ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញតាមរយៈការចែករំលែក ចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ។ ថ្មីៗនេះផងដែរ តាមរយៈផេកឈ្មោះ My Destiny-វាសនាខ្ញុំ អ្នកគ្រូ បានចេញមកបញ្ជាក់ឱ្យបានដឹងថា សម្រាប់បងប្អូនដែលមានផ្ទះបែរទិសឆុង នៅក្នុងខែឧសភានេះ សូមប្រុងប្រយ័ត្ន ហាមមានការស្វានដំ រង្គោះរង្គើ ពោលគឺ ៖ – ទិសខាងជើង ៖ ឆុង នឹងពាក់ព័ន្ទនឹងរឿងវិបត្ដិគ្រួសារ សម្ព័ន្ធភាពគ្រួសារ – ទិសជើងឈៀងកើត ៖ ឆុងនឹងរឿងជំងឺ – ទិសខាងកើត ៖ ឆុងនឹងពាក់ព័ន្ទនឹងរឿងអំណាច បុណ្យស័ក្ដិ – ទិសកើតឈៀងត្បូង ៖ ឆុងពាក់ព័ន្ធនឹងរឿងជំលោះ រឿងចោរកម្ម – ទិសខាងត្បួង ៖ ឆុងនឹងពាក់ព័ន្ទនឹងវិបត្ដិស្មុគស្មាញ ដោះស្រាយមិនចេះចប់ អ្នកគ្រូ ណាលី បានបញ្ជាក់បន្ថែមទៀតថា ចំណែកឯ ៖ – ទិសត្បូងឈៀងលិច ៖ ឆុងនឹងរឿងជំងឺ ប្រយ័ត្នបញ្ហាអគ្គិភ័យ – ទិសខាងលិច ៖ ជាទិសហេង លុយហូរចូល – ទិសជើងឈៀងលិច ៖ ឆុងនឹងពាក់ព័ន្ទនឹងបញ្ហាកេរ្ដិ៍ឈ្មោះ លាបពណ៌ ទំលាក់កំហុស៕
Read MoreCategory: ហោរាសាស្រ្ត
អ្នកគ្រូហុងស៊ុយ ណាលី ផ្តាំត្រង់ៗ អ្នកកើតឆ្នាំវកហាមយកកូនក្នុងឆ្នាំ ២០២២ នេះ ព្រោះឆុងណាស់
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ។ ទន្ទឹមនឹងនោះផងដែរ នាពេលថ្មីៗនេះ អ្នកគ្រូបានបង្ហោះបញ្ជាក់តាមរយៈផេក My Destiny-វាសនាខ្ញុំ ឱ្យបានដឹងថា សម្រាប់អ្នកកើតឆ្នាំវក ហាមយកបុត្រក្នុងឆ្នាំ ២០២២ នេះ ពីព្រោះឆ្នាំខាល នឹងឆុង ១០០% ជាមួយឆ្នាំវក។ បន្ថែមលើសពីនេះ អ្នកគ្រូបានបញ្ជាក់ឱ្យដឹងទៀតថា បើលោកអ្នកកើតឆ្នាំវក ទោះលោកប៉ា ឬ អ្នកម៉ាក់ក៏ដោយ ឱ្យតែមានម្នាក់កើតក្នុងឆ្នាំវក គឺឆុងនឹងឆ្នាំខាលហើយ។ ករណីនេះ សូមកុំទាន់យកបុត្រក្នុងឆ្នាំ ២០២២ នេះ ជៀសវាងការឆុងខ្លាំង៕
Read Moreវឺតៗទៅ អ្នកឆ្នាំកុរ! ឆ្នាំថ្មីនេះ ទំនាយទាយថា បើរៀបការនឹងល្អផ្ដាច់ ទទួលបានលាភជាបន្ទាន់
ទេវធីតាឆ្នាំថ្មី ព្រះនាង ករិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ទ្រង់បានយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក កាលពីថ្ងៃ ១៤ មេសា គ្រិស្តសករាជ ២០២២ កន្លងទៅ ដែលទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនូវព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយសណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។ ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីជោគជតារាសីប្រចាំឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំកុរ ដូចខាងក្រោម ៖ – បើជាមនុស្សប្រុស ឆ្នាំកុរ ទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួល ការលើកតម្កើងពីមនុស្សទូទៅ។ បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នក ក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន។ – បើជាមនុស្សស្រី ឆ្នាំកុរ ទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់។ បើទោះជាយ៉ាង នោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យា ចំពោះលទ្ធផលរបស់អ្នកជានិច្ច តែអ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង៕
