កាលពីរាត្រីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ប្រិយមិត្តប្រាកដជាបានទស្សនារួចមកហើយពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition សប្តាហ៍ទី ២ ជាមួយនឹងការបង្ហាញចេញនូវបេក្ខជនជាច្រើនរូប។ ក្នុងសប្តាហ៍ទី ២ នោះដែរ គេបានកត់សម្គាល់ឃើញមានបេក្ខជនជាច្រើនបានចូលបង្ហាញសមត្ថភាព ដោយក្នុងនោះខ្លះក៏ទទួលបានលទ្ធផលល្អគាប់ប្រសើរ និង ខ្លះក៏មិនបានគាប់ប្រសើរ។ បើងាកទៅមើលបេក្ខជនម្នាក់មានឈ្មោះ ជួប ស្រីកែវ ក៏បានបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួនផងដែរក្នុងសប្តាហ៍នោះ តែយ៉ាងណា ស្រីកែវ ពុំបានទទួលលទ្ធផលល្អទេពីការបង្ហាញសមត្ថភាពច្រៀងនៅលើកនេះ ដោយនាងទទួលបាន Yes តែពីរប៉ុណ្ណោះក្នុងចំណោមគណៈកម្មការទាំង ៤ រូប ព្រោះបើតាមតាមគណៈកម្មការបានលើកឡើងថា ស្រីកែវ នៅមានចំណុចខ្វះខាតមួយចំនួន។ យ៉ាងណាមិញ អ្វីដែលមហាជនបានចាប់អារម្មណ៍ចំពោះបេក្ខជន ស្រីកែវ នោះគឺភាពកម្សត់របស់នាង ដោយនាងបែរជាបានទទួលរងការរិះគន់វាយប្រហារលើរូបសម្បត្តិ ជាពិសេសគឺរូបរាងតែម្តង។ ជាការពិតណាស់ ទាំងមុនចូលប្រឡង និង ពេលកំពុងប្រឡង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូច តែងតែរិះគន់ដល់នាង រហូតធ្វើឱ្យនាងសឹងបាក់ស្បាតនឹងពាក្យទាំងនោះ។ ដោយឡែកងាកទៅមើលតារាសម្ដែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ឯណោះវិញ បន្ទាប់ពីបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការស៊ែរចែករំលែក និង និយាយវិភាគវែកញែករឿង បេក្ខភាពប្រកួតកម្មវិធី Cambodian Idol ស្រីកែវ មក ក្នុងនោះសម្រាប់តារាស្រីរូបនេះក៏បានបញ្ចេញមតិសម្ដែងអារម្មណ៍អាណិតអាសូរចំពោះស្រីកែវ ដូចគ្នាថា៖ «សេរីភាពក្នុងការបញ្ចេញមតិពេក កាន់តែលែងមានសីលធម៌ លែងមានសុជីវធម៌ លែងមានការអប់រំ»។ ជាមួយនឹងការបញ្ចេញមតិនេះ គេក៏ឃើញមានមហាជនជាច្រើនបានចូល ទៅកោតសរសើរចំពោះនាង ដែលបានបង្ហាញការយល់ឃើញហាក់ត្រូវនឹងទិដ្ឋភាពបច្ចុប្បន្ន៕
Read MoreCategory: ពត៌មានថ្មីៗ
ខ្លោចចិត្ត ក្រោយឃើញវីដេអូ សុវត្ថិឌី ធារិកា និង ប្អូនប្រុស ស្រែកយំខ្លាំងៗ រត់ទៅមកមើលសពឪពុកម្ដាយ (មានវីដេអូ)
