សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អត្ថន័យ «ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍»

ព្រះសីហនុ ៖ ពិតណាស់ កាលពីរសៀលថ្ងៃទី ០១ ធ្នូ ២០២១ កន្លងទៅ នេះ នៅ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយថា «ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ សម្តេចបានបញ្ជាក់ថា «ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍» គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅ ទៀត សម្តេចតេជោ បានបន្ថែមថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺថាពាក្យថា ចាំមិនដែលជួប គឺបានសេចក្តីនៅ ទីនេះគឺចាំរហូតតែម្តង បើជួបគ្នាហើយគេមិនហៅ ថាចាំទេ សិលាក៏អញ្ចឹងដែរ ដែលហៅ ថាពាក្យថាចាំគឺមិនដែលជួបទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយត្រង់ចំណុចនេះ សម្ដេចតេជោ ចង់សំដៅទៅ លើភាពគង់វង្សជាអមតៈរបស់វា គឺសំដៅ ច្បាស់ ទៅ​ លើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ។ ដោយឡែកស្ថានភាពនៅ ទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅ តែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅ ទីនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅ មើលរូបភាពខាងក្រោម ៖

Read More

ទម្លាយប្រវត្តិដ៏រំជួលចិត្តនៃចេតិយមួយ ក្នុងបរិវេណប្រាសាទអង្គរ កម្រមានអ្នកដឹងណាស់

ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី ៣ ។ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និង កូន ហើយបាននាំសាកស.ពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត ។ លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងរាជវាំង ដែលកាលនោះរាជធានី នៅឧត្តុង្គ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ា ដារិទ្ធ បានបន្តថា «គេដឹងត្រឹមថា គាត់មានទុ.ក្ខពេលបាត់បង់ប្រពន្ធ និង កូន ហើយក៏មិនដឹងថា ការស្លា.ប់នោះដោយសារបញ្ហាអ្វីដែរ ។ ដូច្នេះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និង យោងតាមសិលាចារឹក ចាប់ពីស.វទី ១៦ ដល់ទី ១៨ ប្រាសាទអង្គរវត្ត…

Read More

ទម្លាយរឿងរ៉ាវពីក្រោយប្រហោងថ្មជាច្រើន នៅតាមជញ្ជាំងប្រាសាទអង្គរ ដែលមហាជនកំពុងផ្ទុះការងឿងឆ្ងល់

