បងប្អូនប្រហែលជា មិនធ្លាប់បានដឹងឡើយ! តារាកំប្លែងនាយក្រូចរៀបរាប់ថា ទម្រាំមានថ្ងៃនេះ លោកធ្លាប់រើសអេតចាយទៀតផង (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ នាយក្រួច ជាក់ជាមិនខាន ដែលរូបលោកមានឈ្មោះពិត សេន សុប៊ុន នៅភូមិ ត្រាចកុះ ឃុំមហាឬស្សី ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ដែលជាតារាកំប្លែងនៅក្នុងក្រុមជាមួយ នាយពាក់មី ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ តារាកំប្លែង នាយក្រួច លេចមុខក្នុងកម្មវិធី 3FUN ហើយបានទម្លាយប្រវត្តខ្លះៗរបស់ខ្លួន ស្ដាប់យពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវប្រវត្តិជីវិតតស៊ូរបស់លោក នៅក្នុងកម្មវិធីTalk Show ដ៏ល្បី3FUN យ៉ាងដូច្នេះថា៖ “…ខ្ញុំឃើញគេដើររើសអេតចាយ ហើយខ្ញុំអត់ទាន់អេតចាយនោះ ព្រោះនៅស្រុកស្រែមិចស្គាល់អេតចាយ ឃើញគេដើររើសអេតចាយ ខ្ញុំក៏សួរគេថា បងៗឯងដើររើសកំប៉ុងធ្វើអី ដល់ពេលគេថារើសយកលក់អេតចាយបានលុយ ដល់ពេលអញ្ចឹងទៅខ្ញុំក៏សំពះគេសុំដើរជាមួយ ដើរពេលគេដើរអញ្ចឹង ខ្ញុំក៏ដើររើសតាមៗគេ ល្ងាចឡើងក៏យកទៅលក់ ហើយលក់បាន១៥០០រៀល ហើយអញ្ចឹងទៅសង្ឃឹមថារស់ហើយ…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះ សូមទស្សនានិងស្ដាប់ប្រវត្តិរបស់ នាយក្រួច ដែលបានទម្លាយនៅក្នុងកម្មវិធី 3FUN ខាងក្រោមនេះ។

Read More

អីយ៉ា! បែកអ្នកចាស់បាន ៧ ថ្ងៃ អរុណរស្មី ស្រាប់តែបង្ហាញមុខស្រីស្អាតម្នាក់ ហើយបញ្ជាក់បែបនេះ

ក្រោយពីបែកគ្នាជាមួយនឹងតារាចម្រៀងស្រី ទិត្យ សុធារី បានប៉ុន្មានថ្ងៃ តារាហ្វេសប៊ុក ជនិន្ទ្រ អរុណរស្មី ហាក់បីដូចមានការស្ដាយក្រោយ និង ចង់ត្រូវគ្នាវិញ ដែលលោកចង់ដោះស្រាយសម្របសម្រួលជាមួយគូស្នេហ៍ ប៉ុន្តែត្រូវបានខាងស្រីបដិសេធទាំងស្រុងមិនអាចត្រឡប់ដូចដើមវិញ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះ ក៏បានឃើញតារាហ្វេសប៊ុករូបនេះ ធ្វើការឡាយវីដេអូទាំងយប់និយាយរៀបរាប់យំឡើងគគ្រូកទម្លាយរាល់ការឈឺចាប់ ដោយឈឺចិត្តស្អិតទ្រូងខ្លាំងពេក រហូតដាច់ចិត្តទាញកន្រ្តៃកាត់សក់ចោលខ្ទេច បង្ហាញពីចិត្តស្មោះចំពោះអតីតសង្សារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ពីធ្វើឱ្យអ្នកតាមដានភ្ញាក់ផ្អើលព្រោងព្រាតលើបណ្ដាញសង្គម ក្រោយពីឃើញលោកឈឺចាប់ខ្លោចផ្សា ព្រោះបែកបាក់ស្នេហាខ្លាំងប៉ុន្មានថ្ងៃមកនេះ ស្រាប់តែ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ នេះ លោកបានបញ្ចេញសកម្មភាពញញឹមញញែម Video Call ជាមួយស្រីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និង កំពុងតែមានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឃើញបែបនេះ មហាជនដែលនិយមចូលចិត្តតាមដាន ជនិន្ទ្រ អរុណរស្មី បាននាំគ្នាធ្វើការស៊ែរចែករំលែកពាលពេញបណ្ដាញសង្គម ព្រមទាំងចូលខមមិនសួរនាំជាបន្តបន្ទាប់ទាក់ទងនឹងរឿងរ៉ាវនេះ រហូតធ្វើឱ្យ តារាហ្វេសប៊ុករូបនេះ បានចេញមុខខមមិន បញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែជាបងប្អូន មិនមានទំនាក់ទំនងស្នេហានោះទេ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