ជាដំណឹងដ៏សែនរន្ធត់ចិត្តបំផុត នៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។ ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ ២ នាក់។ ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជន ក៏ដូចជាអ្នកសិល្បៈ សែនអាសូរដល់ តារាចម្រៀងស្រី សុវត្ថិឌី ធារិកា ខ្លាំងទៀត ក្រោយឃើញវីដេអូខ្លីមួយបង្ហោះដោយ កញ្ញា សុភ័ក្រ្ត កុសុម៉ា ដែលជាវីដេអូថតពីទិដ្ឋភាពក្នុងមន្ទីរពេទ្យ ដោយ សុវត្ថិឌី ធារិកា បានស្រែកទ្រហ៊ោយំខ្លាំងៗជាមួយប្អូនប្រុស ខណៈម្ដាយឪពុកគេងស្តូកស្ដឹងចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ និង កំពុងត្រៀមរៀបចំដឹកសពទៅផ្ទះនៅឯភ្នំពេញវិញ៕
Read Moreកាន់តែអាណិត ក្រោយបងប្អូន សីល្បះជាច្រើនបានលើកឡើងថា ៖ ឪពុកម្ដាយ សុវត្ថិឌី ធារិកា ជាមនុស្សស្លូតបូតគួរឱ្យគោរព មិនគួរឆាប់ចាកចេញសោះ
ហេតុការគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ដែលគេស្គាល់ជាក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា នៅស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកសិល្បៈដែលជិតដិតនឹងនាង បានបង្ហោះសាររន្ធត់ចិត្តមិនអាចទទួលយកការព្រោងព្រាត។ ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានមហាជនចែករំលែកតៗគ្នាពេញបណ្ដាញសង្គម ដែលក្នុងនោះមានអ្នកសិល្បៈជាច្រើន និង មហាជនដែលស្គាល់ គាំទ្រនាង បានបង្ហាញការអាណិតអាសូរចំពោះការបាត់បង់ដ៏ធំធេងគ្មានអ្វីប្រៀបបានរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ជាពិសេសទិដ្ឋភាពស្រែកយំហៅឈ្មោះឪពុករបស់នាង បានច្រានទឹកភ្នែកមហាជនឱ្យឃើញហើយក្ដុកក្ដួលអួលដើម-កអាណិត។ រឿងដែលកាន់តែសោកស្ដាយលើសពីការបាត់បង់របស់ សុវត្ថិឌី ធារិកា ក៏មានការបង្ហើបពីអ្នកជិតដិតនឹងគ្រួសារតារាស្រីរូបនេះថា ឪពុកម្ដាយរបស់នាងជាមនុស្សចិត្តល្អ ស្លូតបូតខ្លាំងណាស់ មិនគួរណាឆាប់ចាកចេញយ៉ាងឆាប់រហ័សបែបនេះឡើយ៕
Read Moreពុ.-ទ្ធោ! មហាជនទប់ទឹកភ្នែកមិនជាប់ ក្រោយឮសម្រែក សុវត្ថិឌី ធារិកា ដង្ហោយហៅឪពុក (មានវីដេអូ)
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។ ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានលោក អ៊ាម វន្នី បង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទាំងសោកស្ដាយជាពន់ពេលថា ៖ «ឪពុក និង ម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។ ដោយឡែកនៅមុននេះបន្តិច គណនីហ្វេសប៊ុករបស់តារាចម្រៀង មាស មុន្នីរាជ ក៏បានធ្វើការបង្ហោះវីដេអូមួយនៃទិដ្ឋភាពក្នុងមន្ទីរពេទ្យ ដែលតារាចម្រៀងស្រី សុវត្ថិឌី ធារិកា បានយំគគ្រូកស្រែកដង្ហោយរកឪពុក ដែលសម្រាកស្តូកស្ដឹង ចាកចេញទៅដោយគ្មានថ្ងៃត្រឡប់។ ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី ២ នាក់៕