កន្លងមក មានមហាជនជាច្រើន តែងចោទសួរជាសំណួរផ្សេងៗពាក់ព័ន្ធទៅនឹងមូលហេតុនៃការដាប់ប្រហោងរាក់ៗតាមជញ្ជាំងប្រាសាទអង្គរ ខណៈតាមរយៈមតិនានាតាមបណ្ដាញសង្គមកន្លងមក មានការផ្តល់ជាយោបល់ ជាចម្លើយផ្សេងៗគ្នា ពុំមានបញ្ជាក់ពីមូលការសិក្សាណាមួយច្បាស់លាស់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងរឿងនេះ តាមរយៈផេក បុរាណាចារ្យ បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលនាំឱ្យបុព្វបុរស ជាងចម្លាក់ខ្មែរនាសម័យនោះ ដាប់ឆ្លាក់ ឬ បន្សល់ប្រហោងទាំងនេះ តាមការសិក្សា និងពិចារណា ឃើញថាមានច្រើនប្រការ ប៉ុន្តែមានចំណុច ៣ ធំៗ ដែលគួរយកមកស្វែងយល់ ដែលមានដូចជា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. បញ្ហាថ្ម និង ចម្លាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងបច្ចេកទេសរាល់ចម្លាក់ ដែលឆ្លាក់ខុសមិនអាចកែបាន ឬថ្មដែលឆ្លាក់នោះខុសប្រក្រតី ប្រេះបែក រឹងខ្លាំងមិនអាចដំណើរឆ្លាក់បន្តទៅទៀត គេត្រូវដាប់ចេញត្រង់ចំណុចនោះក្នុងជម្រៅណាមួយ ស្របតាមបច្ចេកទេសរបស់គេ។ ជាទូទៅ គេដាប់រាងបួនជ្រុងឬរាងចតុកោណកែង ដោយរំលីងយ៉ាងស្មើស្អាត ដើម្បីងាយនឹងជំនួសដោយថ្មថ្មី ដែលយើងអាចហៅថា ថ្មឆ្នុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មឆ្នុក ក៏នឹងត្រូវបានឆ្លាក់ជាក្បាច់ឬចម្លាក់ ដើម្បីអោយស៊ីគ្នានឹងផ្ទៃជញ្ជាំងថ្ម ដែលឆ្លាក់រួចជាស្រេចហើយនោះផងដែរ តែជាទូទៅគេធ្វើវានៅពេលគេឆ្លាក់ចម្លាក់រួចអស់ទើបគេមានពេលនឹងបន្ថែមវា។ តែដូចដែលយើងជ្រាបស្រាប់ហើយ ការសាងសង់ប្រាសាទធំៗ ដូចអង្គរវត្តជាដើម ពុំទាន់បានចប់សព្វគ្រប់ទេ បន្សល់នូវទីតាំងប្រហោងថ្ម មួយចំនួនធំ ដែលពុំទាន់មានការបិទឆ្នុកថ្ម និងរំលីងអោយស្អាតត្រឹមត្រូវដូចដើម។ ឯកន្លែងខ្លះទៀតដែលគេបិទឆ្នុកថ្មហើយ ប្រហែលជាត្រូវបានគេដកឆ្នុកថ្មចេញដោយចេតនា ដោយមនុស្សជំនាន់ក្រោយ ដែលគេស.ង្ស័.យថា ក្នុងឆ្នុកនោះ មានរតនវត្ថុផ្សេងៗ ឬមួយក៏មានក្រុមមនុស្សមួយចំនួននាសម័យកណ្តាល ផ្សងដាក់រតនវត្ថុក្នុងថ្មឆ្នុក ជាហេតុដែលក្រោយមក មានមនុស្សជំនាន់ក្រោយ មកដកចេញនូវថ្មឆ្នុកនេះដើម្បីរុករក។ ២. គន្លឹះថ្ម គន្លឹះថ្ម ជាបច្ចេកទេសនៅក្នុងការសាងសង់នៅសម័យបុរាណ តាមជញ្ជាំងប្រាសាទក្តី តាមកម្រាលថ្មប្រាសាទក្តី គេតែងធ្វើជាគន្លឹះថ្មតូចៗ ដើម្បីភាពងាយស្រួលនឹងដកចេញ ហើយជួសជុលប្រាសាទនាពេលក្រោយៗទៀត។ ថ្មគន្លឹះ ឬ ដែលហៅថា ដំណាប់ នេះ គេតែងដាក់នៅចន្លោះថ្មធំៗ ២ ដើម្បីគៀបថ្មអោយណែន ហើយភាគច្រើនគេប្រើប្រាស់ថ្ម ដែលមានសាច់រឹង ទើបពេលខ្លះយើងសង្កេតឃើញថា…

Read More

ពិតជាមោទកភាពណាស់! ប្រាសាទអង្គរវត្តកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទៅទស្សនាល្អបំផុត នៅតំបន់អាស៊ីអាគ្នេយ៍

កម្ពុជា៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមរបាយការណ៍ស្ទង់មតិរបស់មគ្គុទេសទេសចរណ៍នៃគេហទំព័រ Touropia បានបង្ហាញចំណាត់ថ្នាក់កំពូលទាំង១០ ដោយប្រាសាទអង្គរស្ថិតនៅក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា គឺជាគោលដៅធ្វើឡើងមុនគេក្នុងចំណោម ទីតាំងល្អបំផុត ចំនួន ២៩កន្លែង ដើម្បីទៅទស្សនាក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដូចដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានជ្រាបរួចមកហើយថា ប្រាសាទអង្គរវត្តមិនត្រឹមតែជាបុរាណដ្ឋានដែលស្ថិតនៅក្នុងស្មារតីនៃសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិតែប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទដ៏មហស្ចារ្យ និងដ៏មហិមារបស់កម្ពុជាមួយនេះ ក៏បានឆ្លុះបញ្ចាំងពីគំនិតស្ថាបត្យកម្ម និងភាពបុិនប្រសប់យ៉ាងជំនាញទាក់ទងទៅនឹងនគរូបនីយកម្មរបស់ដូនតាខ្មែរកាលពីជំនាន់នោះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា ប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរូបីនៃមនុស្សជាតិ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក និងបានដើរតួនាទីយ៉ាងសំខាន់ជាបុរាណដ្ឋានប្រវត្តិសាស្រ្ត និងជាទិសដៅស្រូបទាញទេសចរណ៍ឲ្យចូលមកទស្សនាប្រទេសកម្ពុជាថែមទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More