មិនធម្មតាទេ! មុខជំនួញកំពូលតារាល្បីៗទាំង ៧ ដួង សំងំក្ដោបក្នុងដៃរាប់សិបម៉ឺនដុល្លារ

មានសិល្បករ-ការិនីខ្មែរជាច្រើនដួង ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បី និងជោគជ័យលើវិស័យសិល្បៈនោះទេ ថែមបានបង្កើតមុខជំនួញជាច្រើនក្នុងដៃរៀងៗខ្លួនទៀត។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តមកដឹងពីមុខជំនួញរបស់ តារាល្បីៗ ៦ ដួង ដែលសំងំក្ដោបក្ដាប់ក្នុងដៃ និងកំពុងដំណើរការយ៉ាងកាក់កបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ ជាតារាចម្រៀងជួរមុខមួយរូប ដែលមានឈ្មោះល្បីល្បាញខ្លាំង ព្រមទាំងមានតម្លៃខ្លួនថ្លៃបំផុតប្រចាំប្រទេស ក្រៅពីមានឈ្មោះជាតារាជួរមុខហើយ តារាប្រុសរូបនេះ ក៏កំពុងតែក្លាយជាអ្នកជំនួញដ៏ជោគជ័យ ដែលបានបង្កើតមុខជំនួញជាច្រើនផ្សេងៗទៀតនៅក្នុងដៃថែមទៀត។ ក្នុងនោះ លោក បានបើកហាងកាត់សក់មួយកន្លែងនៅម្តុំផ្សារទួលគោក និងបើកភោជនីយដ្ឋានមួយឈ្មោះថា « ផ្ទះ ព្រាប សុវត្ថិ » ព្រមទាំងមានភាគហ៊ុនក្នុងក្រុមហ៊ុនអចលនទ្រព្យផងដែរ ។ ក្រោយពីបើកមុខជំនួញជាបន្តបន្ទាប់មកថ្មីៗនេះ លោក ក៏ទើបតែប្រកាសពីការដាក់ទុនលើការសាងសង់ Resort ក្នុងទឹកដីខេត្តមណ្ឌលគិរីថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. លោក ខេមរៈ សិរីមន្ត តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត ក៏ជាតារាចម្រៀងលំដាប់ជួរមុខមួយរូប ចាប់ផ្ដើមបោះជំហានកាន់តែខ្លាំងលើវិស័យជំនួញ បន្ទាប់ពីលោកកាន់តែទទួលជោគជ័យក្នុងវិថីសិល្ប:។ ក្នុងនោះតារាចម្រៀងរូបនេះ បានកាន់កាប់មុខជំនួញធំៗក្នុងដៃជាច្រើន ដែលបានបើកក្រុមហ៊ុននាំចូលទឹកអប់ម៉ាក Or Brand ផ្ដាច់មុខមកពីប្រទេសបារាំងមានការចែកចាយពាសពេញបណ្ដាខេត្ត-ក្រុង ព្រមទាំងលោក ក៏ជាអ្នកជំនួញរកស៊ីលក់ដីឡូត៍ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. អ្នកនាង ឱក សុគន្ធកញ្ញា តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ជាតារាចម្រៀងស្រីលំដាប់ជួរមុខម្នាក់ដែរ ដោយឆក់ទាញប្រជាប្រិយភាពខ្លាំងក្លាពីមហាជន មិនត្រឹមតែជោគជ័យក្នុងវិស័យចម្រៀងនោះទេ អ្នកនាង ក៏បានបង្កើតមុខជំនួញផ្ទាល់ខ្លួនដែលកំពុងដំណើរការយ៉ាងល្អផងដែរ។ ក្នុងនោះ តារាស្រីល្បីឈ្មោះរូបនេះ បានបើកហាងលក់កាបូប « ASK » ជា Brand ផ្ទាល់ខ្លួន ព្រមទាំងជាអ្នកតំណាង Franchise ហាងតែគុជល្បីឈ្មោះមួយទៀត…

