ប្រពៃណាស់! ក្រោយ លោកបងម៉ៅ និមន្តបិណ្ឌបាត្រ បានពីរថ្ងៃ ធ្វើឲ្យលោកបង យល់ដឹងពីព្រះធម៌ច្រើន ព្រមទាំងមានសង្ឃដីការមួយឃ្លាយ៉ាងខ្លីថា…

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទើបកន្លងផុតទៅ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ឹង បញ្ញារិទ្ធ (ហៅពូម៉ៅ) បានសម្រេចចិត្តសាងផ្នួសមួយរយៈ ដើម្បីយកធម៌យកអាមកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបួស គេបានឃើញ សាមណេរ បញ្ញារិទ្ធ (លោកបងម៉ៅ) បាននិមន្តបិណ្ឌបាត្រ បានពីរថ្ងៃហើយ បើគិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ព្រមទាំងមានសង្ឃដីកាមួយឃ្លាយ៉ាងខ្លីថា៖ “ស្រស់ស្រាយជាមួយភាពស្ងប់ស្ងាត់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតថា៖ “សាធុលោកបង មានតែព្រះធម៍ជាមាគា៍នាំយេីងទៅភាពស្ងប់, ស្រស់ស្រាយណាស់លោកបង, ព្រះភ័ក្រស្រស់ថ្លាណាស់លោកក្មួយ, សាធុសាធុសាធុ, បួសនៅវត្តណាព្រះតេជគុណ សូមព្រះតេជគុណរឹងមាំឡើង, គោរពលោកបងពីចំងាយ, ថ្វាយបង្គំលោកពូម៉ៅ,សាធុសាធុលោកបងមៅ,ជូនពរលោកបងសុខភាពល្អ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

រកឃើញ ម្ចាស់ស្តេចវីឡាតម្លៃ ៣លានដុល្លារដំបូងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ តាមពិតគឺជា

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនជាច្រើន ធ្លាប់បានភ្ញាក់ផ្អើលរួចមកហើយ ក្រោយពេល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានគម្រោងស្តេចវីឡា លើទំហំដី១ហិចតា ដែលមានតម្លៃជិត ៣លានដុល្លារឯណោះ ដែលធ្វើឲ្យ មហាជនជាច្រើន ពិតជា រងចាំមើលថា តើនរណាជាម្ចាស់ដំបូងរបស់ សេ្តចវីឡានេះខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីម្សិលមិញនេះ មហាជនលេងបណ្តាញសង្គម ជាច្រើនបាន ផ្ទុះការចាប់អារម្មណ៍ ក្រោយពេល ឧកញ៉ាខ្មែរម្នាក់ បានអរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបញ្ចុះតម្លៃក្នុងគម្រោងធំនេះសម្រាប់រូបលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ក្នុងនោះ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ក៏បាន​ចែកចាយបន្ត ដោយនេះ បញ្ជាក់បានយ៉ាងច្បាស់ថា ឧកញ៉ាខ្មែរមួយរូប ឈ្មោះ អ៉ឹង គីមហុង ជាម្ចាស់ដំបូងរបស់គម្រោងស្តេចវីឡាសែនស្កឹមស្កៃ លើដី១ហិចតា នៅផ្លូវជាតិ៦A ប្រាកដមែន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ឧកញ៉ា ហុីង បញ្ញារិទ្ធ ស្វាមីលោកស្រី ទ្រី ដាណា សម្រេចចិត្តសាងផ្នួស ក្រោយជួបរឿងលែងលះ