អស្ចារ្យណាស់! បុរាណវិទូបានជីករកឃើញទីតាំងផលិតស្រា កាលពី១,៥០០ឆ្នាំមុន នៅឯប្រទេស

បរទេស៖ បុរាណវិទូបាននិយាយថា ទីតាំងផលិតស្រាដែលមានអាយុកាល១,៥០០ឆ្នាំ ដែលមានទំហំធំជាងគេបំផុតលើពិភពលោកនៅក្នុងពេលនោះ ត្រូវបានរកឃើញនៅប្រទេសអ៊ីស្រាអែល។ កន្លែងគាបចម្រាញ់ចំនួន៥ត្រូវបានជីករកឃើញ នៅទីតាំងផលិតស្រាដ៏ធំ ក្នុងទីក្រុង Yavne ដែលគេបានប៉ាន់ស្មានថាអាចផលិតស្រាបានពីរលានលីត្រក្នុងមួយឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីដំណើរការផលិតដ៏ស្មុគស្មាញ វាត្រូវបាននាំចេញទៅកាន់ជុំវិញតំបន់មេឌីទែរ៉ាណេ។ អ្នកដែលបានរកឃើញកន្លែងនេះ មានការភ្ញាក់ផ្អើលចំពោះទំហំរបស់វា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីតាំងនេះមានកន្លែងគាបចម្រាញ់ស្រាចំនួន៥ ដែលលាតសន្ធឹងលើផ្ទៃដីមួយគីឡូម៉ែត្រក្រឡា, ឃ្លាំងសម្រាប់ទុកនិងច្រកដបស្រា, និងឡសម្រាប់ដុតភាជន៍ដែលប្រើសម្រាប់រក្សាទុក។ វាមានកេរ្តិ៍ឈ្មោះ សម្រាប់គុណភាពនៅទូទាំងតំបន់មេឌីទែរ៉ាណេ ប៉ុន្តែនៅពេលនោះស្រាក៏ជាទំនិញដ៏សំខាន់សម្រាប់មនុស្សជាច្រើនដែរ៕ ប្រភព: BBC ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

មោទកភាពណាស់! ពន្លាជាតិខ្មែរលេចរូបរាងនៅទីក្រុងឌូបៃ ផ្អើលភ្ញៀវអន្តរជាតិទៅទស្សនាឈូឆរ

ជារឿងដ៏គួរឱ្យមោទកភាពណាស់ ពន្លាជាតិកម្ពុជាស្ថិតនៅទីក្រុងឌូបៃ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនអារ៉ាប់ និង ភ្ញៀវអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម ក្រោយឈានចូលដល់សប្តាហ៍ទី ២ បន្ទាប់ពីបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពន្លាជាតិកម្ពុជានេះ ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីត តាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និង ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗចំនួន ៤ គឺ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក (ឬសម័យឧត្តុង្គ) និង សម័យចតុមុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តមរយៈពន្លាជាតិនេះ ភ្ញៀវទស្សនាភាគច្រើន មានការភ្ញាក់ផ្អើល និងមានអារម្មណ៍ហាក់ដូចខ្លួនបានមកដល់ប្រទេសកម្ពុជា ដែនដីសុវណ្ណភូមិមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ចំណាស់ពិតៗអញ្ចឹង ព្រោះតែរូបភាពទាំងអស់ ត្រូវបានតុបតែងរចនាឱ្យដូចជាក់ស្តែងពិតៗ ហើយរូបចម្លាក់ធ្ងន់ៗដូចជា ម៉ាកែតប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ័្មនទី ៧ ព្រហ្មមុខ៤ ចម្លាក់តោ ព្រះវិស្ណុ ព្រះសិវៈ ឆ្មាំប្រាសាទ ។ល។ ត្រូវបានដឹកពីកម្ពុជាផ្ទាល់ ដើម្បីរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកថា ពន្លាជាតិកម្ពុជា ឋិតក្នុងចំណោមពន្លាជាតិជាង ៣០ ប្រទេស ត្រូវបានគណៈកម្មការពិព័រណ៍ពិភពលោក ជ្រើសរើសដាក់ឱ្យដំណើរការបើកសាកល្បង កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១។ មកទល់ពេលនេះ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនារាប់ពាន់នាក់ ហើយបានទទួលការចាប់អារម្មណ៍ និង កោតសរសើរយ៉ាងខ្លាំងបំផុតពីសំណាក់ភ្ញៀវអន្តរជាតិ ជាពិសេសប្រជាជនអារ៉ាប់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថា ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម មានរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១…