Read More

ទីបំផុត ឌុច លីដា ដាច់ចិត្តទម្លាយមូលហេតុ មិនបង្ហាញស្វាមីពេញមុខពេញមាត់ (មានវីដេអូ)

ប្រិយមិត្តអ្នកគាំទ្របានជ្រាបហើយពី តារាសម្ដែងស្រី ឌុច លីដា ដែលបានកាន់ដៃស្វាមីសំណព្វចិត្តចូលរោងការ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ដោយបានរៀបចំឡើងយ៉ាងសាមញ្ញ និង ស្ងប់ស្ងាត់ ត្រឹមអញ្ជើញមិត្តភក្ដិជិតស្និទ្ធចូលរួមអបអរសារទរប៉ុន្មាននាក់ទៀតប៉ុណ្ណោះ ព្រោះថាមុនមានចំណងអាពាហ៍ពិពាហ៍ ឌុច លីដា បានសម្រាលកូនប្រុសសថ្លោស មុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ម្នាក់រួចមកហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កន្លងទៅនេះ បើទោះបីជាបានចាប់ដៃគ្នាចូលរោងការជិត ១ ឆ្នាំហើយមែន ប៉ុន្តែគេសង្កេតឃើញថា ប្ដីប្រពន្ធមួយគូនេះ មិនសូវជាបង្ហាញនូវសកម្មភាពផ្សេងៗ និង ភាពផ្អែមល្ហែមជាមួយគ្នាលើបណ្ដាញសង្គមនោះទេ ដែលជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនមានការងឿនឆ្ងល់ចំពោះរឿងដែលតារាស្រីរូបនេះហាក់មិនសូវបង្ហាញវត្តមានស្វាមីពេញមុខពេញមាត់ដូចគូគេដទៃៗទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបន្ទាប់ពីមានចម្ងល់ និង សំណួរជាច្រើនពីមហាជនទៅកាន់តារាស្រីខាងលើ ទាក់ទងនឹងរឿងស្វាមីរបស់នាង ស្រាប់តែថ្មីៗនេះ អ្នកនាងក៏បានដាច់ចិត្តទម្លាយប្រាប់ពីមូលហេតុពិតក្នុង TikTok ដែលកន្លងមកនាងមិនសូវបង្ហាញមុខស្វាមីលើបណ្ដាញសង្គម ព្រោះតែស្វាមីរបស់នាង មិនសូវចូលចិត្តថតរូប ឬ វីដេអូ និង ការលេងបណ្ដាញសង្គមផ្សេងៗដូចរូបនាងនោះទេ ហើយនាងក៏បានបញ្ជាក់ថា នាងមិនមានបំណងចង់លាក់បាំងអ្វីនោះដែរ ព្រោះកន្លងមកនាង និង ស្វាមី ទៅណាមកណាដោយបើកចំហធម្មតា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត ថ្វីដ្បិតតែតារាសម្ដែងស្រីដ៏ឆ្នើមរូបនេះ ហាក់មិនសូវចង់បង្ហាញពីវត្តមានរបស់ស្វាមី តែមួយរយៈក្រោយនេះ គេឃើញតារាស្រីរូបនេះ បណ្ដើរស្វាមីទៅណាមកណា ឬ ចូលរួមនៅក្នុងកម្មវិធីនានាដោយបើកចំហ ដែលបង្ហាញពីជីវិតឯកជនរស់នៅយ៉ាងមានសុភមង្គល គ្រាន់តែមិនបង្ហាញជាញឹកញាប់លើបណ្ដាញសង្គម ៕ ចុចទីនេះដើម្បើទស្សនាវីដេអូ

Read More

ញាក់! តារាចម្រៀងស្រស់ស្អាតទាំង ៣ ដួង ពូកែបញ្ចេញក្បាច់រាំកាចៗ រំជួលបេះដូងអ្នកគាំទ្រ

