោកស្រី បន្តតោងឡាន ជិះទៅរហូតបែបនេះឯង។ ដោយឡែក ខាងប្តីក៏បានឱ្យដឹងដូច្នេះវិញថា តាមពិតទៅមុននេះ ខ្លួនបានធ្លាក់ខ្លួនឈឺ រហូតចូលវះកាត់នៅមន្ទីរពេទ្យ តែប្រពន្ធហាក់មិនខ្វល់រវីរវល់ជាមួយខ្លួនឡើយ សូម្បីតែមកមើលក៏មិនមក ខ្លួនចង់បានអ្វីក៏មិនខ្ចីយកមកឱ្យ ទើបពេលមកជួបគ្នាលើកនេះ ក៏សម្រេចចិត្តប្រាប់ថាបែកគ្នា ហើយបើកឡានគេចចេញតែម្តង។ យ៉ាងណាមិញ ខាងមន្ត្រីប្រចាំតំបន់ បានឱ្យទាំងពីរនាក់ ប្តីប្រពន្ធនេះ ទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍រួចរាល់ តែមិនដឹងមិនថាពួកគេនឹងត្រូវគ្នាវិញ ឬ យ៉ាងណានោះទេ៕
Read Moreមកថ្មីទៀតហើយ!! អស់ពីស្បែកជើងផ្ទាត់ ឥលូវ Jin Su ញ៉ាំថ្លើមជ្រូកឆៅស្រស់ៗម្តង កំពុងផ្ទុះមតិវែកញែក (មានវីដេអូ)
ថ្មីៗនេះកន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនារីខ្មែរម្នាក់ប្រើគណនីហ្វេសប៊ុកឈ្មោះ Jin Su ឬ មហាជនជាច្រើននិយមហៅ អ៊ីអំបិលម្ទេស បានចេញវីដេអូថ្មីមួយបង្ហាញពីការយកស្បែកជើងផ្ទាត់ចុចអំបិលម្ទេសញ៉ាំយ៉ាងទំនង ដែលវីដេអូនេះបានផ្ទុះការវែកញែក និង កក្រើកមិនធម្មតាទេ រហូតដល់មានសារព័ត៌មានក្រៅស្រុកចុះផ្សាយជាបន្តបន្ទាប់ទៀតផង។ បន្ទាប់ពីបញ្ចេញវីដេអូបង្ហាញសកម្មភាពញ៉ាំស្បែកជើងយ៉ាងទំនងហើយនោះ ពេលនេះ អ៊ីអំបិលម្ទេស ដែលប្រើគណនី Jin Su បានចេញវីដេអូថ្មីមួយទៀតហើយ គឺញ៉ាំថ្លើមជ្រូកឆៅស្រស់ៗជាមួយអំបិលម្ទេសច្របាច់គ្រូចឆ្មារម្តង ដែលលើកនេះក៏ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និង មានមតិវែកញែកពេញហ្វេសប៊ុកផងដែរ។ យ៉ាងណាមិញ បើងាកទៅមើល អ៊ីអំបិលម្ទេស ឬ Jin Su វិញ ខណៈបង្ហាញការញ៉ាំជាមួយថ្លើមជ្រូកឆៅនោះ នាងបញ្ចេញសកម្មភាពញ៉ាំយ៉ាងទំនង និង បានពោលដែរថា សូមកុំញ៉ាំដូចខ្លួនអី ព្រោះថាញ៉ាំឆៅមិនសូវឆ្ងាញ់ឡើយ ហើយបើចង់ញ៉ាំសូមចម្អិនឱ្យបានត្រឹមត្រូវជាមុនសិន ទើបបានមានរសជាតិឆ្ងាញ់ និង ល្អដើម្បីដល់សុខភាព។ ការញ៉ាំនេះទៀតសោត អ៊ីអំបិលម្ទេស ឬ Jin Su ក៏បានបញ្ជាក់ដែរថា គឺធ្វើដើម្បីគ្រាន់តែចង់បង្ហាញឱ្យបងប្អូនមើលកែការអផ្សុកតែប៉ុណ្ណោះ ហើយបើមានការខុសឆ្គងកន្លែងណា សូមអភ័យទោសផង។ តស់ចង់ដឹងថា អ៊ីអំបិលម្ទេស ឬ Jin Su ញ៉ាំថ្លើមឆៅស្រស់ៗមានលក្ខណៈបែបណាខ្លះ សូមចុចទស្សនាវីដេអូខាងក្រោម ៖