Read Moreរ.ន្ធ-ត់ចិត្ត! វីដេអូស្ដែងៗ ទិដ្ឋភាពគ្រួសារ សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ក្រឡាប់ឡានតាមផ្លូវត្រឡប់ពីព្រះវិហារ (មានវីដេអូ)
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។ ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានលោក អ៊ាម វន្នី បង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទាំងសោកស្ដាយជាពន់ពេលថា ៖ «ឪពុក និង ម្តាយរបស់ សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។ ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី ២ នាក់។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះដោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡានតាមផ្លូវមកពីព្រះវិហារ ហើយក្នុងវីដេអូនេះ គឺជាវីដេអូហេតុការណ៍ដែលតារាចម្រៀង កញ្ញា សុវត្ថិឌី ធារិកា និង គ្រួសារ បានជួបគ្រោះថ្នាក់នោះឯង។ ទិដ្ឋភាពក្នុងវីដេអូ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមស្លុតចិត្តជាខ្លាំង ខណៈដែលឃើញរូបភាពទទូចអង្វរសុំជំនួយរបស់ សុវត្ថិឌី ធារិកា ពីបងប្អូនប្រជាពលរដ្ឋបានបានឃើញហេតុការណ៍ឱ្យជួយសង្គ្រោះ និង ជូនគ្រួសាររបស់គាត់ទៅមន្ទីរពេទ្យផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម៖ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read Moreស្លុតចិត្តណាស់! ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់បាត់បង់ជីវិត មុននេះ ដោយសារតែ….
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។ ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានលោក អ៊ាម វន្នី បង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទាំងសោកស្ដាយជាពន់ពេលថា ៖ «ឪពុក និង ម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។ ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ព្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី ២ នាក់៕
Read Moreផ្ទុះការខកចិត្ត ក្រោយឃើញបរិវេនរង្វង់មូលព្រះថោងនាងនាគ មានសំរាមរាយប៉ាយគ្មានអនាម័យ