បច្ចុប្បន្ននេះ សង្គមកាន់តែវិវត្តន៍ជឿនលឿនទៅមុខ រីឯការយល់ឃើញរបស់មនុស្សក៏ខុសគ្នាដែរ ។ ជាមួយគ្នានោះបើនិយាយពីសិល្បៈចម្រៀង ភ្លេងតន្ត្រី ក្បាច់រាំ ក៏មានច្រើនសម្បូរបែបទៅតាមនោះផងដែរ ។ បើងាកមកមើលសិល្បៈក្នុងប្រទេសខ្មែរ ក៏មានច្រើនសន្ធឹកសន្ធាប់មិនខ្វះនោះឡើយ ជាពិសេសសិល្បករ សិល្បការិនី មួយចំនួនក៏បាន និង កំពុងតែប្រឹងបង្កើតនូវចំណីអារម្មណ៍ប្លែកជូនទៅប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង បើងាកមកមើលតារាចម្រៀងស្រីប៉ុន្មាននាក់នេះវិញ រាល់ថ្ងៃពួកគេតែងតែបង្ហាញនូវស្នាដៃបទចម្រៀង និង ក្បាច់រាំញាក់កន្ត្រាក់អារម្មណ៍ដល់ប្រិយមិត្តអ្នកគាំទ្រមករហូត ។ ជាពិសេស តារាស្រីទាំងនេះ តែងត្រូវបានគេចាត់ទុកថាតារាស្រីដែលមានក្បាច់រាំកាចៗ និង ប្លែកភ្នែក មិនសាំគ្នាឡើយ ។ ក្នុងនោះរួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. តារាចម្រៀងស្រី យូរី ជាមួយនឹងការប្រឡូកចូលក្នុងវិស័យសិល្បៈ តារាស្រីរូបនេះតែងតែបង្ហាញនូវបទញាក់កន្ត្រាក់អារម្មណ៍ជារឿយៗ ។ គេចាំបានថា ម្ចាស់បទ «ចាក់ទឹកដូង» រូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងអំឡុងឆ្នាំ ២០១៦ ខណៈដែលបទចម្រៀងរបស់នាង បាននាំឱ្យមហាជនខ្មែររាំសប្បាយនាពេលចូលឆ្នាំថ្មី ។ រាល់ការឡើងឆាកប្រគំតន្ត្រីនានា យូរី តែងតែបាននាំនូវក្បាច់រាំប្លែកៗមិនដែលដាច់ទេ ហើយសុទ្ធសឹងទទួលបានការគាំទ្រពីប្រិយមិត្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២.តារាចម្រៀងស្រី ទេព បូព្រឹក្ស បើនិយាយពីតារាស្រីរូបនេះ ប្រហែលមានប្រិយមិត្តច្រើនណាស់ដែលស្គាល់នាងតាមរយៈបទចម្រៀងញាក់ ជាពិសេសបទ «BAB» តែម្ដង ។ ប្រិយមិត្តអ្នកតាមដានដឹងហើយថា តារាស្រី ទេព បូព្រឹក្ស គឺជាតារាស្រីម្នាក់ក្នុងចំណោមអ្នកសិល្បៈខ្មែរ ដែលនិយមលេងស្ទីលក្បាច់រាំ និង បទចម្រៀង Rock ។ គ្រប់កម្មវិធី តារាស្រីរូបនេះតែងនាំនូវក្បាច់រាំថ្មីៗ និង កន្ត្រាក់ញាក់អារម្មណ៍មិនដែលដាច់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. តារាចម្រៀងស្រី រ៉ាប៊ី មិនខុសពីតារាស្រីពីរនាក់ខាងលោក សម្រាប់តារាចម្រៀងស្រីស្រស់ រ៉ាប៊ី គឺថាទៅឆាកណា ផ្អើលឆាកនោះតែម្ដង ។ ជាមួយក្បាច់រាំដ៏រស់រវើក…

Read More

រំភើបណាស់! ចាញ់កូនចង់ជួបមុខ Song Joongki មានអីស្រាប់តែប្តីល្អឲ្យនាងវីដេអូខលជាមួយអុបប៉ាភ្លែត…(មានវីដេអូ)