មហាជនបានជ្រាបហើយកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មានរឿងរ៉ាវកក្រើកពេញហ្វេសប៊ុក ដែលបង្កើតការភ្ញាក់ផ្អើលដល់មហាជន ក្រោយពីបានឃើញថៅកែហាងពេជ្រ ទ្រី ដាណា ធ្វើការប្រកាសចង់លែងលះជាមួយស្វាមី។ ខណៈនោះ ឧកញ៉ា ហុីង បញ្ញារិទ្ធ ជាស្វាមីក៏ចេញមុខឡាយវីដេអូធ្វើការតបពាក្យសម្ដី និងលើកឡើងពីបញ្ហាគ្រួសារទៅកាន់ភរិយា ដែលធ្វើឱ្យថៅកែស្រីរូបនេះ ក៏បានតបតទៅវិញខ្លាំងៗ ទម្លាយរឿងរ៉ាវគ្រួសារបស់អ្នកនាងជាច្រើន ដែលក្លាយជាប្រធានបទយ៉ាងក្ដៅគ.គុ.កធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍តាមដានគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីមានការតតាំងពាក្យសម្ដី និងបកស្រាយអំពីបញ្ហាទាំងនេះ ថៅកែហាងពេជ្ររូបនេះ និងស្វាមី ក៏បានរស់នៅដាច់ដោយឡែកគ្នា ព្រមទាំងអ្នកនាង បានបញ្ជាក់ប្រាប់ថា នឹងធ្វើសុំណុំរឿងឡើងតុលាការធ្វើការលែងលះនឹងស្វាមីក្នុងពេលឆាប់ៗនេះផងដែរ។ រីឯក្រឡេកទៅស្វាមីវិញ បន្ទាប់ពីភរិយាប្រកាសលែងលះ គេសង្កេតឃើញថា ឧកញ៉ា ហុីង បញ្ញារិទ្ធ ហាក់មានភាពសោកសៅខ្លាំង ដែលបានបង្ហាញចិត្តនឹករឮកដល់ប្រពន្ធកូន តាមរយៈការបង្ហោះរូបភាពអនុស្សវរីយ៍ល្អៗជាមួយប្រពន្ធកូន និងសារលើបណ្ដាញសង្គមហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក មកដល់ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ស្រាប់តែ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងពីមហាជន បន្ទាប់ពីបានឃើញរូបភាព និងវីដេអូជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការឡាយវីដេអូពីសកម្មភាពរបស់ ឧកញ៉ា ហុីង បញ្ញារិទ្ធ ស្វាមីរបស់ ថៅកែស្រីរូបនេះ បានកំពុងតែធ្វើការសាងផ្នួសចូលជាបុព្វជិតបង្ហាញពីចិត្តជ្រះថ្លាស្វែងរកផ្លូវព្រះធម៌។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូឡាយទាំងនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានមហាជនលើបណ្ដាញសង្គមជាច្រើនធ្វើការចែករំលែកបន្តគ្នា ព្រមទាំងភ្ជាប់ជាមួយនឹងការចូលរួមអនុមោទនាចំពោះចិត្តជ្រះថ្លារបស់លោកផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អស្ចារ្យមែន! កម្ពុជា នឹងមានរោងចក្រផលិតរថយន្តជាលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់

សាលាក្រុងពោធិ៍សាត់ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជូនកាដូពិសេស សម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ ៥០០ នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និង ដំឡើងរថយន្ត (ផលិត ចែកចាយ លក់ និង សេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កិច្ចប្រជុំនេះទៀតសោត បានធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង គណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលប្រទេសយើង នឹងមានរោងចក្រដំឡើងយានយន្តដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះ ថែមទាំងអាចផ្ដល់ឱកាសការងារ ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ដល់ទៅប្រមាណ ៥០០ នាក់ ឯណោះ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក៕