ចាប់តាំងតែរង្វង់មូលរូបសំណាក់ព្រះថោងនាងនាគកសាងរួចមក គេសង្កតឃើញថាមានប្រជាជនខ្មែរ និង បរទេសជាច្រើនបាននាំគ្នាទៅទស្សានា និង ផ្តិតយករូបភាពទុកជាអនុស្សារវរីយយ៉ាងស្រស់ស្អាត។ លើសពីនោះ ក៏មានអ្នកដំណើរកម្សាន្តខ្លះក៏តែងទៅស្រូបយកខ្យល់អាកាស និង អង្គុយហូបអាហារជួបជុំជាលក្ខណៈគ្រួសារផងដែរ នៅទីតាំងក្បែរនោះ។ យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែផ្ទុះការចាប់អារម្មណ៍ឡើង បន្ទាប់ពីមានហ្វេសប៊ុកផេកមួយបានបង្ហោះរូបភាពសំរាមរាយរប៉ាត់របាយ នៅទីតាំងម្តុំរង្វង់មូលនោះ ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនសម្ដែងការមិនពេញចិត្តចំពោះទម្លាប់មិនល្អ ទទួលទានហើយតែងទុកសំរាមចោលខ្វះការរៀបចំសំរាមឱ្យមានរបៀប ពីសំណាក់អ្នកទៅកម្សាន្តមួយចំនួនតូច។ ជាការពិតទីតាំងសំខាន់បែបនេះ គួរតែត្រូវបានការយកចិត្តទុកដាក់ថែទាំទាំងអស់គ្នាពីអ្នកទៅលេងកម្សាន្ត ជាពិសេសការវេចខ្ចប់សំរាមនេះតែម្តង ពីព្រោះបើពុំមានការចូលរួមថែនោះទេ វាអាចនាំឱ្យទីតាំងដ៏ល្អប្រែក្លាយជាទីតាំងដែលមានសំរាមពាសពេញវិញ៕
Read Moreមិនត្រឹមមុខស្រដៀង ណុប បាយ៉ារិទ្ធ ទេ បេក្ខជនម្នាក់នេះក៏ច្រៀងពីរោះ ហើយចេះលេងឧបករណ៍នេះទៀត (មានវីដេអូ)
ប្រិយមិត្តបានជ្រាបហើយកាលពីយប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់សប្ដាហ៍ទី ២ ដោយសប្តាហ៍នោះ គេបានកត់សម្គាល់ឃើញមានបេក្ខជនមានសមត្ថភាពជាច្រើនបានចូលរួម និង ទទួលបានលទ្ធផលល្អគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ ក្នុងចំណោមបេក្ខជនដែលបានបង្ហាញវត្តមានចូលរួមប្រកួតសប្តាហ៍ទី ២ កន្លងទៅនោះដែរ មានបេក្ខជនម្នាក់ឈ្មោះ លីម តិចម៉េង ដែលបានលើយកបទ «ជំងឺខ្វះអ្នកថែរស់បានយូប៉ុនណា» បកស្រាយ ដោយរូបគេបានបង្ហាញចេញយ៉ាងល្អជាមួយទឹកដមសំឡេងដ៏ពីរោះ អមជាមួយការលេងហ្គីតាទៀត កាន់តែធ្វើមួយបទដែលបេក្ខជនរូបនេះលេចធ្លោមួយកម្រិតទផត។ ស្របគ្នានោះដែរ អ្វីដែលធ្វើមហាជនអ្នកទស្សនាភ្ញាក់ផ្អើល និង ស្រឡាំងកាំងនោះ គឺមុខមាត់របស់គេមានលក្ខណៈសដៀងខ្លាំងនឹងតារាចម្រៀងរៀមច្បង ណុប បាយ៉ារិទ្ធ ដែលសូម្បីតែគណៈកម្មការរូបនេះក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ។ ក្រោយពីបង្ហាញសមត្ថភាពចប់ បេក្ខជន លីម តិចម៉េង ក៏ទទួលបានចម្លើយ Yes ដល់ទៅ ៤ ពីគណៈកម្មការព្រមគ្នា ដែលធ្វើឱ្យរូបគេរំភើបសប្បាយរីករាយយ៉ាង។ បើងាកទៅមើលមហាជនវិញ គេក៏បានកត់សម្គាល់ឃើញមានគាំទ្រ និង សម្តែងក្តីអបអរផងដែរ បន្ទាប់ពីបេក្ខជនរូបនេះ មានសមត្ថភាព និង ធ្វើបានយ៉ាងល្អបែបនោះ៕
Read Moreក្ដៅគគុក! រឿងក្ដី Tangmo កំពុងបើកកាយរកភស្តុតាងថ្មី នៅចំណុច ៣ នេះ ក្នុងទន្លេចៅផាយ៉ា