ពិតជាគួរឱ្យអស់សំណើច និង សរសើរខ្លាំងណាស់ ដោយថ្មីៗកន្លងទៅនេះ មាននារីតារាសម្តែងជនជាតិឥណ្ឌូនេស៊ី កំពុងពពោះម្នាក់ឈ្មោះ Felicya Angelista បាននិយាយលេងសើចជាមួយប្តីថា ខ្លួនចាញ់កូនខ្លាំង ធ្វើឱ្យចង់ជួបមុខអុបប៉ា ​Song Joongki ស្រាប់តែបុរសជាប្តី សុខចិត្តស្រវេស្រវាបំពេញបំណងបានភ្លែត ដោយឱ្យ Song Joongki ពញ្ញាក់ជាវិដេអូខលមកនាងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមព័ត៌មានក្នុងស្រុកឥណ្ឌូនេស៊ីមួយបានឱ្យដឹងថា ឃើញប្រពន្ធសំណព្វរង៉ូវៗចង់ជួប Song Joongki ដូចនេះបុរសជាប្តីដែលជាតារាសម្តែងដូចគ្នា មិនចាំយូរឡើយ ក៏បានទាក់ទងទៅខាងមិត្តភក្តិខ្លួនដែលនៅប្រទេសកូរ៉េ ឱ្យគេជួយទំនាក់ទំនងទៅអ្នកចាត់ការផ្ទាល់របស់ Song Joongki ដើម្បីសុំជួបមុខនិយាយរឿងប្រពន្ធរបស់ខ្លួនភ្លាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Felicya Angelista បានឱ្យដឹងថា នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ មិននឹកស្មានថាវាអាចកើតឡើងបានឡើយ ។ ដោយនៅព្រឹកមួយ ស្វាមីនាងបានប្រាប់ឱ្យនាងតែងមុខតែងមាត់ឱ្យស្អាតបាត ដើម្បីសម្រាប់ត្រៀមថតវីដេអូ Vlog ស្រាប់តែកំពុងអង្គុយមុខកាម៉េរ៉ាសុខៗក៏លេចមុខអុបប៉ា Song Joongki ដើរចេញមកពីបន្ទប់ រួចនិយាយសួរសុខទុក្ខនាងយ៉ាងគួរសមតែម្តង ។ នាង និង អុបប៉ាក៏បន្តនិយាយគ្នាលេងពីនេះពីនោះយ៉ាងមិនគួរឱ្យជឿ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ វីដេអូមួយនេះ ត្រូវបានគេចែកចាញពាសពេញបណ្តាញសង្គមផងដែរ ព្រមទាំងម្នាក់ៗក៏បានលើកសរសើរពីសំណាងរបស់នារីខាងលើនេះ ហើយក៏សរសើរមិនតិចដែរពីទឹកចិត្តបុរសជាស្វាមីដែលសុខចិត្តតាមប្រពន្ធគ្រប់យ៉ាងដូច្នេះ ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោម៖

Read More

អីយ៉ា! កម្លោះសង្ហា ម៉ុល សារ៉ាវ៉ាន់ ដែលជាតារាសម្ដែង និងជាពិធីករដ៏ល្បីប្រចាំប៉ុស្ត៍ទូរទស្សន៍ បង្ហាញរូប Pre-Wedding ឡើងស្រស់ស្អាត