Read More

ចូលរួមសោកស្តាយផង! ទើបតែឆាតប្រាប់ថាស្ត្រេសរឿងរៀន តែបែរជាចាកចេញទៅយ៉ាងស្ងៀមស្ងាត់

យុវតីខ្មែរមួយរូប មានឈ្មោះ ដារីកា បានបា.ត់.ប.ង់.ជី.វិ.តទាំងវ័យក្មេង នៅឯប្រទេសចិន បានបន្សល់ទុកនូវសេចក្ដីក្រៀមក្រំជាអនេក សម្រាប់ក្រុមគ្រួសារជាទីស្រឡាញ់ ​និងមិត្តភក្តិរបស់ខ្លួន ដោយពុំបានពោលពាក្យលា និងជួបមុខជាលើកចុងក្រោយ គួរឱ្យស្រណោះជាទីបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ បើតាមការបង្ហោះបញ្ជាក់ពី គណនីមួយដែលមានឈ្មោះថា Kim Kim ត្រូវជាមិត្តជិតស្និទ្ធរបស់ស.ព ធ្លាប់រៀនជាមួយគ្នានៅវិទ្យាស្ថានតិចណូ បានបង្ហោះសាររំលែកទុក្ខ និង បានរៀបរាប់ឱ្យដឹងថា មុនពេលយុវតីវ័យក្មេងរូបនេះ បា.ត់.ប.ង់.ជី.វិ.ត គឺធ្លាប់បានឆាតមកខ្លួន ចង់ខលនិយាយរឿងក្នុងចិត្តផងដែរ។ នេះជាសារដែលបង្ហោះដោយ គណនីឈ្មោះ Kim Kim ៖ « មិត្តអើយមិត្ត មិចក៏ទៅជាយ៉ាងនេះ ខ្ញុំមិនជឿទេ។ មិត្តថាចង់តេនិយាយជាមួយ មិនដឹងថាចង់និយាយរឿងក្នុងចិត្តអ្វីខ្លះទេ ខ្ញុំស្ដាយណាស់ ដែលមិនទាន់មានពេលតេទៅឯង។ ឯងថាឆ្នាំនេះមកខ្មែរ ចាំដើលេងមួយគ្នា មិចក៏ឯងមិនរក្សាសន្យាចឹង។ សូមទៅឱ្យបានសុខណា កុំឱ្យអភ័ព្វដូចជាតិនេះទៀត »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ បើតាមសារដែលគណនីខាងលើ បានឆ្លើយឆ្លងជាមួយមិត្តភក្តិរបស់ខ្លួន នៅមុនពេលស្លា.ប់ បានរៀបរាប់ពីការសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយគណនីឈ្មោះ Kim Kim បានសួរទៅកាន់អ្នកស្លា.ប់ខាងលើថា សុខសប្បាយជាទេ ? ខណៈដែល ដារីកាបានឆ្លើយតបមកវិញថា ខ្លួនសុខជាធម្មតា តែមិនសូវល្អជាទេ ដោយសារតែនៅទីនោះមានបញ្ហាស្ត្រេសបន្តិចបន្តួច ថែមទាំងបានបញ្ជាក់ឱ្យដឹងទៀតថា ការស្ត្រេសនេះ គឺដោយសារតែការសិក្សារបស់ខ្លួន ដោយរៀន Software ច្រើនពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំពោះការស្លា.ប់របស់ដារីកា គឺពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ តែបើតាមរយៈមិត្តរបស់នាងមួយរូបទៀត បានបញ្ជាក់ក្នុងខំមិន នៃផុសរ​បស់ខ្លួនឱ្យបានដឹងថា គេពុំទាន់ដឹងច្បាស់លាស់ពីមូលហេតុនៃការស្លា.ប់របស់ រីកា នោះទេ តែគេបានដឹងពីខាងសិស្សច្បងរបស់ខ្លួនថា កន្លងមកនាងធ្លាប់មានជំងឺ Depression ផងដែរ៕

Read More

បង្ហាញប្រវត្តិសិក្សា និង ការងារសំខាន់ៗលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតថ្មីនៅកូរ៉េខាងត្បូង មុនកាន់ដំណែង

លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំងជាឥស្សរជន ដែលនឹងបន្តមុខដំណែងតំណាងជាតិ ជាឯកអគ្គរាជទូតកម្ពុជាថ្មី នៅលើទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីឯកឧត្តមឯកអគ្គរាជទូត ឡុង​ ឌីម៉ង់ បានបញ្ចប់អាណត្តិបេសកកម្មការទូតជាផ្លូវការរបស់លោក នៅលើទឹកដីកូរ៉េខាងត្បូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើយើងក្រឡេកមកមើល ប្រវត្តិសិក្សារបស់លោកជំទាវ ដែលជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំកូរ៉េខាងត្បូង តាមរយៈគេហទំព័រក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកជំទាវ ជ្រឹង បុទុមរង្សី ដែលបានកើតនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្នុងទឹកដីខេត្តកំពង់ធំនោះ មានប្រវត្តិសិក្សា និង ការងារដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ប្រវត្តិសិក្សា កាលពីឆ្នាំ ២០០១ លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ពីវិទ្យាល័យ Sir Joseph Banks High School នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកជំទាវ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកធុរកិច្ច (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និង ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុនដុន ចក្រភពអង់គ្លេស នៅឆ្នាំ ២០០៨។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ប្រវត្តិការងារ លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់ជាទីប្រឹក្សារបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍ កាលពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧។ – ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១១ លោកជំទាវ បំពេញការងារជាប្រធានផ្នែកទីផ្សារ និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។ – នៅឆ្នាំ ២០១២…

Read More

កំពូលកូនសិស្ស បែកគ្រូយូរឆ្នាំ កូនសិស្សមកគាស់ផ្ទះគ្រូលួ.ចទ្រព្យ ចៃដន្យគ្រូមានកាមេរ៉ា ក្របួចបានទាំង ២ នាក់

ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក្រោយចោ.រប្រុសៗ ២ នាក់ បានចេញប្រតិបត្តិការ ចូលលួ.ចទ្រព្យសម្បត្តិ នៅផ្ទះគ្រូបង្រៀនមួយរូប ដែលជាគ្រូបង្រៀនរបស់ខ្លួនតាំងពីជំនាន់ ៩៤-៩៨ មក តែពុំបានសម្រេចឡើយ ដោយសារតែផ្ទះគ្រូបង្រៀនមានកាម៉េរ៉ា និង ទទួលបានការអន្តរាគមន៍ពីខាងសមត្ថកិច្ចទាន់ពេលវេលា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ លោកគ្រូដែលជាជ.ន.រ.ង.គ្រោះ បានបង្ហោះសារនៅលើគណនីរបស់លោកឱ្យបានដឹងថា ៖ «អរគុណបងមេប៉ុស្ដិ៍ឫស្សីកែវ (តូច គឹមសុង) ពួកគាត់សិស្សខ្ញុំ ៩៤-៩៨ ឥឡូវគេចាស់ៗហើយ មកលួចគ្រូ (គ្រូមានកាំមេរ៉ា) គ្រូជំពាក់ធនាគាចង់ងា.ប់ម្ដងៗហើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីលោក តូច គឹមសុង មេប៉ុស្តិ៍ឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០២១ ក្រុមសមត្ថកិច្ច បានស្រាវជ្រាវបង្ក្រា.បមុខសញ្ញាចោ.រ ២ នាក់ ចូលផ្ទះប្រជាពលរដ្ឋលួ.ចទ្រព្យសម្បត្តិ ខណៈដែលពួកគេយកគុ.កធ្វើជាផ្ទះ ដោយសារតែទើបតែចេញមិនទាន់បាត់ក្លិនគុ.កផង ក៏ត្រូវត្រឡប់ចូលគុ.កវិញ ពិតជាមិនធម្មតា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អីយ៉ា ទោះមិនមែនថ្ងៃពិសេស! លោកឧកញ៉ា ម៉ុង ឫទ្ធី ចូលផ្ទះបាយធ្វើគុយទាវជូនភរិយាញ៉ាំ សមជាស្វាមីល្អ

បើគេនិយាយអំពីសេដ្ឋីល្បីៗមានប្រាក់វាល់លានមានមុខជំនួញគ្រាក់ៗជាច្រើននៅក្នុងដៃនៅកម្ពុជា គេកម្រនឹងរំលងឈ្មោះរបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមហាជនទូទៅតែងស្គាល់ថាជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មហាជននៅក្នុងបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍សកម្មភាពរបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ចូលផ្ទះបាយ កាន់វែក កាន់ឆ្នាំងធ្វើគុយទាវជូនឧត្តមភរិយាញ៉ាំបង្ហាញក្តីស្រឡាញ់នៅក្នុងផ្ទះដ៏មានសុភមង្គលរបស់ឯកឧត្តម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះនៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ បង្ហាញពីសកម្មភាពនៅក្នុងផ្ទះបាយកំពុងផ្សំគ្រឿងយ៉ាងយកចិត្តទុកដាក់ ដុសទឹកស៊ុបដោយប្រុងប្រយ័ត្ន ធ្វើគុយទាវផាក់លូវជូនលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ជាឧត្តមភរិយាញ៉ាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ តាមរយៈរូបភាពជាច្រើនស្លឹកដែលបានបង្ហោះ លោកឧកញ៉ាក៏បានសរសររៀបរាប់បែបកំប្លុកកំប្លែងថា៖ «វេលាម៉ោង ៧ ព្រឹកថ្ងៃសុក្រទី ១០ ខែកញ្ញា ឆ្នាំ ២០២១ ចូលមកធ្វើគុយទាវផាក់លូវជូនជំទាវប្រហុក ពិសារឱ្យបានឆ្ងាញ់មាត់ម្តង»៕ រូបភាពដោយ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

Read More

ស្រស់ស្អាតប្លែក!! ជំទាវ ស៊ន សៀវម៉ី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ជាមួយ ស្វាមីពិតជាស្អាតប្លែក ធ្វើឲហ្វេនៗលាន់មាត់ថា

ភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា ចាំយ៉ាងច្បាស់ កីឡាការិនីតៃក្វាន់ដូដំបូង ស៊ន សៀវម៉ី ដែលអាចប្រកួតដណ្តើមយកបាន មេដាសមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម មិនតែប៉ុណ្ណោះ ពេលកន្លងទៅនេះ រូបនាងក៏ឡើង ងារជាជំទាវផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេល សម្រេចសែនព្រេនជាមួយនឹងគូដណ្តឹង ដោយសារតែ ការខកខានមិនបានរៀបការឲ្យធំដុំ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ ក្រោយមក មិនបានប៉ុន្មានខែផង រូបនាង ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ផងដែរ តែជា ក្មេងស្រី ឫក្មេងប្រុសនោះ រូបនាងក៏ មិនធ្លាប់បានបង្ហើបទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ សៀវម៉ី បានថតរូបកំពុងពពោះជាមួយស្វាមី ប៉ុន្មានប៉ុស្តិ៍នេះ មើលទៅពិតជាស្អាតប្លែកនិងទាក់ទាញងខ្លាំងណាស់ ធ្វើឲ្យហ្វេនៗលាន់មាត់និយាយបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ស្រស់ស្អាតណាស់ បងស្រី, so beautiful, look like you’re having a baby boy, ដឹងកាលបានបែបនេះទេ, គាត់ថតរូបស្អាតៗណាស់ចែ, OMG, ផ្ញើជូនអ្នកពោះធំជាពិសេស! ៩ខែ ១០ថ្ងៃ អត់រូបមួយប៉ុស្តិ៍ដូចមិនសម, ចង់ថតដូចidolដែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ប្រភពរូបភាព៖ Ah Sva Media

Read More

នៅចាំគាត់បានទេ? ថ្ងៃនេះជាខួបម.រ.ណ.ភា.ព ៣ ឆ្នាំ របស់វេជ្ជបណ្ឌិត Beat Richner វីរបុរសលះបង់ធំធេង ជូនកុមារកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃរំឭកខួប ៣ ឆ្នាំ នៃម.រ.ណ.ភា.ពលោកវេជ្ជបណ្ឌិត Beat Richner ដែលលោកជាអ្នកបង្កើតមូលនិធិគន្ធបុប្ផា និង ជាប្រធានមូលនិធិនេះផ្ទាល់ ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្តកន្លះជីវិតចុងក្រោយរបស់លោក ស.ង្គ្រោះជីវិតកុមារកម្ពុជា ចេញពីជំងឺផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វេជ្ជបណ្ឌិតជនជាតិស្វីស និង ជាស្ថាបនិកគន្ធបុប្ផារូបនេះ បានចាប់កំណើតនៅក្នុងឆ្នាំ ១៩៤៧ និង បានលាចាកលោក កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ដែលគិតមកទល់ថ្ងៃនេះ គឺជាថ្ងៃខួបម.រ.ណ.ភា.ពរបស់លោក ក្នុងរយៈពេល ៣ ឆ្នាំត្រឹម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមក វេជ្ជបណ្ឌិត Beat Richner លោកបានបង្កើតមូលនិធិគន្ធបុប្ផា ដែលកុមារគ្រប់ៗរូប ទោះមាន ឬ ក្រ សុទ្ធតែមានសិទ្ធិទទួលបាននូវការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយគ្មានការរើសអើង និង ពុំមានគិតថ្លៃសូម្បីមួយរៀលឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ក្រោយលាចាក​លោក លោកបានបន្សល់ទុកនូវស្នាដៃធំៗជាច្រើន ដោយបានកសាងមន្ទីរពេទ្យទាំង ៥ និង មូលនិធិគន្ធបុប្ផា ដែលមានទីតាំងស្ថិតនៅទីក្រុងសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ខណៈមន្ទីរពេទ្យទាំងអស់ផ្ដល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង មន្ទីរពេទ្យដែលលោកបានកសាងកន្លងមក បានជួយព្យាបាលកុមារកន្លះលាននាក់ ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗ ខណៈមន្ទីរពេទ្យទាំងនោះមានដូចជា មន្ទីរពេទ្យគន្ធបុប្ផាទី ១ មន្ទីរពេទ្យគន្ធបុប្ផាទី ២ មន្ទីរពេទ្យគន្ធបុប្ផាទី ៤ (បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៥) មន្ទីរពេទ្យគន្ធបុប្ផា ទី ៥…

Read More