Read Moreស៊យធំហើយ!! នាំកូនដើរផ្សារ ស៊យអីកូនធ្វើបែកតុក្កតាតម្លៃជិត ៧ ពាន់ដុល្លារ ទាំងម្តាយ-កូនឈរមើលមុខគ្នាភ្លឹះៗ
ថ្មីៗនេះ រូបភាពមួយត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញឱ្យឃើញពីក្មេងប្រុសពីរនាក់កំពុងតែឈរមើលរូបតាំងមួយ ដែលបែកខ្ចាយនៅលើឥដ្ឋ ជាមួយនឹងម្តាយដែលឱបដៃសម្លឹងទៅកូនវិញទាំងការហួសចិត្ត។ បើតាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនាទីក្រុងហុងកុង ដោយឪពុកម្តាយគូនេះ បាននាំកូនប្រុសទាំងពីរនាក់របស់ខ្លួនទៅដើរមើលរបស់លេង នៅហាងលក់របស់លេងមួយកន្លែង។ យ៉ាងណាមិញ គ្រាន់តែចូលដល់ហាងមិនបានយូរប៉ុន្មាន ស្រាប់តែមានកូនប្រុសម្នាក់ បានទៅផ្អែកលើរូបសំណាកតុក្កតា Teletubbies ពណ៌លឿងមួយ ក៏បានធ្វើឱ្យវាធ្លាក់ពីកន្លែងតាំងមកដី រហូតបែកខ្ចាយតែម្តង។ ភ្លាមៗក្មេងប្រុសរូបនោះ ក៏បានឈរមើលតុក្កតាដែលខ្លួនបានធ្វើបែកដោយភាពភ្ញាក់ផ្អើល ចំណែកឯម្តាយក៏និយាយអ្វីមិនចេញ បានត្រឹមតែឈរឱបដៃសម្លឹងទៅកូនវិញដោយការហួសចិត្ត ឯឪពុកក៏រត់ខ្វាត់ខ្វែងទៅសុំគេមើលកាមេរ៉ាសុវត្ថិភាពដើម្បីបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុនៃការបែក។ តុក្កតាមួយនេះដែរ មានតម្លៃរហូតដល់ជិត ៧០០០ ដុល្លារឯណោះ តែដោយសារការតថ្លៃ ម្តាយរបស់ក្មេងក៏សងត្រឹមតែ ៤០០០ ដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញ ម្តាយក៏បាននាំយករឿងនេះមកផុសចែកចាយនៅតាមបណ្តាញសង្គម ព្រមទាំងទម្លាយថានាងពិតជាលែងហ៊ានទៅទិញអីវ៉ាន់ទៀតហើយ ក្រោយពីជួបហេតុការណ៍នេះ។ ចំណែកខាងហាង ក៏បានចោទមកខាងនាងផងដែរថា មិនមើលកូនឱ្យស្រួលបួល បណ្តោយឱ្យគេទៅបុកតុក្កតាទាល់តែបែក តែនាងក៏តបទៅវិញថា បើមើលឱ្យច្បាស់កូននាងមិនបានទៅបុកនោះទេ ហើយវត្ថុថ្លៃថ្នាក់នេះ ម្តេចមិនមានការការពារឱ្យត្រឹមត្រូវ ល្អណាស់ហើយដែលនាងព្រមសង ៤០០០ ដុល្លារនោះ៕