ភ្នំពេញ៖ ថ្មីៗនេះ កម្លោះសង្ហា ម៉ុល សារ៉ាវ៉ាន់ ដែលជាតារាសម្ដែង និងជាពិធីករដ៏ល្បីប្រចាំប៉ុស្ត៍ទូរទស្សន៍ ភីអិនអិន បានបង្ហាញរូបភាព Pre-Wedding ជាមួយនឹងអនាគតភរិយាយ៉ាងស្រស់សង្ហា និងមានក្ដីសុខគួរឲ្យច្រណែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយកន្លងមក តារាប្រុសរូបនេះនឹងមិត្តស្រី បានស្រសលាញ់គ្នានឹងមើលចិត្តគ្នាអស់រយៈពេល៣-៤ឆ្នាំទៅហើយ ជាងនេះទៅទៀត លោកក៏តែងតែបានបង្ហោះរូបភាពស្វីតៗជាដំណើរកម្សាន្តរួមគ្នាបង្កើតចំណងស្នេហាយ៉ាងស្អិតរមួតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកម៉ុល សារ៉ាវ៉ាន់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងរំភើបជំនួស ខណៈតារារូបនេះបានដឹងដៃអនាគតភរិយាថតរូប Pre Wedding យ៉ាងស្រស់ស្អាត ក្នុងឈុតកូនពណ៌សទាំងកូនក្រមុំកូនកម្លោះ ដែលអ្នកទាំងពីរបានផ្ដល់នៅស្នាមញញឹម និងសកម្មភាពស្វីតៗចំពោះគ្នាយ៉ាងស្និទ្ធស្នាលជាមួយគ្នាផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈរូបភាពទាំងនេះផងដែរ មានមិត្តភក្ដិ ក៏ដូចជាហ្វេនៗ ដែលស្រលាញ់គាំទ្រ តារាប្រុសរូបនេះ ចូលមកខំមិនអបអរសាទរជាច្រើន និងជាពិសេស គេក៏សង្ឃឹមថាថ្ងៃចូលរោងការអ្នកទាំងពីរនឹងមកដល់ឆាប់ៗនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូភាពខាងក្រោម៖

Read More

ឱម្តាយអើយ! តស៊ូជិះម៉ូតូកូនទាទាំងពីមពើម ក្នុងវ័យ ៦៧ ឆ្នាំ ដឹកផ្កាតាំងពីព្រែកថ្មី ទៅលក់ដល់កោះពេជ្ររាល់យប់

ស្ថិតនៅក្នុងវ័យចាស់ទៅហើយ លោកយាយម្នាក់តស៊ូទ្រាំជិះម៉ូតូតែម្នាក់ឯង ក្នុងចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រ ដើម្បីស្វែងរកអតិថិជនជួយទិញផ្កា រហូតដល់យប់ព្រលប់ទើបបានត្រឡប់ទៅផ្ទះវិញ គ្រាន់នឹងបានថវិកាបន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ខណៈលោកយាយរស់នៅតែម្នាក់ឯង គ្មានកូនគ្មានចៅនឹងគេឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្លែងប្រាប់សារព័ត៌មាន «ប្រជាប្រិយ» អ្នកមីង ឌិន ធួក ដែលជាបុគ្គលជិតស្និទ្ធជាមួយលោកយាយដ៏កម្សត់រូបនេះ បានលើកឡើងថា លោកយាយខាងលើមានឈ្មោះ ផល មានអាយុ ៦៧ ឆ្នាំ ប្រកបរបរជាអ្នកលក់ផ្កា បច្ចុប្បន្នស្នាក់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារៀងរាល់ថ្ងៃដូនចាស់ដ៏គួរឱ្យអាណិតរូបនេះ បានធ្វើដំណើរចេញពីផ្ទះនៅវេលាម៉ោង ៤ រសៀល ដឹកផ្កាតាមរយៈម៉ូតូកូនទាមួយជិះត្រឹកៗ សំដៅទៅកោះពេជ្រ ដើម្បីស្វែងរកម៉ូយទិញផ្ការហូតដល់យប់ម៉ោង ៧ ឬ ៨ ទើបត្រឡប់មកផ្ទះវិញ ។ មានថ្ងៃខ្លះលក់ដាច់បានចំណេញលុយបាន ២ ទៅ ៣ ម៉ឺន គ្រាន់នឹងបានលុយចាក់សាំងធ្វើដំណើរត្រឡប់មកវិញ និង សម្រាប់ចាយវាយ ហើយមានថ្ងៃខ្លះទៀតក៏លក់មិនដាក់ រកលុយសងថ្លៃផ្កាមិនបានក៏មាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ឆែ ស្រីពេជ្រ បានបង្ហោះនៅលើបណ្តាញសង្គម ដោយបានលើកឡើងថា «លោកយាយព្រះជន្ម ៦៧ ហើយ គាត់មកលក់ផ្កានៅកោះពេជ្ររាល់យប់ គាត់ជិះម៉ូតូពីព្រែកប្រាដល់កោះពេជ្ររាល់ថ្ងៃ ។ អ្នកដែលទៅលេងកោះពេជ្រជួយទិញផ្កាគាត់ផង ផ្កាលោកយាយស្រស់ល្អណាស់» ៕

Read More