អស់រយៈពេលជិត ៣ ខែហើយ ដែលរឿងរ៉ាវរបស់តារាស្រី Tangmo ស្លាប់ក្រោយធ្លាក់ពីលើទូកចូលក្នុងទន្លេចៅផាយ៉ា ក្លាយជារឿងដ៏គួរឱ្យសោកស្តាយបំផុតមួយ ប្រចាំសង្គមថៃនាដើមឆ្នាំ ២០២២។ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ប៉ូលិសបានសម្រេចបិទក្តីរបស់តារាស្រី Tangmo ដោយលទ្ធផលសម្រេចថា Tangmo ពិតជាបានស្លាប់ដោយសារលង់ទឹក ហើយរបួសនៅលើជើងនាងកើតឡើងដោយសារ ស្លាបចាក់ទូក ដែលធ្វើឱ្យអ្នកគាំទ្រហាក់មិនអស់ចិត្តសោះឡើយ។ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នាយ Achariya ដែលត្រូវជាប្រធានជុំរុំសង្គ្រោះ ហាក់មិនអាចឈរឱបដៃនៅស្ងៀម មើលរឿងក្តីបញ្ចប់ទាំងមិននៅមានចម្ងល់នេះបាន ក៏បានដឹកនាំក្រុមជ្រមុជទឹកចុះស្វែងរកភស្តុតាងថ្មី នៅខ្សាច់បាតទន្លេត្រង់ចំណុច ៣ នៅឯទន្លេចៅផាយ៉ា គឺចំណុចដែល Tangmo ធ្លាក់ទឹក ចំណុចរកឃើញសាកសព និងចំណុចប្រសព្វរវាងកន្លែងធ្លាក់ទឹក និងកន្លែងរកឃើញសាកសព។ យ៉ាងណាមិញ ចំពោះការជ្រមុជស្វែងរកភស្តុតាងថ្មីនេះ អាចនឹងរកឃើញភស្តុតាងអ្វីឬក៏អត់ គឺពុំទាន់មានការបញ្ជាក់ណាមួយនោះទេ សូមរង់ចាំការអាប់ដេតបន្ថែមនៅពេលក្រោយ។ គួរបញ្ជាក់ឱ្យដឹងដែរថា នាយ Achariya ធ្លាប់បានចេញមុខតវ៉ាក្តី Tangmo ចំពោះរឿងស្លាកស្នាម ក្រោយប៉ូលិសបិទក្តី ដោយលោកអះអាងថា ស្នាមនៅលើជើង Tangmo គឺអាចបណ្តាលមកពីស្នាមកាំបិទប្រភេទ K2 មិនមែនជាស្នាមស្លាបចាក់ទូកនោះឡើយ ហើយលោកក៏ជាអ្នកតាមដានរឿងក្តី Tangmo តាំងពីដើមម្នាក់ផងដែរ៕
Read Moreវីដេអូស្ដែងៗ ថតបានពេលភ្លៀងខ្លាំងម្សិលមិញ អ្នកទៅលេងកញ្ចុះនៅ អូខៃដន ភ័យភ្នែកសព្រាត (មានវីដេអូ)
មហាជន នៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយតំបន់លម្ហែបែបកញ្ចុះនៅ អូខៃដន ត្រូវបានភ្លៀងបោកបក់ ក្រោមផ្ទៃមេឃខ្មៅងងឹត មានទឹករលកធំៗ បោកបាក់ស្ពានឆ្លងកញ្ចុះ បង្ករជាក្ដីព្រួយបារម្ភ ដល់ភ្ញៀវដែលបានទៅលេង និង អង្គុយនៅទីនោះ។ ទាក់ទិនទៅនឹងករណីដ៏ភ្ញាក់ផ្អើលនេះ តាមរយៈគណនីមួយដែលមានឈ្មោះ ហាសិប ហាសិប បានបង្ហាញពីទិដ្ឋភាពនៅតំបន់លម្ហែ អូខៃដន នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ មានទឹករលកធំៗ បោកបក់កញ្ចុះឱ្យបាក់ទុ្រតទ្រោម លើផ្ទៃទឹក នាំឱ្យមនុស្សម្នា ដែលកម្សាន្តនៅទីនោះ នាំគ្នាជម្លៀសពីកញ្ចុះចាស់ៗ ដែលមានហានិភ័យ ទៅកាន់កញ្ចុះដែលរឹងមាំ ដែលអាចធន់នឹងរលកធំៗ ដែលបានបោកបក់គួរឱ្យព្រួយបារម្ភ។ ទន្ទឹមនឹងនោះ គេសង្កេតឃើញ ស្ពានតូចៗសម្រាប់ឆ្លងពីកញ្ចុះមួយ ទៅកញ្ចុះមួយទៀត ត្រូវបានរលកបោកបាក់ដាច់ពីគ្នា បណ្ដាលឱ្យភ្ញៀវ ពិបាកឆ្លងឡើងគោកវិញបាន បានត្រឹមរង់ចាំលើកញ្ចុះអណ្ដែតលើទឹក ភ័យភ្នែកសព្រាត៕
Read More