Read Moreមិនធម្មតាមែន!! ស្រីស្អាត Jin Su ចេញវីដេអូញុំាស្បែកជើងផ្ទាត់ ចុចអំបិលម្ទេស ល្បីកក្រើកដល់ថៃ (មានវីដេអូ)
មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនារីខ្មែរម្នាក់ ដែលមហាជននិយមហៅ អ៊ីអំបិលម្ទេស ដែលតែងតែបង្ហាញវីដេអូញ៉ាំរបស់ប្លែកៗនោះ បានចេញវីដេអូថ្មីមួយទៀតហើយ ដោយលើកនេះ នាងបានបង្ហាញវីដេអូសកម្មភាពហូបស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេសម្តង។ តាមការបញ្ជាក់របស់នារីខាងថា ស្បែកជើងវាមានលក្ខណៈស្វិតឆ្ងាញ់ តែមិនមែនឆ្ងាញ់ស្បែកជើងទេ គឺឆ្ងាញ់អំបិលម្ទេស ដែលជាឃ្លា និង សកម្មភាពធ្វើឱ្យបងប្អូនអ្នកទស្សនាវីដេអូ នាំគ្នាផ្ទុះការវែកញែកព្រោងព្រាតលើហ្វេសប៊ុក។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ស្រាប់តែនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ វីដេអូនេះត្រូវបានផ្ទុះល្បីកក្រើកដល់សារព័ត៌មានប្រទេសថៃជាច្រើនបានចុះផ្សាយ មានដូចជា Khaosod និង ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ជាដើម ដែលរឹតតែធ្វើឱ្យផ្ទុះល្បីកក្រើក។ ក្នុងអត្ថបទសាររព័ត៌មាន នៃស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៣ ថៃ ដែលបានចុះផ្សាយនោះ បានរៀបរាប់ឱ្យបានដឹងថា ស្ត្រីម្ចាស់យូធូបខាងលើ ដែលមានហ្វេសប៊ុកឈ្មោះ jin su ហ៊ានញ៉ាំស្បែកជើងជាមួយអំបិលម្ទេស តាមការសំណូមពររបស់អ្នកលេងបណ្ដាញសង្គម ខណៈមានអ្នកផ្សេងៗបានខំមិនសំណូមពររូបនាងហូប ដុំឥដ្ឋ ដុំថ្ម កង់ឡាន ជាដើម៕
Read Moreប្លែកទៀតហើយ!! ប្តីមានស្រីរាប់ឆ្នាំមកហើយ តែប្រពន្ធទើបចាប់បាន ពេលត្រូវរង្វាន់ពីសំឡីអនាម័យ
ប្រធានបទក្តៅគគុកមួយ កំពុងតែធ្វើឱ្យរង្គើបណ្តាញសង្គមថៃ ដោយមានស្ត្រីម្នាក់ចាប់បានថាប្តីរបស់ខ្លួនមានស្រី ដោយសារតែប្តីលួចទិញសំឡីអនាម័យឱ្យស្រីនោះ ហើយដាក់ឈ្មោះប្រពន្ធជាអ្នកសន្សំពិន្ទុយករង្វាន់ ធ្វើឱ្យខាងក្រុមហ៊ុនផ្ញើសារមកនាង ទើបធ្លាយការពិត។ ស្រ្តីជាប្រពន្ធខាងលើនេះ ជាជនជាតិថៃ មានអាយុ ៣៩ ឆ្នាំ នាងបានឱ្យដឹងថា មូលហេតុដែលនាងបានថាប្តីមានសហាយនោះគឺ មានថ្ងៃមួយនៅសុខៗស្រាប់តែមានខាងហាងម៉ាតមួយកន្លែង ផ្ញើសារមកថានាងបានពិន្ទុសន្សំពីការទិញរបស់នៅហាងនោះ។ ភ្លាមៗនាងពិតជាប្លែកចិត្តយ៉ាងខ្លាំង ព្រោះខ្លួនមិនបានទៅទិញអ្វីឡើយ រួចនាងក៏បានតេសួរនាំខាងបុគ្គលិកហាង គេក៏បានប្រាប់ថានាងបានទិញទឹកដោះគោ និង សំឡីអនាម័យ។ នាងក៏បាននឹកសង្ស័យទៅលើស្វាមីរបស់ខ្លួនភ្លាម ហើយក៏សម្រេចចិត្តទៅដល់ហាងនោះ រួចសុំមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញថា ប្តីរបស់ខ្លួនបានមកទិញអីវ៉ាន់ជាមួយស្រីនេះឯង។ នាងក៏បាននឹកសង្ស័យទៅលើស្វាមីរបស់ខ្លួនភ្លាម ហើយក៏សម្រេចចិត្តទៅដល់ហាងនោះ រួចសុំមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញថា ប្តីរបស់ខ្លួនបានមកទិញអីវ៉ាន់ជាមួយស្រីនេះឯង។ ក្រោយមកនាងក៏បានទាក់ទងទៅប៉ូលិស ដើម្បីឱ្យជួយបើកមើលកាម៉េរ៉ាសុវត្ថិភាពតាមផ្លូវថាឡានរបស់ប្តីនាងបើកទៅខាងណា ចុងក្រោយនាងក៏បានបើកឡានទៅឃើញឡានប្តីនៅរីសតមួយកន្លែង រួចក៏ចុះទៅមើលនៅទីនោះ ក៏ស្រាប់តែឃើញប្តីរបស់ខ្លួនកំពុងនៅលើគ្រែជាមួយស្រីថ្មីនោះតែម្តង។ យ៉ាងណាមិញ អ្វីកាន់តែហួសចិត្តនោះគឺ ចាប់តាំងពីចាប់បានថាមានស្រីមក ប្តីជើងល្អរូបនេះ ក៏បាត់ខ្លួនឈឹង ដោយមិនមកទទួលខុសត្រូវជាមួយនាង នឹងកូនស្រីអ្វីឡើយ ហើយចំណែកស្រីនោះតាមពិតទៅគឺត្រូវជាគ្រូបង្រៀនរបស់កូនស្រីនាងនោះឯង តែខាងប្រពន្ធបានឱ្យដឹងថា នាងនឹងតាមប្តឹងផ្តល់រករឿងឱ្យដល់ទីបញ្ចប់៕
Read Moreផ្អើលរោងការ! កំពុងការភ្ញៀវមកអបអរពេញផ្ទះ ស្រាប់តែសង្សារចាស់កូនកំលោះ បិទបដាទម្លាយថាកូនកំលោះអស់ហ្ស៊ីន
កាលពីពេលថ្មីៗនេះ គេហទំព័រ qq.com បានរាយការណ៍ពីការរំខានក្នុងពិធីមង្គលការរបស់គូស្នេហ៍ជនជាតិចិន ដែលវាបាន និង កំពុងក្លាយជាប្រធានបទក្តៅក្នុងពិភពអនឡាញ បន្ទាប់ពីផ្ទុះរឿងនេះឡើង ខណៈពេលដែលកំពុងមានពិធីមង្គលការនោះ។ សេចក្តីរាយការណ៍ក្នុងព័ត៌មានបានឱ្យដឹងថា ខណៈក្រុមសាច់ញាតិ មិត្តភក្តិ និង ភ្ញៀវកិត្តិយសកំពុងតែសប្បាយរីករាយ អបអរសាទរ និង ជូនពរគូស្វាមីភរិយាថ្មីនោះ ស្រាប់តែមានរឿងហេតុកមួយបានកើតឡើងនឹកស្មានមិនដល់ ដោយគេបានប្រទះឃើញនៅទ្វារមុខផ្ទះកូនកំលោះ មានបិទក្រដាសស្វាគមន៍ចំនួន ៤ សន្លឹក ជាមួយនឹងពាក្យពេចន៍អសុរោះមិនគួរនឹងអាន។ ក្រដាសទាំង ៤ សន្លឹកនោះ ត្រូវបានគេបានសរសេរថា ៖ «កូនក្នុងពោះត្រូវបានរំលូតហើយ», «អ្នកអាចរៀបការដោយរីករាយ», «រីករាយថ្ងៃមង្គលការ» និង ក្រដាសចុងក្រោយបានសរសេរថា «ខ្ញុំបានដេកជាមួយកូនកំលោះនេះរួចហើយ»។ ក្រោយពីបានឃើញការសរសេរបិទបែបនេះ បានធ្វើឱ្យផ្អើលរោងការ និង មានការនិយាយលើកឡើងតៗគ្នាថា កូនកំលោះទំនងជាធ្លាប់មានទំនាក់ទំនងនឹងនារីម្នាក់ជាសង្សារចាស់ និង បានដេកជាមួយគ្នារហូតដល់មានផ្ទៃពោះ ហេតុនេះទើបបានជានាងមករំខាននៅថ្ងៃដ៏សំខាន់បែបនេះ។ ទោះបីជាយ៉ាងនេះក្តី សម្រាប់កូនក្រុំវិញ នាងហាក់មិនអើពើនឹងការបិទបង្ខូចកេរ្តិ៍ឈ្មោះកូនកំលោះបែបនោះឡើយ ដោយនាងហាក់បានដឹងរួចមកហើយថានឹងមានរឿងបែបនេះកើតឡើង។ ជាមួយការមិនអើពើពីកូនក្រមុំនោះ ពិធីមង្គលការនៅតែប្ររព្ធធ្វើជាធម្មតាដូចជាគ្មានអ្វីកើតឡើងរហូតដល់ចប់៕
Read Moreថ្មីរហូតម៉ង!! ឃើញសត្វត្រកួតឱបគ្នាក្បែរឡាន ស្រាប់តែអ្នកស្រុកផ្អើលយកស្លាកលេខឡាន ចាក់ឆ្នោតលាន់
ថ្វីដ្បិតសម័យបច្ចុប្បន្នសង្គមថៃហាក់មានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រខ្លាំងក៏ដោយ តែសម្រាប់រឿងអប្បិយជំនឿក៏នៅតែមានដូចគ្នាសម្រាប់ប្រជាជន។ ជាពិសេស គឺរឿងកាត់ប្រផ្នូលចាក់កន្ទុយលេខនេះតែម្តង។ ជារឿងដ៏ភ្ញាក់ផ្អើលមួយលើបណ្ដាញសង្គម Tik Tok ក្នុងប្រទេសថៃ បន្ទាប់ពីគណនីមួយមានឈ្មោះថា Em- Chuck បានចេញមកបង្ហោះឃ្លីបវីដេអូមួយ ដែលសត្វត្រកួតពីរក្បាលបានឈរឱបគ្នាក្បែរឡានមួយគ្រឿង ហើយភ្ជាប់ Caption សុំលាភសុំជ័យ និង ហេងៗក្នុងជីវិត ព្រោះជារឿងកម្រដែលគេបានឃើញ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីវីដេអូនោះបង្ហោះឡើង គេឃើញថាមានអ្នកទស្សនាជាច្រើនបានចូលទៅបញ្ចេញមតិ ដោយយកស្លាកលេខឡាននោះ ទៅចាក់ឆ្នោត និង ចែករំលែកគ្នាបន្តបន្ទាប់។ ក្នុងនោះសម្រាប់លេខដែលគេគិតថា នឹងអាចចេញគឺ ៩១៦ , ៩១៦៦ , និង ៣៣៦៦៦៦៕
Read More