Read More

កម្របានឃើញ! ទាំងនេះជាទិដ្ឋភាពរស់នៅ ក្នុងរាជធានីភ្នំពេញ កាលពីជាង ២០ ឆ្នាំមុន

រាជធានីភ្នំពេញ កាលពីប្រមាណជាង ២០ ឆ្នាំមុន ថ្វីដ្បិតតែពុំទាន់មានការអភិវឌ្ឍរីកសុសសាយក៏ពិតមែន ប៉ុន្តែបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏មានន័យ និង មានតម្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានកើតទាន់ជំនាន់នោះ ពោលគឺអំឡុងទសវត្សរ៍ទី ៩០ ដើមឆ្នាំ ២០០០ កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ សកម្មភាព ក៏ដូចជាទិដ្ឋភាពរស់នៅ ដ៏គួរឱ្យអាលោះអាល័យទាំងនោះ ត្រូវបានគេផ្ដិតជាប់ និង បានចងក្រងជាកម្រងរូបភាព ទុកជាអនុស្សាវរីយ៍សម្រាប់ចែកជូនបងប្អូនពលរដ្ឋដែលពុំបានកើតទាន់ ក៏ដូចជារំឭកអនុស្សានានា សម្រាប់ប្រិយមិត្តដែលបានកើតទាន់ជំនាន់នោះ ទុកជាការកម្សាន្តផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជា្របកាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពរស់នៅក្នុងរាជធានីភ្នំពេញ កាលពីជាង ២០ ឆ្នាំមុន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពរូបភាព ៖​ 963 Classic

Read More

អស្ចារ្យមែន! កូនខ្មែរមួយក្រុម ចេះនាំគ្នាបង្កើតគំរូកូនផ្កាយរណប បង្ហោះដោយជោគជ័យ ដើម្បីធ្វើរឿងនេះ

ថ្មីៗនេះ មហាជនបាននាំគ្នាកោតសរសើរជាខ្លាំង នូវការតស៊ូរបស់កូនខ្មែរមួយក្រុម ដែលជាសិស្សានុសិស្សមកពីកម្មវិធី E2STEM នៃវិទ្យាល័យព្រះយុគន្ធរ ដែលបាននាំគ្នាបង្កើតគំរូកូនផ្កាយរណប (CubeSat) មួយ បង្ហោះទៅក្នុងស្រទាប់បរិយាកាសទាបនៃផែនដី អាចប្រមូលទិន្នន័យពាក់ព័ន្ធនឹងឧតុនិយម និង អាកាសធាតុបាន គួរឱ្យស្ញើចសរសើរបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមប្រភពពីគណនីដែលមានឈ្មោះ Vathana Sann បានបញ្ជាក់ឱ្យដឹងថា កូនផ្កាយរណបនេះ ត្រូវបានបង្ហោះចេញ ពីទីតាំងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ នាវេលាម៉ោង ១២ និង ០០ ថ្ងៃត្រង់ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដោយចំណាយ រយៈពេល ៤ ម៉ោង ក្នុងទិសដៅពី កើតទៅលិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនផ្កាយរណបនេះ ត្រូវបានដាក់នៅក្នុងធុងស្នោតូចមួយ ដែលមានរូបទង់ជាតិកម្ពុជានៅខាងក្រៅ និង មានលេខទូរស័ព្ទ នៅជាប់នឹងធុងស្នោនោះ បង្ហោះជាមួយប៉េងប៉ោងពណ៌ស។ តាមការរំពឹងទុក កូនផ្កាយរណបនេះ ​នឹងវិលត្រឡប់មកវិញ ហើយធ្លាក់នៅតំបន់ភូមិសាស្រ្ត​ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឬ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ នៅអំឡុងម៉ោង ១៦ និង ០០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរ មកទល់ពេលនេះ ក្រុមសិស្សានុសិស្ស ដែលជាអ្នកស្រាវជ្រាវទៅលើ គំរូកូនផ្កាយរណបខាងលើនេះ បានប្រទះឃើញកូនផ្កាយរណបរបស់ខ្លួនវិញហើយ ដែលបានធ្លាក់នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង ត្រៀមយកទិន្នន័យ​ចេញពីផ្កាយរណបនោះ ដើម្បីទៅបន្តការស្រាវជ្រាវរបស់ខ្លួន៕

Read More

នៅចាំបានទេ! របស់ ១៣ យ៉ាងនេះ ស្ទើរតែលែងមានអ្នកប្រើ តែបង្កប់អនុស្សាវរីយ៍ពុំអាចបំភ្លេចបាន