Read Moreស៊ែរចែកគ្នាដឹង! ឆ្នាំថ្មីនេះ អ្នកកើតឆ្នាំមមី ទំនាយថា បើរៀបមង្គលការគឺល្អ តែត្រូវប្រយ័ត្នរឿងទាំងនេះ…
វតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី នឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ខាងមុខនេះ។ ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំមមី ដូចខាងក្រោម ៖ – បើជាមនុស្សប្រុស ឆ្នាំមមី ទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យា ចំពោះលទ្ធផលរបស់អ្នកជានិច្ច។ នៅក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង តែចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង។ – បើជាមនុស្សស្រី ឆ្នាំមមី ទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបាន ទទួលការលើកតម្កើងពីមនុស្សទូទៅ។ បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន៕
Read Moreស៊ែរចែកគ្នាដឹង! គ្រូហុងស៊ុយថា អ្នកមានធាតុទាំងនេះ រាសីឡើងក្នុងខែមេសា មានលាភសំណាង លុយចូលច្រើន
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ។ ថ្មីៗនេះផងដែរ អ្នកគ្រូបានចេញមកបញ្ជាក់ តាមរយៈផេក Master Naly Fengshui ឱ្យបានដឹងថា ខែនេះ ជាខែលាភសំណាង លុយចូលច្រើន សម្រាប់អ្នកអ្នករាសីឡើង ក្នុងខែមេសា គឺជាអ្នកដែលមានរាសី ត្រូវនឹងធាតុឈើ ឬ ធាតុដី ដែលជាធាតុត្រូវការ ឬ ធាតុនាំលាភ។ បន្ថែមលើសពីនេះ អ្នកគ្រូបានបញ្ជាក់ទៀតថា អ្នកដែលកើតចំថ្ងៃធាតុមាស (ប្រភេទរាសីរឹងមាំ) ឬ អ្នកកើតចំថ្ងៃធាតុឈើ (ប្រភេទរាសីរឹងមាំ) នៅខែមេសានេះ ចាប់ពីថ្ងៃទី ០៥ ខែមេសា រហូតដល់ថ្ងៃទី ០៥ ខែឧសភា ជាខែហេងរបស់លោកអ្នក ការងារនឹងរីកចម្រើន មានលាភ លុយចូលច្រើនជាងខែមុនៗផងដែរ៕
Read Moreស៊ែរចែកគ្នាដឹង! ចូលឆ្នាំថ្មីនេះមានទំនាយថា ម្ទេសនឹងមានតម្លៃ ឯស្ត្រីមេម៉ាយនឹងមានលាភធំ
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។ ទន្ទឹមនឹងនោះ តាមរយៈសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្ត នៃឆ្នាំថ្មី ពិសេសថ្ងៃវ័នបតថា ៖ ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃ សុក្រទំនាយថា ៖ ឆ្នាំនោះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែក ស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយ នឹងវិនាសអន្តរាយទៅដោយប្រការផ្សេងៗ តែឯស្ត្រីមេម៉ាយនឹងមានលាភ។ ដោយឡែក ពេលវេលាមហាសង្ក្រាន្ត ចូលឆាំ្ននៅវេលាម៉ោង ១០ ព្រឹក នោះព្រះនាងទេវធីតាឈរ នៅលើពាហនៈ ទំនាយថា ៖ បរិជនទាំងឡាយ នឹងមានសេចក្តីវិបត្តិ ប្រែត្រឡប់ទៅជាប្រការដទៃផ្សេងនានាជាអនេក។ ខុនណាងទាំងឡាយ នឹងក្តៅក្រហាយចិត្តជាអនេកកប្បការ។ គួរឱ្យដឹងផងដែរថា ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕
Read Moreស៊ែរចែកគ្នាដឹងផង!! បង្ហាញទំនាយឆ្នាំថ្មីលើមនុស្សប្រុស និង មនុស្សស្រីកើតឆ្នាំខាល ដឹងហើយគួរប្រុងប្រយ័ត្នខ្លួន
ទេវតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី នឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ខាងមុខនេះ។ ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំខាល ដូចខាងក្រោម ៖ – បើជាមនុស្សប្រុស ឆ្នាំខាល ទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និង ប្រឹងរម្ងាប់ចិត្តទប់ទល់ និង អធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬ កិច្ចការយ៉ាងណាៗដោយសេចក្ដីឧស្សាហ៍ និង ស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ។ – បើជាមនុស្សស្រី ឆ្នាំខាល ទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់ នឹងបានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បង់ ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះ ត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក។ បន្ទាប់ពីនោះទៅ អ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱ្យបានល្អ ក្រែងមានជំងឺ តម្កាត់ខ្លះផង៕
Read Moreឆ្នាំថ្មីខាងមុខ ទំនាយថាមនុស្សស្រីកើតឆ្នាំជូតមានជោគល្អនាំលាភចូលផ្ទះ តែមនុស្សប្រុសវិញជួបបញ្ហាច្រើន
ទេវតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី នឹងយាងចុះមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ខាងមុខនេះ។ ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំជូត ដូចខាងក្រោម ៖ បើជាមនុស្សប្រុស ឆ្នាំជូត ទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬ ញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅ វិញបានដោយសារពេលនេះ មានភឿនរបស់អ្នក បានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬ ធ្វើថ្មី តែមិនជាការសំខាន់ទេ។ បើជាមនុស្សស្រី ឆ្នាំជូត ទំនាយថា ៖ ឆាំ្ននេះ ជាឆ្នាំដែលលោកអ្នក មានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង។ ក្នុងឆ្នាំនេះ ជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត។ ប៉ុន្តែអ្នកកុំផ្ដេកផ្ដួល នឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុម គ្រួសារ មានសេចក្តីសុខយ៉ាងក្រៃលែង៕
Read Moreឆ្នាំនេះ អ្នកកើតឆ្នាំចទាំងប្រុសទាំងស្រី មានជោគខ្ពស់ បើបានរៀបការក្នុងឆ្នាំនេះទៀត គឺថាល្អផ្តាច់
សម្រាប់ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាង មណ្ឌាទេវី ក្នុងកិរិយាគង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈយាន ។ នៅក្នុងឆ្នាំឆ្លូវត្រីស័កនេះដែរ ក៏មានទំនាយសម្រាប់លោកអ្នកកើតឆ្នាំចផងដែរ ដោយមានទំនាយដូចខាងក្រោម ៖ បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូសសារាយយ៉ាងដូចម្តេចក៏ដោយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន ។ បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ។ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង ៕
Read Moreអ្វីបានសម្រេចដូចបំណងប្រាថ្នា! ចាប់ពីស្អែកទៅឆ្នាំទាំង៧ភ័ព្វសំណាងមកដល់ហើយ
យោងតាមការចុះផ្សាយលើគេហទំព័រហោរាសាស្ត្រចិនសែដ៏ល្បីល្បាញមួយបានទស្សន៍ទាយថា ចាប់ពីថ្ងៃសៅរ៍ ទី២០ រហូតដល់ថ្ងៃ២៨ ចុងខែកុម្ភៈ ឆ្នាំទាំង៧ រកា វក ថោះ រោង មមី កុរ ឆ្លូវ មានដួងតារារាសីឡើងខ្ពស់ខ្លាំងណាស់ លេខនាំហេង៣៥៣៦ មានវាសនាភ្លឺចែងចាំងជួបលាភសំណាង មាសប្រាក់ហូរចូលទាំង៩ទិស ស្រោចស្រពជីវិតលោកអ្នកត្រជាក់ត្រជំក្នុងសិរីសួស្តីមហាប្រសើរ ។ សូមលោកអ្នកប្រញាប់បួងសួងបញ្ជូនសាតាមលេខលាភសំណាង២៦២៧ប៉ងអ្វីបានសម្រេចដូចបំណងប្រាថ្នា ។ ឆ្នាំវក ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ ចាប់ពីថ្ងៃសៅរ៍ស្អែកនេះរហូតដល់ចុងខែកុម្ភៈទៅសមប្រកបខ្លាំងណាស់លាភលុយមាសប្រាក់ហូរចូលមកឯងៗ ។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច ។ ឆ្នាំថោះ ចាប់ពីថ្ងៃសៅរ៍រហូតដល់ចុងខែនេះ លោកអ្នកមានកំណប់ទ្រព្យកប់ទុកក្នុងខ្លួន ធ្វើឲ្យអ្នកក៏ដូចគ្រួសារអ្នកទាំងមូលក្លាយជាមនុស្សដែលមានសំណាងបំផុតមានលាភ មានលុយវាល់លានក្នុងជីវិត ។ ជាពិសេសមុខរបររបស់លោកអ្នកក៏រីកមិនធម្មតាដែរ អាចទាញលុយទម្លាក់ចុះមកដូចព្រិលធ្លាក់ពីលើអាកាស ជាហេតុធ្វើឲ្យលោកអ្នករាប់លុយដល់គ្មានពេលសម្រាក ។ ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ ចាប់ពីថ្ងៃស្អែកនេះរហូតដល់ចុងខែង៉ូវហេងល្អខ្លាំងណាស់មាសប្រាក់ហូរចូលព្រោះជោគជ័យគ្រប់ការងារទាំងអស់ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃហួសការរំពឹងទុក ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។ ឆ្នាំមមី ចាប់ពីថ្ងៃស្អែករហូតដល់ចុងខែនេះ លោកអ្នកមានទេវតាតាមជួយថែរក្សា នាំមហាសំណាង នាំលុយចូលហូរហៀរលែងស្គាល់ពាក្យថាខ្វះកន្លះទៀតហើយ ។ ជាពិសេសគេអាចនាំសំណាងជូនអ្នកផ្ទះផងដែរ ដោយធ្វើឲ្យទ្រព្យហូរចូលក្នុងឃ្លាំងលុយពួកគេច្រើនណាស់ចាយវាយយ៉ាងណាក៏មិនចេះអស់ដែរ ។ ឆ្នាំកុរ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះជាអ្នកមានលាភមានជ័យលុយធំចូលមកហូរហៀរចាប់ពីស្អែកទៅរហូតដល់ចុងខែកុម្ភៈ និងសម្រេចរាល់ការងារយ៉ាងល្អប្រសើរ ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។ ឆ្នាំឆ្លូវ ចាប់ពីថ្ងៃស្អែករហូតដល់ចុងខែកុម្ភៈលោកអ្នកមានសំណាងធំ លាភលុយហូរចូលជាប់មិនដាច់ និងតែងរកបានឱកាសចំណេញប្រាក់គ្រប់ទីកន្លែង ជាពិសេសអាចជួយអ្នកដែលនៅជុំវិញខ្លួនឲ្យចំណេញបានប្រាក់ចូលច្រើនដូចគ្នាផងដែរ ដោយធ្វើឲ្យពួកគេមិនខ្វះលុយចាយឡើយ ។ ដូចនេះគេនឹងអាចរស់នៅប្រកបដោយសុភមង្គល ពេញមួយជីវិតដូចជាអ្នកដែរ ។ ឆ្នាំរកា…
Read More