មកទល់នឹងសម័យកាលបច្ចុប្បន្ននេះ គំនិតច្នៃប្រឌិត ក្នុងវិស័យផលិតកម្មរបស់របរប្រើប្រាស់ ចេះតែអភិវឌ្ឍន៍ទៅមុខមិនឈប់មិនឈរ ធ្វើឱ្យឧបករណ៍ដែលធ្លាប់ប្រើប្រាស់មួយចំនួនកាលពីមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្លាយទៅជាហួសសម័យកាល លែងមានអ្នកប្រើប្រាស់បន្តទៅទៀត ក៏ដូចជាស្ទើរតែនឹងលែងមានអ្នកយកមកប្រើប្រាស់បន្តផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្វីដ្បិតតែវត្ថុទាំងនោះ លែងមាន ក៏ដូចជាលែងសូវមានអ្នកយកមកប្រើប្រាស់ ឬប្រើពុំបានក្ដី តែពួកវាបានបន្សល់ទុក្ខនូវអនុស្សាវរីយ៍ដ៏អស្ចារ្យ ផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់យើង កាលសម័យពីអតីតកាល ដែលគួរឱ្យស្រណោះ នឹងពុំអាចបំភ្លេចបានផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងថាវត្ថុទាំងនោះមានអ្វីខ្លះ តោះទៅទស្សនារូបភាពទាំងអស់គ្នា ៖ ១.ទូ ទូរស័ព្ទសាធារណៈ ២. ប្រដាប់វាយទឹកកក ៣. កាសែតចម្រៀង ៤. ចង្កៀងប្រេងកាត ៦. ពិលដែកដាក់ថ្ម ៧. ស្បែកជើងកាម៉េញ៉ី ៨. កង់ខ្មែរ ៩. កៅអីបុរាណខ្មែរ ១០. ស្បែកជើងលោកតា ១១. ស៊ីមកាតចាស់ៗ ១២. មួកក្រដាស ១៣. រទេះខ្មែរ ប្រភពរូបភាព ៖ 963 Classic

Read More

ស្អាតខ្លាំងណាស់! អារាមមួយនៅបាត់ដំបង បើអាយុវិញជាង ២០០ ឆ្នាំហើយ មានចម្លាក់ល្អប្រណីត

ស្ថិតនៅទឹកដី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ទល់មុខនឹងបញ្ជាការដ្ឋាន កងរាជអាវុធខេត្តបាត់ដំបង «វត្តដំរីស» គឺជាអារាមមួយ ដែលមានវ័យចំណាស់ ក្នុងចំណោមសំណង់បុរាណជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំ នៅក្នុងខេត្តបាត់ដំបង។ វត្តនេះ មានឈ្មោះយ៉ាងពីរោះមួយទៀតហៅថា «វត្តស្វេតច្ឆត្រកុញ្ជរជ័យ» ដែលប្រែឱ្យពីរោះទៅ គឺអាចមានន័យថា «ដំរី-សជ័យ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមឯកសារ របស់លោក តូច ឈួង បានអះអាងថា ជាងអ្នកទទួលការងាររៀបឥដ្ឋ នៅវត្តនេះគឺ កុងតូ នៅភូមិដូនទាវ និង ជាង ស្នា នៅមុខវត្តកំផែង។ ឯជាងខាងឆ្លាក់រូបស៊ីម៉ង់ត៍ ជារូបគ្រុឌ តោ ស្វា មនុស្ស យក្ស គឺជាង ញឹក នៅព្រែកតាតន់ និង ជាង សឿន នៅភូមិចំការសំរោង។ ចំណែកជាងចម្លាក់ឈើវិញ គឺជាង អុន នៅក្បែរវត្តក្តាំងងារ ដែលថ្វីដៃឆ្លាក់របស់គាត់ បានស៊ីដាច់ជាងឆ្លាក់ឈើដទៃៗទៀត ក្នុងសម័យសាងសង់នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺចម្លាក់ផុស (ចម្លាក់លោត) ដ៏រស់រវើកនៅតាមជើងជញ្ជាំង និង បង្អួចបញ្ឆោតរបស់ព្រះវិហារ រួមទាំងគំនូរដ៏វិចិត្រ នៅខាងលើជញ្ជាំងខាងក្រៅ មួយជុំព្រះវិហារ ដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ នៅក្នុងអារាមដ៏ចំណាស់ បង្កើតឡើងនៅ ១៧៩៣ នេះ មានទាំងចម្លាក់សូន្យរូបសត្វសីហៈ ដែលឈរយាមតាមរបងព័ទ្ធជុំវិញព្រះវិហារ រួមទាំងសត្វគ្រុឌ ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ និង ជាពិសេស នោះគឺចម្លាក់ឈើ នៅលើហោជាងដំបូលព្រះវិហារ តែម្ដង ដែលប្រកបទៅដោយរចនាបថល្អវិចិត្រ ស័ក្តិសមជា អារាម ដែលតែងត្រូវបានភ្ញៀវជាតិ និង អន្តរជាតិចូលទៅទស្សនា និង សិក្សាជាហូរហែផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពដោយ ៖ Sovanna Kem…

Read More